ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​សំខាន់​បំផុត​សម្រាប់​សហគ្រិន គឺ​លើ​បុគ្គលិក

4 ឆ្នាំ មុន

ការ​វិនិយោគ​សម្រាប់​សហគ្រិន​គ្រប់​រូប គឺជា​ធនធាន​ដ៏​សំខាន់​មួយ​មិន​ថា ជា​លុយ ឬ​ពេលវេលា​ទេ ។ ការ​យល់​ដឹង​ពី​ការ​វិនិយោគ​ដែល​អាច​រក​ផល​ចំណេញ​ដល់​អ្នក​ច្រើន​ជាងគេ​អាច​ជួយ​ឲ្យ​អ្នក​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា និង​ថវិកា​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន ។ ប៉ុន្តែ​អ្នកស្រី Anna…

ការ​វិនិយោគ​សម្រាប់​សហគ្រិន​គ្រប់​រូប គឺជា​ធនធាន​ដ៏​សំខាន់​មួយ​មិន​ថា ជា​លុយ ឬ​ពេលវេលា​ទេ ។ ការ​យល់​ដឹង​ពី​ការ​វិនិយោគ​ដែល​អាច​រក​ផល​ចំណេញ​ដល់​អ្នក​ច្រើន​ជាងគេ​អាច​ជួយ​ឲ្យ​អ្នក​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា និង​ថវិកា​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន ។

ប៉ុន្តែ​អ្នកស្រី Anna Johansson ដែល​ជា​អ្នកនិពន្ធ​មក​ពី Entrepreneur.com បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​សំខាន់​ជាងគេ និង​ជា​ការ​វិនិយោគ​ដែល​ផ្តល់​ផល​ចំណេញ​ច្រើន​ជាងគេ សម្រាប់​សហគ្រិន គឺ​ការ​វិនិយោគ​លើ​បុគ្គលិក​ដែល​ធ្វើការ​ឲ្យ​ពួក​គេ ។ ខាងក្រោម​នេះ គឺជា​ជំហាន​ក្នុង​ការ​វិនិយោគ​លើ​បុគ្គលិក​តាម​ផ្នែក​ផ្សេង​ៗ​នៃ​ក្រុមហ៊ុន ឬ​អាជីវកម្ម ៖

១. ដំណាក់កាល​ស្វែងរក​បុគ្គលិក
អ្វី​ទាំងអស់​ចាប់ផ្តើម​ពី​ការ​ស្វែងរក និង​សម្ភាសន៍​ជ្រើសរើស​បុគ្គលិក ។ សហគ្រិន​ជា​ច្រើន​ផ្តោត​ស្មារតី​តែ​លើ​ការ​ស្វែងរក​បុគ្គលិក ដើម្បី​បំពេញ​តំណែង​ដែល​នៅ​ចន្លោះ​ឲ្យ​បាន​លឿន និង​មិន​ចំណាយពេល និង​ថវិកា​បន្ថែម​ដើម្បី​ស្វែងរក​មនុស្ស​ដែល​សាក​សម​នឹង​តំណែង​ទាំងនោះ​។
ការ​វិនិយោគ​បន្ថែម​ក្នុង​ដំណាក់កាល​នេះ​អាច​ជួយ​ឲ្យ​អ្នក​ស្វែង​រកបាន​បុគ្គលិក​ដែល​មាន​ទេព​កោសល្យ​ខ្ពស់ និង​អ្នក​ដែល​ចែករំលែក​តម្លៃ​ក្រុមហ៊ុន ឬ​អាជីវកម្ម​អ្នក​ជាដើម ។ ប្រាកដ​ណាស់ ពេល​ដែល​អ្នក​ជ្រើសរើស​បុគ្គលិក​ហើយ អ្នក​គួរតែ​ចំណាយពេល ដើម្បី​ផ្តល់​ការ​ហ្វឹកហាត់​តាមដាន និង​ត្រួតពិនិត្យ​បុគ្គលិក ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​ពួក​គេ​ផង​ដែរ ។

២. ផ្នែក​សុខភាព

ប្រសិនបើ​អ្នកមាន​សមត្ថភាព អ្នក​ក៏​គួរ​វិនិយោគ​លើ​សុខភាព​របស់​បុគ្គលិក​អ្នក​ដែរ ដូច​ជា ផ្តល់​ជា​ធានា​រ៉ាប់រង ផ្តល់​សេវាកម្ម​ផ្សេង​ៗ​ដោយ​ឥត​គិតថ្លៃ​ដូច​ជា កន្លែង​ធ្វើ​លំ​ហាត់ប្រាណ ឬ​ផ្តល់​អាហារ​ល្អ​ៗ​សម្រាប់​ពួក​គេ​ជាដើម ។

៣. ផ្នែក​ទឹកចិត្ត
ទឹកចិត្ត​បុគ្គលិក​ជា​ផ្នែក​សំខាន់​ដែល​ប៉ះពាល់​ដល់​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន ឬ​អាជីវកម្ម​របស់​អ្នក​ព្រោះ វា​ប៉ះពាល​ដល់​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​បុគ្គលិក និង​បុគ្គលិក ព្រមទាំង​ជះ​ឥទ្ធិពល​ដល់​ការ​បំពេញការងារ​ដែល​អ្នក​ដាក់​ឲ្យ​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត​ពេល​ដែល​អ្នក​យកចិត្តទុកដាក់​លើ​ទឹកចិត្ត​របស់​បុគ្គលិក​ពួក​គេ​ក៏​មាន​ភាគរយ​ច្រើន​ក្នុង​ការ​ស្មោះស្ម័គ្រ និង​បន្ត​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ក្នុង​រយៈពេល​វែង​ដែរ ។

៤. ផ្នែក​ដឹកនាំ និង​នវានុវត្តន៍

បុគ្គលិក​ដែល​ទទួល​បានការ​ហ្វឹកហាត់​គ្រប់គ្រាន់​នឹង​ក្លាយជា​មនុស្ស​ដែល​លើក​ឡើង​ពី​គំនិត​ដោយ​មាន​ជំនឿ​ចិត្ត ដែល​អាច​ជួយ​ឲ្យ​ពួក​គេ​មាន​ភាព​ច្នៃប្រឌិត​ជាង​មុន និង​អាច​វិភាគ​លើ​ដំណើរការ​ផ្សេង​ៗ​ដោយ​មាន​ប្រសិទ្ធិ​ភាព​ជឫង​មុន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ