ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង «លង​​ម៉ាឆ្ងាញ់» ​​​សម្ពោធ​​ចាក់​បញ្ចាំង​​​នៅ​ថ្ងៃ​ទី​7 ខែមីនាជា​រឿង​​ខ្មោច​ តែ​​មាន​​លក្ខណៈ​​កំប្លែង​​សើច​សប្បាយ​

11 ឆ្នាំ មុន

រាជធានី​​ភ្នំពេញ​ ៖ ខ្សែ​ភាពយន្ត​ខ្នាត​ធំ​របស់​ផលិត​កម្ម​KH​រឿង «លង​ម៉ា​ឆ្ងាញ់​» ​បាន​ ​​សម្ពោធ​​ចាក់​បញ្ចាំង​​​​​នៅរោង​​ភាពយន្ត​លុច្ស ​​​ក្នុង​រាជ​ធានី​​ភ្នំពេញ​​កាល​ពី​​ព្រឹកថ្ងៃ​ទី​៧ មីនា ​​ឆ្នាំ​២០១៤​ ។ ​រឿង​នេះ​​​មាន​ការ​​​ចូល​រួម​សម្តែង​​ពី​​​​​​តារា​​​ជា​ច្រើន​ដូច​ជា​​ នី ​មុន្នី​នាថ​​, ​លី ច័ន្ទ​​សីហា ​​, មូល​ សុវណ្ណ​គិរី, ​ប៊ើរី ​, ​នេត ចរិយា , ​កែវ​ ប៉ូរ៉ា ​​, អឹុម រិទ្ធី ​​និង​នាយ​ឆើត ​​ជា​ដើម ​។ ​

លោក​សួស ​រ៉ែន ​​អ្នក​និពន្ធ​​​​ប្រាប់​​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ​​រឿង​​ «លង​ម៉ា​ឆ្ងាញ់» ​គឺជា​ស្នា​ដៃ​​ទី​៣​របស់​លោក​​បន្ទាប់​ពី​ទទួល​បាន​​​​ជោគ​ជ័យ​​​​​ពីរ​​រឿង​​រួច​​មក​ហើយ​​គឺរឿង​​​​ «មិត្ត​ភក្តិ​​ខ្ញុំ​លងញាក់​សាច់ ​»​និង​រឿង​ «មន្ត​អាគម​ស្នេហ៍​ខ្ទើយ ​» ។​ សម្រាប់​​រឿង​ «លង​​ម៉ា​ឆ្ងាញ់​ » ​នេះ ​លោក​បាន​​ចំណាយ​ប្រាក់​ជាង​​២​ម៉ឺន​​ដុល្លារ ​ហើយ​ថត​រយៈ​ពេល​៧​ខែ ​និងកាត់​តរយៈ​ពេល​ជិតមួយ​ឆ្នាំ ​ទើប​ចេញ​ជា​ផ្លែ​ផ្កា ​និង​ចាក់​បញ្ចាំង​នៅ​ពេល​នេះ​ ។

​លោក​សួស ​រ៉ែន ​​បន្ត​​ទៀត​ថា​ នេះ​គឺ​ជា​រឿង​ភាពយន្ត​បែបក​ំប្លែង​រវាង​ខ្មោច​​និងមនុស្ស​​ ហើយ​​ធានា​​ថា​សើច​​​តាំងពី​ដើម​​រហូត​ដល់​ចប់​ ពិសេស​​​រឿង​នេះ​ក៏​មានលាយ​ឡំ​ដោយ​មនោ​សញ្ចេត​នា​​ស្នេហា​រវាង​កំលោះ​​អ្នក​ក្រី​ក្រ​ ន​ិង​កញ្ញា​​អ្នក​ទី​ក្រុង ​​តែស្នេហា​​មួយ​នេះ​​បែក​​បាក់​ដោយ​សារ​តែ​តួ​ចិត្ត​អាក្រក់​​​​​មាន​ចិត្ត​ស្រឡាញ់នាង​នោះ​​ ​ហើយ​ក៏​​​​ចាប់​រំលោភ ​និង​សម្លាប់​​​ចោល​ឱ្យ​ក្លាយ​​​ទៅ​ជា​ខ្មោ​ច​ទឹក​ចង​ពៀរ ​លង​គេ​ពេញ​ភូមិ ។ ​ បន្ទាប់​ពី​ចាក​់បញ្ចាំង​​នៅ​រោងភាព​យន្ត​​លុច្ស ហើយ​នោះ​​​ រឿង​​«លង​ម៉ា​ឆ្ងាញ់» ​នឹង​បន្ត​​​​ចាក់​បញ្ចាំង​​នៅ​​តាម​​​បណ្តា​ខេត្ត​​​ជា​ច្រើន​​ទៀត​​ ។

រឿង « លងម៉ា​ឆ្ងាញ់​ » ​ជា​​​ស្នា​ដៃ​​សម្តែង​​របស់​​កញ្ញា​នី ​មុន្នី​នាថ ​ដែល​បាន​​បន្សល់​ទុក​បន្ទាប់​ពី​នាង​​ចេញ​ទៅ​សម្តែង​​នៅ​សហ​រដ្ឋ​​អាេម​​រិក​ ហើយ​​​មិន​ទាន់​​ដឹង​​ថា​​​​នឹង​វិល​ត្រឡប់​​មក​វិញ​ពេល​ណា​​ទេ ៕