ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ធ្វើ​ឱ្យ​កង្វល់​ប៉ះពាល់​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក

4 ឆ្នាំ មុន

អង្គការសហប្រជាជាតិ​ធ្លាប់​ចេញ​របាយការណ៍​មួយ​ដែល​ប្រាប់​មក​ថា បម្រែបម្រួល​បរិយាកាស​កំពុង​តែ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​អាហារ​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​គណៈកម្មាធិការ​មួយ​ក្រោម​អង្គការសហប្រជាជាតិ​បាន​ប្រទះ​ឃើញ​ថា មនុស្សលោក​មាន​រយៈពេល​តែ​១២​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ជាតិពុល ដើម្បី​ធានា​បរិស្ថាន​ដែល​មាន​សុវត្ថិភាព និង​ចីរភាព​សម្រាប់​រស់នៅ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដែល​ជា​កន្លែង​ផលិត​ឧស្ម័ន​អុក​ស៊ី​សែន​ដ៏​ធំ​មួយ​របស់​ពិភពលោក​កំពុង​តែ​មានការ​ឆាបឆេះ​ដែល​កាន់តែ​ព​ន្លឿ​ន​បម្រែបម្រួល​បរិយាកាស​ទៅ​ទៀត ។…

អង្គការសហប្រជាជាតិ​ធ្លាប់​ចេញ​របាយការណ៍​មួយ​ដែល​ប្រាប់​មក​ថា បម្រែបម្រួល​បរិយាកាស​កំពុង​តែ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​អាហារ​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​គណៈកម្មាធិការ​មួយ​ក្រោម​អង្គការសហប្រជាជាតិ​បាន​ប្រទះ​ឃើញ​ថា មនុស្សលោក​មាន​រយៈពេល​តែ​១២​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ជាតិពុល ដើម្បី​ធានា​បរិស្ថាន​ដែល​មាន​សុវត្ថិភាព និង​ចីរភាព​សម្រាប់​រស់នៅ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដែល​ជា​កន្លែង​ផលិត​ឧស្ម័ន​អុក​ស៊ី​សែន​ដ៏​ធំ​មួយ​របស់​ពិភពលោក​កំពុង​តែ​មានការ​ឆាបឆេះ​ដែល​កាន់តែ​ព​ន្លឿ​ន​បម្រែបម្រួល​បរិយាកាស​ទៅ​ទៀត ។

ទាំងនេះ​ប្រហែលជា​ព័ត៌មាន​ដែល​អ្នក​អាន​ប៉ះ​លើ​ប្រព័ន្ធ​សង្គម​របស់​អ្នក ឬឮ​ពី​អ្នក​ដទៃ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ជាដើម ។ ដោយហេតុ​ដូច្នេះ មនុស្ស​ជា​ច្រើន​បាន​អស់សង្ឃឹម​នឹង​អនាគត ដែល​ធ្វើ​ឲ្យ​ពួក​គេ​ធ្វើការ​សម្រេចចិត្ត​ដោយ​មិន​គិតគូរ​បាន​វែង​ឆ្ងាយ និង​អាច​ប៉ះពាល់​ដល់​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ជាដើម ។ ប៉ុន្តែ​អ្នកស្រី Amy Zalman ដែល​ជានា​យក​ប្រតិបត្តិ និង​ស្ថាបនិក​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Prescient បាន​ឲ្យ​ដឹង​ថា មនុស្ស​តែងតែ​ផ្តោត​ស្មារតី​លើ​រឿង​អវិជ្ជមាន​ដែល​នឹង​កើតឡើង ប៉ុន្តែ​ពួក​គេ​គួរតែ​ត្រៀមខ្លួន​សម្រាប់​ហេតុការណ៍​ទាំង​ល្អ​ទាំង​អាក្រក់​ទៅ​វិញ ។ អ្នកស្រី​បាន​បន្ត​ថា មនុស្សលោក​ត្រូវ​តែ​គិត​ពី​ពិភពលោក ដែល​ពួក​គេ​ចង់​រស់នៅ រួច​ចេញ​សកម្មភាព ដើម្បី​ធ្វើ​ឲ្យ​វា​ក្លាយជា​ការ​ពិត ។ គ្រាន់តែ​គិត​សុទិដ្ឋិនិយម គឺ​មិន​គ្រប់គ្រាន់​ទេ ហើយ​មនុស្ស​គួរតែ​មានរឿង​និទាន​មួយ​ទាក់ទង​នឹង​ពិភពលោក នៅ​ថ្ងៃ​អនាគត​ដែល​ពួក​គេ​ចង់​រស់នៅ ។

លោក Daniel Swain ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​បរិយាកាស​នៅ UCLA បាន​ប្រាប់​មក​ថា ស្ថាន​ការ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​មាន​សភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​វា​មិន​ទាន់​ជាទី​បញ្ចប់​នៃ​ពិភពលោក​ទេ ។ មនុស្ស​រាប់​លាន​នាក់​នឹង​ទទួល​រង​ការ​ប៉ះពាល់ ហើយ​ពួក​គេ​នឹង​ត្រូវការ​លុយ​ដើម្បី​ផ្លាស់​ប្តូរ​លំនៅ​ដ្ឋា​ន ឬ​ទប់​ទប់​នឹង​គ្រោះ​ទាំងឡាយ​ដែល​បង្ក​ឡើង​ដោយ​បម្រែបម្រួល​បរិយាកាស​នេះ ។

ដូច្នេះ​ជំនាញ​ទាំងនេះ​ផ្តល់​យោបល់​ឲ្យ​អ្នក​ចាប់ផ្តើម​ត្រៀមខ្លួន​ដោយ​ធ្វើការ​វិនិយោគ ជា​ពិសេស​លើ​ក្រុមហ៊ុន​ដែល​មាន​គោលដៅ​ក្នុង​ការ​ជួយ​ដល់​ពិភពលោក ឬ​បង្កើត​ពិភពលោក​មួយ​ដែល​អ្នក​ចង់​រស់នៅ ។ ប្រាកដ​ណាស់ ពេល​ដែល​វិនិយោគ​លើ​ក្រុមហ៊ុន​ទាំងនេះ អ្នក​ត្រូវ​យល់​ដឹង​ថា វា​មិន​អាច​រក​ប្រាក់​ចំណេញ​ឲ្យ​អ្នក​មក​វិញ​ច្រើន​ទេ ហើយ​ពេល​ខ្លះ​វា​ក៏​មិន​ច្បាស់លាស់​ថា​ក្រុមហ៊ុន​ទាំងនេះ​ពិតជា​អាច​បង្កើត​ចេញ​លទ្ធផល​ដែល​ជួយ​ដល់​ពិភពលោក​មែន ឬ​អត់​ដែរ ។ ប៉ុន្តែ​លោក Swain បាន​កត់​សម្គាល់ថា វា​បង្ហាញ​ជា​សញ្ញា​មួយ​ដល់​ពិភពលោក​ថា វា​ជា​ការ​ចូលរួម​មួយ​ដែល​វិនិយោគិន​អាច​ធ្វើ​ដើម្បី​ជួយ​ដល់​ពិភពលោក​បាន ។ លោក​បាន​បន្ថែម​ថា «​ខ្ញុំ​សុ​ទិ​ដ្និ​និយម​ពី​អនាគត ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​សន្សំ​លុយ​ឲ្យ​បាន​ច្រើន​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ