ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​តា​គង់ លន់ គ្រោង​កសាង​ស្តូប​ និង​រូប​សំណាក​ពស់​កេង​កេង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បើទោះបី​ជាពស់កេងកង​បានស្លា.ប់​អស់រយៈ​ពេលជា១០ឆ្នាំ​មកហើយក៏​ដោយ ប៉ុន្តែរូបរាង​របស់​សត្វ​ពស់​មួយ​ក្បាល​នេះ​នៅតែ​ថែរក្សា​សម្រាប់​មនុស្សទូទៅ​គោរពបូជា​ទៅតាមជំនឿ​សាសនា​ដដែល ហើយម្ចាស់​ពស់​លោកតា​គង់ លន់ គ្រោង​នឹង​កសាង​ជា​ស្តូប និងរូបសំណាក​សត្វពស់មួយនេះ​ផង​ដែរ។

រាជធានីភ្នំពេញ​ ៖ បើទោះបី​ជាពស់កេងកង​បានស្លាប់​អស់រយៈ​ពេលជា១០ឆ្នាំ​មកហើយក៏​ដោយ ប៉ុន្តែរូបរាង​របស់​សត្វ​ពស់​មួយ​ក្បាល​នេះ​នៅតែ​ថែរក្សា​សម្រាប់​មនុស្សទូទៅ​គោរពបូជា​ទៅតាមជំនឿ​សាសនា​ដដែល ហើយម្ចាស់​ពស់​លោកតា​គង់ លន់ គ្រោង​នឹង​កសាង​ជា​ស្តូប និងរូបសំណាក​សត្វពស់មួយនេះ​ផង​ដែរ។

សត្វពស់កេងកង ត្រូវបានគេទទួល​ការចាប់​អារម្មណ៍ បន្ទាប់ពីសត្វពស់មួយនេះ​ត្រូវបានផលិតក​រលោក​ហ្វៃ​ សំអាង យកទៅ​ថត​ខ្សែ​ភាព​យ​ន្តខ្នាតធំរឿង «ចៅពស់​​កេង​កង» កាលពីអំឡុងឆ្នាំ​២០១១ ។ ​ប៉ុន្តែបន្ទាប់ពីសត្វពស់​ដែលមានទម្ងន់​ជិត​២០០គីឡូក្រាមមួយ​នេះ​ បានថតបញ្ចប់​រឿងនេះ​ហើយ វាក៏បានស្លាប់​បាត់បង់ជីវិតយ៉ាង​អាថ៌​កំបាំង ក្រោមពាក្យចចាមអារ៉ាម​ជាច្រើន ។

យ៉ាងណាក៍៏​ដោយ បើតាមការបញ្ជាក់ពី​លោកតា​គង់ លន់ ដែលជាម្ចាស់ប្រាសាទ​វិមានផុស​អណ្តែត ដែលស្ថិតនៅក្នុង​ភូមិកោះផុស ឃុំដីឥ​ដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្លាប់បានអះអាង​ថា ពស់កេងកងបាន​ស្លាប់ដោយសារតែវា​ពួល ក៏សម្លាប់ខ្លួនឯង។លោកតា​បញ្ជាក់​ថា កន្លងមកមានពាក្យចចាមអារ៉ាមជាច្រើន បានវាយប្រហារម​កលើរូបលោកតា​ពាក់ព័ន្ធទៅនឹងការស្លាប់រ​បស់សត្វពស់នេះ ដោយមួយ​ចំនួន​បានសន្មត់ពីការស្លាប់នេះថា ដោយសារ​តែលោកតាបានបណ្តោយ​ឱ្យ​ពស់នេះ ទៅថតជាមួយមនុស្សស្រី ខណៈ​ពេល​ពស់នេះ​មានប្ញទ្ធិ​បារមី និងមានរូប​សណ្ឋិត​ទើបវា​ស្លាប់។

យ៉ាងណាក៏​ដោយ ពាក្យចចាមអារ៉ាមទាំងនេះ ត្រូវបានលោ​កតា​គង់ លន់ ​ធ្វើការបដិសេធ ដោយលោកតា​បញ្ជាក់ថា  ពស់​នេះបាន​មួរ.កសម្លាប់ខ្លួនឯង​ នៅទឹកបឹងក្រោយប្រាសាទ​របស់លោកតា ។ លោកតាបញ្ជាក់ថា សត្វពស់នេះ​លោកតាមានការស្រឡាញ់​ជាទី​បំផុត ហើយការដែលវានៅរស់ គឺតែងតែមកលេងលោក​នៅរៀងរាល់ថ្ងៃសីល ដើម្បីចៀសវាង​នាំឱ្យ​មាន​ការខ្លាច​រអាល​ពីកូន​ចៅ​របស់​លោកតា ។ លោកតា​បន្ថែមថា នៅមុនថ្ងៃដែលវា​​ស្លាប់នោះ វាបានឃើញ​លោក​តាយំ ដោយសារតែលោកតា​មានការ​សោកស្តាយ​ចំពោះការខនខានមិនបាន​យាងមកពីព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ​កម្ពុជា ដើម្បីយាង​មក​ចូលរួម​បញ្ចុះ​សីមា​ប្រាសាទរបស់លោកតា ។ ក្រោយពីពស់នេះ បានឃើញលោកតាយំដូច្នេះ ពស់កេងកង​បានប្រាប់លោកតា​ថា ខ្លួននឹង​សម្លាប់​ខ្លួន​ឯង ដើម្បីជួយលោកឪ (លោកតា​គង់ លន់) ។

ក្រោយពីពោលពាក្យដូច្នេះ​ហើយ  ពស់កេងកងមិនបានមកលេង​លោកតាដូចសព្វដ​ងឡើយ ធ្វើឱ្យ​លោកតាមានការភ្ញាក់ផ្អើល​ហើយក៏​នាំកូនចៅដើរ​រក ហើយក៏​បានឃើញវាស្លាប់នៅខាងក្រោយប្រាសាទនោះ​តែម្តង។