ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ក្នុង​ការ​បង្កើន​តម្លៃ​អាជីវកម្ម​ពាណិជ្ជកម្ម​អន​ឡាញ​របស់​អ្នក

4 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​បាន​ងាក​ទៅ​ការ​ប្រកប​អាជីវកម្ម​អន​ឡាញ ព្រោះតែ​ភាព​ងាយស្រួល និង​ការ​ដែល​ពួក​គេ​មិន​ត្រូវការ​ធនធាន​ច្រើន ដើម្បី​ចាប់ផ្តើម វា​។ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​នៅ​មិន​ទាន់​យល់​ច្បាស់​នៅឡើយ​ពី​គន្លឹះ​ធំ​ៗ​ដែល​អាជីវកម្ម​អន​ឡាញ​គួរតែ​សាកល្បង ដើម្បី​បង្កើន​តម្លៃ​ខ្លួន ។ ខាងក្រោម​នេះ គឺជា​ដំបូន្មាន​របស់​លោក…

មនុស្ស​ជា​ច្រើន​បាន​ងាក​ទៅ​ការ​ប្រកប​អាជីវកម្ម​អន​ឡាញ ព្រោះតែ​ភាព​ងាយស្រួល និង​ការ​ដែល​ពួក​គេ​មិន​ត្រូវការ​ធនធាន​ច្រើន ដើម្បី​ចាប់ផ្តើម វា​។ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​នៅ​មិន​ទាន់​យល់​ច្បាស់​នៅឡើយ​ពី​គន្លឹះ​ធំ​ៗ​ដែល​អាជីវកម្ម​អន​ឡាញ​គួរតែ​សាកល្បង ដើម្បី​បង្កើន​តម្លៃ​ខ្លួន ។ ខាងក្រោម​នេះ គឺជា​ដំបូន្មាន​របស់​លោក Thomas Smale ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន FE International និង​ជាទី​ប្រឹក្សា​របស់​អាជីវកម្ម​អន​ឡាញ​ជា​ច្រើន​ចែករំលែក​សម្រាប់​អ្នក​ដែល​ចង់​សិក្សា​បន្ថែម​ពី​វិធី​បង្កើន​តម្លៃ​អាជីវកម្ម​អន​ឡាញ​របស់​ខ្លួន ៖

១. ជៀសវាង​ការ​ពឹ​ផ្អែក​លើ​ប្រាក់​ចំណូល​តែ​មួយ​ប្រភព

ពេល​ខ្លះ​អាជីវកម្ម​អន​ឡាញ​អាច​រក​ប្រាក់​ចំណូល​បាន​ពី​ប្រភព​ជា​ច្រើន​ដូច​ជា ប្រាក់​ចំណូល​ពី​ផលិតផល ពី​អតិថិជន និង​ពី​អ្នក​ចែកចាយ​ជាដើម ។ ដើម្បី​បង្កើន​តម្លៃ​អាជីវកម្ម​របស់​អ្នក អ្នក​គួរតែ​កាត់​បន្ថយ​ការ​ពឹងផ្អែក​តែ​លើ​ប្រភព​ចំណូល​ណាមួយ ។ ឧទាហរណ៍​ដូច​ជា អ្នក​ពឹងផ្អែក​តែ​លើ​អ្នក​ផ្គត់ផ្គង់​តែ​មួយ​ប៉ុណ្ណោះ​ជាដើម ។

២. ត្រួតពិនិត្យ​មធ្យោបាយ​ការ​ដឹក​ជញ្ជូន

មិន​មាន​អតិថិជន​ណាមួយ​ដែល​ចង់​ត្រឡប់​ទៅ​ទិញ​ពី​ហាង​របស់​អ្នក​វិញ ប្រសិនបើ​សេវាកម្ម​ដឹក​ជញ្ជូន​របស់​អ្នក​មិនល្អ​ទេ​នោះ ។ ដោយហេតុ​ដូចនេះ អ្នក​គួរតែ​ងាក​ទៅ​កាន់​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​ជញ្ជូន ប្រសិនបើ​អ្នក​មិន​មាន​សមត្ថភាព​ក្នុង​ការ​ធានា​គុណភាព​ខ្ពស់​ដោយ​ផ្ទាល់​ទេ ។
អ្នក​ត្រូវ​ចាំ​ថា អ្នក​គួរតែ​ផ្តល់​សេវា​ដែល​មាន​ភាព​ងាយស្រួល និង​ជៀសវាង​ភាព​ស្មុគស្មាញ​ច្រើន​សម្រាប់​អ្នក និង​អតិថិជន​របស់​អ្នក ។

៣. មើល​អាយុកាល​អាជីវកម្ម​របស់​អ្នក

អាជីវកម្ម​អន​ឡាញ​មាន​ភាព​ខុស​គ្នា​ពី​អាជីវកម្ម​ដទៃ ព្រោះ​អតិថិជន​ភាគច្រើន​ទុកចិត្ត​លើ​អាជីវកម្ម​ដែល​មាន​អាយុកាល​យូរ ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​អ្នកមាន​ចំណាប់អារម្មណ៍​លើ​ការ​លក់​អាជីវកម្ម​របស់​អ្នក​ទាំងមូល​នោះ អាយុកាល​វា​ក៏​ជា​កត្តា​ដែល​ផ្តល់​តម្លៃ​ខ្ពស់​ដល់​អាជីវកម្ម​អន​ឡាញ​អ្នក​ដែរ ។

ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​បង្ហាញ​ប្រាប់​ដល់​អតិថិជន​អ្នក​ថា អាជីវកម្ម​របស់​អ្នក​បាន​រីក​ច្រើន​ដោយ​នឹងនរ​អស់​ពេល​ជា​យូរ​មក​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ