តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា អតីតកីឡាកររបស់ក្រុមជម្រើសជាតិបារាំង អាយុ៣៨ឆ្នាំ បានដាស់តឿនដល់កីឡាករជើងខ្លាំង Lionel Messi កុំឱ្យទៅបាយល្ងាចជាមួយនឹង Ronaldo ព្រោះតែវាអាចជាហ្វឹកហាត់នៅទីនោះក៏ថាបាន ។
កាលពីថ្ងៃព្រហស្បត្តិ៍ Evra បានបង្ហោះរូបជាមួយនឹង Ronaldo នៅលើ Twitter ជាមួយនឹងសារថា៖«@Cristiano: តើឯងមកញ៉ាំបាយជាមួយនឹងយើងបានអត់? Me: អគុណ តែខ្ញុំបានចូលនិវត្តន៍ហើយ ដូចនេះខ្ញុំមិនត្រូវការការហ្វឹកហាត់ទៀតទេ»។
គេបានសរសេរវា ជាមួយនឹងរូបសើចនៅខាងចុង មិនត្រឹមតែប៉ុណ្ណោះ អតីតកីឡាកររបស់ West Ham និង Juventus ធ្លាប់សរសេរលើ Twitter ថា៖«គេគឺជាម៉ាស៊ីន ។ កុំទៅញ៉ាំបាយនៅផ្ទះជាមួយនឹងគេអី ព្រោះថាវាដូចជាការហ្វឹកហាត់ក្រៅម៉ោងអ៊ីចឹង»។
កីឡាករព័រទុយហ្កាល់អាយុ៣៤ឆ្នាំរូបនេះ ដែលមានអាយុច្រើនជាងកីឡាករអាហ្សង់ទីន២ឆ្នាំ ពេលនេះសង្ឃឹមថាអាចនឹងទទួលទានអាហារពេលល្ងាចជាមួយនឹង Messi ហើយបន្តភាពជាគូប្រជែងតទៅទៀត ។
កន្លងមក Ronaldo បាននិយាយថា៖«ពួកយើងបានចែកគ្នាឈរលើលំដាប់កំពូលអស់រយៈពេល១៥ឆ្នាំហើយ។ ខ្ញុំមិនដឹងទេថាវាអាចនឹងចប់នៅថ្ងៃមុខពេលណាទេ ដែលមានមនុស្ស២នាក់ប្រជែងគ្នាទៅវិញទៅមកបែបនេះ។ អ្នកទាំងអស់គ្នាដឹងទេថា វាមិនស្រួលទេ។ ពិតប្រាកដណាស់ ដែលថាពួកយើងមានមិត្តភាពល្អជាមួយគ្នា។ ពួកយើងមិនទាន់ដែលបានទទួលទានអាហារពេលល្ងាចជាមួយគ្នាទេ។ តែខ្ញុំសង្ឃឹមថា យើងនឹងអាចនៅថ្ងៃអនាគត»។
គួរបញ្ជាក់ផងដែរថា ក្រៅពីនិយាយពី Messi កីឡាករជើងខ្លាំង Ronaldo ឆ្លៀតនិយាយពីអតីតកាលពេលនៅអេស្ប៉ាញ ដែលរូបគេនឹកគ្រាដែលប្រជែងគ្នាក្នុងលីគជាមួយនឹង Messi អស់រយៈពេល១៥ឆ្នាំ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ