ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បុណ្យ​បួង​សួង​សុំ​សន្តិ​ភាព​ និង​ភាព​សុខ​សាន្ត​ជាតិ​ និង​អន្តរ​ជាតិ​ប្រារព្ធ​ធ្វើ​នៅ​ខេត្តសៀមរាប​ថ្ងៃ​ទី​១៤ មីនា ខាង​មុខ​នេះ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​១៤ មីនា ២០១៤ ខាង​មុខ​នេះ​នៅ​ខេត្ត​សៀមរាបទឹក​ដី​អង្គរ​ដ៏​អស្ចារ្យ​​បណ្តា​ពុទ្ធ​បរិស័ទ​ទាំង​ខ្មែរ និង​បរទេស​បាន​មូល​មតិ​គ្នា​រៀប​ចំ​ពិធី​បុណ្យ​មួយ​ដែល​មាន​ឈ្មោះ​ថា ពិធី​បុណ្យ​បួង​សួង​សុំ​សេចក្តី​សុខ​ សន្តិ​ភាព និង​ភាព​សុខ​សាន្ត​ជាតិ និង​អន្តរ​ជាតិ​ ក្នុង​​ទ្រង់​ទ្រាយ​ធំ​មួយ​ ដោយ​សារ​តែ​ពិធី​បុណ្យ​នោះ​មិន​ត្រឹម​តែ​មាន​ពុទ្ធ​បរិស័ទ​នៅ​ក្នុង​ស្រុក​ទេ ពោល​គឺ​មាន​ទាំង​បណ្តា​អ្នក​ស្រឡាញ់​សាសនា​ទាំង​អស់​នឹង​មក​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បុណ្យ​ ក្នុង​ន័យ​បួង​សួង​ឱ្យ​ប្រទេស​ជាតិ​សុខ​សប្បាយ​ និង​ពិភព​លោក​ទាំង​មូល​ទទួល​បាន​ភាព​សុខ​សាន្ត​ជានិច្ច។

លោកគ្រូ ឡុង បូរ៉ា ជា​គ្រូ​ទាយ​តាម​ទូរ​ស័ព្ទ​ដៃ​ល្បី​ឈ្មោះម្នាក់​​ ដែល​សព្វ​ថ្ងៃ​រស់​នៅ​បុរី​តា​ង៉ូវ ក្នុង​ភូមិ​តា​ង៉ូវ សង្កាត់​និរោធ ខណ្ឌ​មាន​ជ័យ​ បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ទាក់​ទិន​ពិធី​បុណ្យ​បែប​សាសនា​នេះ​ថា ពិធី​បុណ្យ​នេះ​មិន​មែន​មាន​តែ​លោក​ម្នាក់​ទេ​ដែល​ផ្តើម​ឡើង ពោល​គឺមានប្រជា​ពលរដ្ឋ​ជា​ច្រើន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេសទូទាំង​ពិភព​លោក​បាន​មូល​មតិ​គ្នា​រៀប​ចំ​ពិធី​បុណ្យ​នេះ ។​

ពិធី​បុណ្យ​នេះ​នឹង​ប្រារព្ធធ្វើ​ឡើង​រយៈ​ពេល​​បី​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មីនា ២០១៤ នៅអាស្រម Joel Altman (ហៅលោក​ពន្លឺ​រស្មី​ជា​គ្រូ​ប៉ា​សិនាកម្មាឋាន) ​ត្រង់​​ប្រាសាទ​បាគង ភូមិ​ថ្នល់​ត្រង់ ឃុំ​ប្រាសាទ​បាគង ស្រុក​បាសាទ​បាគង​ ខេត្ត​សៀមរាប​។​