ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នៅផ្សារកណ្តាលផ្លូវស្ទះរាល់ថ្ងៃពេក…ត្រូវអាជ្ញាធរ​កំណត់​ដាក់ម៉ោង​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ការ​យក​ដងផ្លូវ​ដាក់​តាំង​លក់ដូរយ៉ាង​អនាធិបតេយ្យ​ ជុំវិញ​ផ្សារ​កណ្តាល ​គឺ​ផ្លូវ​លេខ​១៤៤ ១៤៨ ១៣ ​និង​ផ្លូវ​លេខ​១៥៤ ​តាំងពី​ទស​វត្ស​ទី៩០​មក​ម្ល៉េះ​ ហើយ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​មានការ​លំបាក​និង​កកស្ទះ​ជា​ខ្លាំង…

​រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ការ​យក​ដងផ្លូវ​ដាក់​តាំង​លក់ដូរយ៉ាង​អនាធិបតេយ្យ​ ជុំវិញ​ផ្សារ​កណ្តាល ​គឺ​ផ្លូវ​លេខ​១៤៤ ១៤៨ ១៣ ​និង​ផ្លូវ​លេខ​១៥៤ ​តាំងពី​ទស​វត្ស​ទី៩០​មក​ម្ល៉េះ​ ហើយ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​មានការ​លំបាក​និង​កកស្ទះ​ជា​ខ្លាំង ។ ដោយ​មានការ​ឯកភាព​ពីសា​លា​រាជ​ធានី​ភ្នំពេញ​ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ​បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​សុំ​ឲ្យ​អាជីវករ​លក់ដូរ​លើ​ដងផ្លូវ​ខាងលើ​ចាប់ពី​ម៉ោង​០៦​ព្រឹក ​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ​ហើយ​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់​ដល់​យប់​មិន​អនុញ្ញាតឱ្យ​លក់ដូរ​ជាដាច់ខាត ។

លោក​សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​បាន​មាន​ប្រសាសន៍ថា រដ្ឋបាល​ខណ្ឌដូនពេញ ប្តេជ្ញា​បន្ត​រៀបចំ​កំណាត់​ផ្លូវ​លេខ​១៤៨ និង​ផ្លូវ​មួយ​ចំនួន​ទៀត ជុំវិញ​ទី​រួម​ផ្សារ​កណ្ដាល ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង ចាប់តាំងពី​ទស្ស​វត្ស​ទី​៩០ មក​ដល់​បច្ចុប្បន្ន បងប្អូន​អាជីវករ​នៅ​ផ្សារ​កណ្តាល នៅ​តែ​បន្ត​យក​ចំណី​ផ្លូវ​ទាំងមូល នៃ​កំណាត់​ផ្លូវ​លេខ​១៤៨ ផ្លូវ​លេខ​៥ និង​ផ្លូវ​លេខ​១១ ជុំវិញ​ផ្សារ ដើម្បី​ដាក់​គ្រែ​ចល័ត កញ្ច្រែង ល្អី​លក់ដូរ​ដោយ​បិទផ្លូវ​ទាំងមូល ២៤/២៤​ម៉ោង មិន​អាច​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ឡើយ ។

យោង​តាម​សារាចរ​លេខ​០១៣/១៨​សណ​ន ចុះ​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តី​ពី​ការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​រៀបចំ​ឲ្យ​បងប្អូន​អាជីវករ​លក់ដូរ​នៅ​លើ​ផ្លូវ​លេខ​១៤៨.១៤៤.១៥៤​និង​ផ្លូវ​លេខ​១៩ ពី​លក់ដូរ ២៤/២៤​ម៉ោង មក​លក់ដូរ​ត្រឹម ១២​ម៉ោង​វិញ ពោល​គឺ​អនុញ្ញាត​ឲ្យ​មានការ​លក់ដូរ​ចាប់ពី​ព្រឹក រហូត​ដល់​ម៉ោង ១២,០០​នាទី​ថ្ងៃត្រង់ បន្ទាប់​មក សល់​រយៈពេល ១២​ម៉ោង​ទៀត កម្លាំង​យើង​ធ្វើការ​ប្រមូល ដឹក​ជញ្ជូន​សំរាម បាញ់​លាង​សម្អាត​លើ​ផ្លូវ​នេះ​រួច នៅ​ម៉ោង ១៤,០០​នាទី​តទៅ បើក​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​បាន ។

លោក​អភិបាល​ខណ្ឌដូនពេញ​បាន​បញ្ជាក់​ថា ៖ កិច្ចការ​ចំពោះ​មុខ រដ្ឋបាល​ខណ្ឌ​នឹង​បន្ត​រៀបចំ​កំណាត់​ផ្លូវ​លេខ​១៤៨ ដោយ​ចាក់​បេតុង​ឆ្អឹង​ដែក​ចាប់ពី​ផ្លូវ​លេខ​៥ ដល់​ផ្លូវ​លេខ​១៣ ឲ្យ​បាន​ស្អាត​ឡើង​វិញ ក្នុង​នោះ រដ្ឋបាល​ខណ្ឌ រៀបចំ​ឲ្យ​បងប្អូន​អាជីវករ​ផ្លាស់​ប្តូរ​ទីតាំង​លក់ដូរ​នៅ​លើ​កំណាត់​ផ្លូវ​នេះ​ទាំងស្រុង រួច​អនុញ្ញាត​ឲ្យ​បងប្អូន​ទៅ​លក់ដូរ​នៅ​លើ​ផ្លូវ​លេខ​១៤៤ ចាប់ពី​ផ្លូវ​លេខ​៥ ដល់​ផ្លូវ​លេខ​១៣ វិញ ហើយ​អនុញ្ញាត​ឲ្យ​លក់ដូរ​រយៈពេល ១២​ម៉ោង គឺ​លក់ដូរ​ដូច​ផ្លូវ​លេខ​១៤៨ បច្ចុប្បន្ន ដោយ​អនុវត្ត​តាម​ស្មារតី​អង្គប្រជុំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

ស្ត្រី​ម្នាក់​លក់​សាច់​គោ​លើ​កំណាត់​ផ្លូវ​លេខ​១៤៨​និយាយ​ក្នុង​ន័យ​សុំ​មិន​ឲ្យ​ថតរូប​និង​បង្ហាញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ៖ អ្នកស្រី​បាន​ប្រកប​មុខរប​លក់​សាច់​គោ​លើ​កំណាត់​ផ្លូវ​លេខ​១៤៨​អស់​ពេល​ជាង​១០​ឆ្នាំ​មក​ហើយដោយ​មិន​ខ្វល់​ការ​កកស្ទះ​ចរាចរណ៍​នោះ​ទេ​កាល​ណោះ​សាលា​ខណ្ឌដូនពេញ​មិន​បាន​ហាមឃាត់​អ្វី​ឡើយ ។

ពេល​សាលា​ខណ្ឌដូនពេញ​បាន​ចេញ​គោល​ការ​មិន​អនុញ្ញាត​ឲ្យ​លក់​២៤​ម៉ោង​ឡើយ​តែ​អនុញ្ញាត​ឲ្យ​លក់​ចាប់ពី​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ហើយ​ចាប់​ម៉ោង​១២​ថ្ងៃត្រង់​ដល់​យប់​មិន​ឲ្យ​លក់​ទេ​ទុក​ផ្លូវ​នេះ​ស្រាប់​ការ​ធ្វើ​ចរាចរណ៍​គ្រប់​ប្រភេទ ។ គោលការណ៍​នេះ​អ្នកស្រី​មិន​មានការ​ប្រឆាំង​អ្វី​ឡើយ វា​ជា​ចូលរួម​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ផង​ដែរ ជា​ពិសេស​អភិវឌ្ឍន៍​ខណ្ឌដូនពេញ​ដែល​ជា​ខណ្ឌ​មួយ​នៅ​ចំ​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ​តែ​ម្តង ។ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ