ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីដូន​ចិញ្ចឹម​ចៅ​២នាក់​ទទួ​ល​អំណោយ​ពី​សប្បុរស​ជន​

11 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ក្មេង​អភ័ព្វ​២នាក់​ដែល​ឪពុក​ ម្តាយ​ស្លាប់​ចោល​ ហើយ​ត្រូវ​ជីដូន​ជា​អ្នក​ចិញ្ចឹម​បី​បាច់​រក្សា ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មីនា ២០១៤ បាន​ទទួល​អំណោយ​ពី​សប្បុរស​ជន​តាម​រយៈ​សារ​ព័ត៌​មាន​​កោះ​សន្តិ​ភាព​ចំនួន​២០​ម៉ឺន​រៀល​។

ស្ត្រី​ឈ្មោះ​ស៊ុម គីម​ហេង អាយុ​៦០ឆ្នាំ រស់​នៅ​ភូមិ​អណ្តូង​៣ ហៅ​ភូមិ​អូរ​តា​មេង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង បាន​រៀប​រាប់​ថា ក្មេង​អភ័ព្វ​ទាំង​២នាក់​នេះ​មាន​ឪពុក​ឈ្មោះ​ខះ មាន ជា​ទាហាន​នៅ​អង្គ​ភាព​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥ ប៉ុន្តែ​ដោយ​សារ​ខឹង​កូន​ស្រី​របស់​គាត់​ក៏​បាន​លេប​ថ្នាំ​សម្លាប់ខ្លួន​ស្លាប់​ចោល​ប្រពន្ធ កូន​​កាល​ពី​អំឡុង​ឆ្នាំ​២០០៩ លុះ​ដល់​ឆ្នាំ​២០១១ កូន​ស្រី​របស់​គាត់​បាន​យក​ប្តី​មួយ​ទៀត​ឈ្មោះ​ទូច​បាន​កូន​ស្រី​ម្នាក់​ទៀត​ ក្រោយ​មក​នាង​ត្រូវ​ឃាតករ​​​សម្លាប់​កាត់​ក្បាល​យ៉ាង​ព្រៃ​ផ្សៃកាល​ពី​ថ្ងៃ​ទី​២​កញ្ញា ២០១៣ ដូច្នេះគាត់​ជា​ជីដូន​ត្រូវ​ទទួល​បន្ទុក​ជា​អ្នក​ចិញ្ចឹម​បី​បាច់​រក្សា​ចៅ​ៗទាំង​លំបាក​ ។