រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍ចុងក្រោយបានឱ្យដឹងថា នៅវេលាម៉ោង៣និង២០នាទីរសៀល ភ្លើងឆេះស្មៅ បានរលត់ហើយ ដោយប្រើប្រាស់អស់ទឹក៤រថយន្ត និងមិនបានឆេះរាលដាល់ដល់ ផ្ទះប្រជាពលរដ្ឋនោះឡើយ ។
កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១២ មីនា អគ្គិភ័យបានឆាបឆេះស្មៅយ៉ាងសន្ធោសន្ធៅ ក្នុងដីឡូត៍មួយកន្លែង នៅក្នុងភូមិបឹងសាឡាងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ បង្កឱ្យផ្អើលដល់ប្រជាពលរដ្ធដែលមានលំនៅឋានក្បែរនោះ នាំគ្នារើអីវ៉ាន់ចេញ ខ្លាចឆាបឆេះដល់ផ្ទះរបស់ពួកគាត់ ។
សេចក្តីរាយការណ៍ថា រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានធ្វើដំណើរទៅបាញ់ទឹកពន្លត់ ដោយខ្លាចឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ធ ខណៈមូលហេតុនៅមិនទាន់ដឹងនោះទេ ៕
ចែករំលែកព័តមាននេះ