ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​តាំងអា​រម្មណ៍​គិត​ក្នុង​ផ្លូវវិជ្ជ​មាន​មាន​ប្រ​សិទ្ធ​ភាព​ខ្លាំង​ជាង​ថ្នាំ​បំ​បាត់​ការ​ឈឺ​ចុក​ចាប់

10 ឆ្នាំ មុន

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អង់​គ្លេស​បាន​​អះ​អាង​ថា បុគ្គល​ដែល​​ព្រួយ​បា​រម្ភ​និង​ខ្វាយ​ខ្វល់​ខ្លាំង​អំពី​ស្ថាន​ភាព​ជំ​ងឺ​របស់​ខ្លួន​នឹង​រឹតតែ​ធ្វើ​ឱ្យ​ជំ​ងឺ​នោះ​មាន​សភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង ពី​ព្រោះ​ក្នុង​ចិត្ត​របស់​គេ​ពោរ​ពេញ​ទៅ​ដោយ​ការ​ឈឺ​ចាប់​និង​មាន​តែ​ពាក្យ​ថា «ជំ​ងឺជាប់​ជា​និច្ច​» ។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អង់​គ្លេស​បាន​​អះ​អាង​ថា បុគ្គល​ដែល​​ព្រួយ​បា​រម្ភ​និង​ខ្វាយ​ខ្វល់​ខ្លាំង​អំពី​ស្ថាន​ភាព​ជំ​ងឺ​របស់​ខ្លួន​នឹង​រឹតតែ​ធ្វើ​ឱ្យ​ជំ​ងឺ​នោះ​មាន​សភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង ពី​ព្រោះ​ក្នុង​ចិត្ត​របស់​គេ​ពោរ​ពេញ​ទៅ​ដោយ​ការ​ឈឺ​ចាប់​និង​មាន​តែ​ពាក្យ​ថា  «ជំ​ងឺជាប់​ជា​និច្ច​» ។

ការ​សិក្សា​កាល​ពី​ពេល​ថ្មី​ៗ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​សាកល​វិទ្យា​ល័យ University Of Manchester បាន​រក​ឃើញ​ថា ការ​គិត​ក្នុង​ផ្លូវ​វិជ្ជ​មាន​តួ​យ៉ាង​ដូចជា ការ​ភាវនា​ធម៌​តាម​បែបពុទ្ធ​សាសនា​ គឺ​ជា​មធ្យោ​បាយ​ដ៏​ស័ក្តិ​សិទ្ធ​ជួយ​ឱ្យ​អា​ការជំ​ងឺ​មាន​សភាព​ធូរ​ស្រាល​ ។ ដូច្នេះ​ការ​លើក​ទឹក​ចិត្ត​អ្នក​ជំ​ងឺ​ឱ្យ​គិត​ពី​រឿង​សប្បាយ​ៗ​ក្រៅ​ពី​ស្ថាន​​ភាព​ជំ​ងឺ​គឺ​ប្រ​សើរ​ជា​ជាង​ការ​ប្រើ​ថ្នាំ​ពេទ្យ​ដែល​នាំ​ឱ្យ​ចំ​ណាយ​ប្រាក់​ច្រើន​ជា​ពិ​សេស​ផ្តល់​ផល​អា​ក្រក់​ច្រើន​ជាង​ផល​ល្អ ។

នៅ​ក្នុង​ការ​ពិ​សោធ​លើ​មនុស្ស​១២០​នាក់​ចែកជា​៣​ក្រុម​ ដែល​ក្នុង​នោះ​ ១ក្រុម​មាន​សុខ​ភាព​ធម្ម​តា ខណៈ​២ក្រុម​ផ្សេង​ទៀត​កើត​ជំ​ងឺ​សន្លាក់​និង​ជំ​ងឺ​ឈឺ​ចាក់​ដោតពេញ​ខ្លួន Fibromyalgia បាន​បង្ហាញ​ថា ជីព​ចរ​បញ្ជា​ការ​ឈឺ​ចាប់​ក្នុង​តំបន់​ខួរ​ក្បាល​ដែល​មាន​ឈ្មោះ​ថា Insula Cortexបាន​បង្កើន​សកម្ម​ភាព​របស់​ខ្លួន​​​អំ​ឡុង​ពេល​ថត​ស្គែន​ខួរ​ក្បាល​ ហើយ​សកម្ម​ភាព​បែបនេះ​គឺ​បង្ហាញ​ពី​វិ​សាល​ភាព​និង​កម្រិត​នៃ​ការ​ឈឺ​ចាប់​ដែល​អ្នក​ជំ​ងឺ​មានជា​ប្រ​ចាំ​ ។

សាស្ត្រា​ចារ្យ Anthony Jonesមាន​ប្រ​សាសន៍​ថា ៖« ការ​ឈឺ​ចាប់​ទាំ​ង​អស់​គឺ​ស្ថិត​នៅ​ក្នុង​ចិត្ត​ ។ វាជា​ទី​កន្លែង​ដែល​​ការ​ឈឺ​ចាប់​ត្រូវ​បញ្ជា​ឱ្យ​មាន​ដំណើរ​ការ ។ អ្វី​ដែល​ជា​ព័ត៌​មាន​ថ្មី​អំ​ពី​ការសិក្សា​លើក​នេះ​គឺ​ថា យើង​កំពុង​បង្ហាញ​ពី​ភាព​មិន​ប្រ​ក្រតីនៃ​វិធី​ដែល​ខួរ​ក្បាល​ដំណើរ​ការ​ការ​ឈឺ​ចាប់​ឆ្លង​កាត់​ផ្លូវ​អា​រម្មណ៍ ។ ដូច្នេះ​ យើង​រកឃើញ​ថា វា​ប្រ​ហែល​ជា​ប៉ះ​ពាល់​ទៅ​លើ​អ្នក​ជំ​ងឺ​ជាច្រើន​ ហើយ​អ្វី​ដែល​យើង​ចាំ​បាច់​ត្រូវ​ធ្វើ​ក្នុង​ពេល​ឥឡូវ​នេះ​គឺ​ព្យា​យាម​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ទៅ​លើ​ឥទ្ធិ​ពល​ខួរ​ក្បាល​ក្នុង​ការ​ទប់​ស្កាត់​ការ​ឈឹ​ចាប់​ប្រ​សើរ​ជាជាង​ការ​ចំ​ណាយ​ប្រាក់​ច្រើន​ទៅ​លើ​ថ្នាំបំ​បាត់​ការ​ឈឺ​ចាប់​ដែល​មិន​មាន​ប្រ​សិទ្ធ​ភាព​យូរ​អង្វែង ។ វិធី​សាស្ត្រ​ព្យា​បាល​​​តាម​ការ​ផ្តល់​ជា​ប្រឹក្សា​និង​ការ​ធ្វើ​សមា​ធិ​អា​រម្មណ៍ ​ត្រូវ​គេ​រក​ឃើញ​ថា មាន​ប្រ​សិទ្ធ​ភាព​ច្រើន​ជាង​ការ​ផ្តល់​ថ្នាំ​បំ​បាត់​ការ​ឈឺ​ចុក​ចាប់​ឱ្យ​ដល់​អ្នក​ជំ​ងឺ ។ ​ការ​ធ្វើ​សមា​ធិ​តាម​បែបពុទ្ធ​សាសនា​​នឹង​ជួយ​បង្កើន​ការ​ប្រ​មូល​ផ្តុំ​ផ្លូវចិត្ត​ទៅ​លើ​តែ​បច្ចុប្បន្ន​ភាព​ »៕