ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ស្បូន​ហើយ តើប្រើ​ពេល​យូរ​ប៉ុណ្ណា​ទើប​ជា និង​ធ្វើការ​ធម្មតា​វិញ​?

4 ឆ្នាំ មុន

ស្បូន​គឺជា​សរីរាង្គ​ភេទ​របស់​ស្ត្រី​ដែល​មាន​នាទី​រក្សា​ទារក​ដើម្បី​លូតលាស់​ក្នុង​ពេល​មាន​ផ្ទៃពោះ​។​ក្នុង​ពេល​ដែល​ស្បូន​នេះ​ត្រូវការ​កាត់​ចោល គ្រូពេទ្យ​ក៏​អាច​នឹង​កាត់​ទាំង​បំពង់​ដៃ​ស្បូន និង​ក្រពេញ​អូ​វ៉ែ​បន្ថែម​ទៀត​។ ក្រោយ​ពី​កាត់​ស្បូន​រួច អ្នក​ក៏​មិន​អាច​មាន​ផ្ទៃពោះ​ទៀត និង​មក​រដូវ​ទៀត​ដែរ​។ យ៉ាងណាមិញ ការ​ជា​សះស្បើយ​ក្រោយ​ពី​កាត់​ស្បូន​រួច​អាច​នឹង​ត្រូវការ​ពេល​យូរ​។ សម្រាប់​ស្ត្រី​ភាគច្រើន​អាច​ត្រូវការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​មួយ​ទៅ​ពីរ​ថ្ងៃក្រោយ​ពី​កាត់​ស្បូន​រួច​។ គ្រូពេទ្យ​ខ្លះ​អាច​នឹង​អនុញ្ញាតិ​ឲ្យ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ថ្ងៃ​តែ​មួយ​នៃ​ការ​វះកាត់​ដែរ​។…

ស្បូន​គឺជា​សរីរាង្គ​ភេទ​របស់​ស្ត្រី​ដែល​មាន​នាទី​រក្សា​ទារក​ដើម្បី​លូតលាស់​ក្នុង​ពេល​មាន​ផ្ទៃពោះ​។​ក្នុង​ពេល​ដែល​ស្បូន​នេះ​ត្រូវការ​កាត់​ចោល គ្រូពេទ្យ​ក៏​អាច​នឹង​កាត់​ទាំង​បំពង់​ដៃ​ស្បូន និង​ក្រពេញ​អូ​វ៉ែ​បន្ថែម​ទៀត​។ ក្រោយ​ពី​កាត់​ស្បូន​រួច អ្នក​ក៏​មិន​អាច​មាន​ផ្ទៃពោះ​ទៀត និង​មក​រដូវ​ទៀត​ដែរ​។

យ៉ាងណាមិញ ការ​ជា​សះស្បើយ​ក្រោយ​ពី​កាត់​ស្បូន​រួច​អាច​នឹង​ត្រូវការ​ពេល​យូរ​។ សម្រាប់​ស្ត្រី​ភាគច្រើន​អាច​ត្រូវការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​មួយ​ទៅ​ពីរ​ថ្ងៃក្រោយ​ពី​កាត់​ស្បូន​រួច​។ គ្រូពេទ្យ​ខ្លះ​អាច​នឹង​អនុញ្ញាតិ​ឲ្យ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ថ្ងៃ​តែ​មួយ​នៃ​ការ​វះកាត់​ដែរ​។ ស្ត្រី​ខ្លះ​អាច​នឹង​ត្រូវការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​រយៈពេល​យូរ ជា​ពិសេស​ការ​កាត់​ស្បូន​ដោយសារ​តែ​ជំងឺមហារីក​តែ​ម្តង​។

គ្រូពេទ្យ​ទំនងជា​នឹង​សុំ​ឲ្យ​អ្នក​ងើប​ពី​គ្រែ និង​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​ក្រោយ​ពី​កាត់​ស្បូន​រួច​។ រឿង​នេះ​រួម​ទាំង​ទៅ​បន្ទប់ទឹក​ដោយ​ខ្លួនឯង​តែ​ម្តង​។ យ៉ាងណាមិញ អ្នក​ប្រហែលជា​ត្រូវ​ដាក់​សុង​ទឹកនោម​រយៈពេល​មួយ​ទៅ​ពីរ​ថ្ងៃក្រោយ​ពី​វះកាត់​រួច​។

ពេលវេលា​ដែល​អ្នក​នឹង​អាច​ត្រឡប់​ទៅ​ធ្វើ​ការងារ​ធម្មតា​វិញ​បាន​ក៏​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​ការ​វះកាត់​ដែរ​ដូច​ជា​៖

១-ការ​វះកាត់​ដោយ​បើក​ពោះ អាច​នឹង​ត្រូវ​ស៊ីពេល​ពី ៤ ទៅ​៦​ស​ប្តា​ហ៍​ទើប​ជា​សះស្បើយ
២- ការ​វះកាត់​ដោយ​ប្រើ​ម៉ាស៊ីន វះកាត់​ដោយ​ប្រើ​បំពុង​ឆ្លុះ អាច​នឹង​ស៊ីពេល​ពី ៣ ទៅ​៤​ស​ប្តា​ហ៍​ទើប​ជា​សះស្បើយ​។

អ្នក​ក៏​គួរតែ​សម្រាក​ឲ្យ​បាន​ច្រើន និង​មិន​ត្រូវ​លើក​របស់របរ​ដែល​ធ្ងន់ធ្ងរ​រយៈពេល ៤ ទៅ​៦​ស​ប្តា​ហ៍​ដែរ​ក្រោយ​ពី​វះកាត់​រួច​។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​គួរតែ​អាច​ងូតទឹក​បាន និង​រួម​ភេទ​បាន​ដែរ​ហើយ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ រយៈពេល​ដែល​អ្នក​អាច​នឹង​ជា​សះស្បើយ​វិញ​ក​គឺ​អាស្រ័យ​ទៅ​​តាម​ប្រភេទ​នេះ​ការ​វះកាត់ និង​សុខភាព​ទូទៅ​មុន​ពេល​វះកាត់​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ