ការ​ចិញ្ចឹម​ទាយក​ស៊ុត​ដើរតួ​នាទី​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​បន្ទាប់​ពី​ដំណាំ​ស្រូវ


​ព្រៃវែង​៖ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​ភាព​ក្រីក្រ ថ្នាក់ដឹកនាំ​ប្រទេស​តែងតែ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រកប​របរ​បន្ទាប់បន្សំ ដូច​ជា​ការ​ចិញ្ចឹម​ជ្រូក មាន់ ទា ឬ​ក៏​បើក​កសិដ្ឋាន​ផ្សេង​ៗ​ដើម្បី​រក​ចំណូល​បន្ថែម​ពីរ​បរ​ធ្វើ​កសិកម្ម​ដំណាំ​ស្រូវ​។

តួយ៉ាង​នៅ​ខេត្តព្រៃវែង​ក្រៅពី​ដំណាំ​ស្រូវ ផលិតកម្ម​សត្វ ពិសេស​ការ​ធ្វើ​ផលិតកម្ម​ចិញ្ចឹម​ទាយក​ស៊ុត គឺ​មាន​សក្តានុពល​យ៉ាង​ខ្លាំង ជាក់ស្តែង​ទូ​ទាំង​ខេត្ត​មាន​កសិដ្ឋាន​ចិញ្ចឹម​ទាយ​ល​ស៊ុត ១៣៧​កន្លែង សរុប​មេ​ទា​ជាង ២​លាន​ក្បាល​។ ផលិតផល​ស៊ុត​មួយ​ផ្នែក​ធំ​ដែល​ផ្គត់ផ្គង់​ទៅ​ឲ្យ​ទីផ្សារ​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​គឺជា​ផលិតផល​ស៊ុត​ចេញពី​ខេត្តព្រៃវែង​។ នេះ​បើ​យោង​តាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ឱកាស​ដែល​លោក​រដ្ឋមន្ត្រី វេ​ង សា​ខុន បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​តាម​ខេត្ត​ពិនិត្យ​មើល​ការ​ធ្វើ​អាជីវកម្ម ការ​ដាំ​ដំណាំ និង​ការ​ចិញ្ចឹមសត្វ​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃ​វេ​ង នា​ថ្ងៃ​ទី​សៅរ៍ ទី ២៤ ខែសីហា កន្លង​ទៅ​នេះ ។

លោក ចុង ជន ម្ចាស់​សិប្បកម្ម​ភ្ញាស់​ស៊ុតទា នៅ​ភូមិ​ស្នាយ​ភ្លើង ឃុំ​ព្រៃ​ព្នៅ បាន​ឲ្យ​ដឹង​ថា​គាត់​ប្រកាន់​យក​របរ​ភ្ញាស់​ស៊ុតទា​នេះ​ជាង ១០​ឆ្នាំ​មក​ហើយ ដោយ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​រហូត​មក​ទល់​បច្ចុប្បន្ន​អាច​ភ្ញាស់​ស៊ុត​បាន ៥​ម៉ឺន​កូន​ក្នុង​រយ​:​ពេល ៣​ថ្ងៃ និង​ក្នុង​១​ខែ​បញ្ចេញ​កូន​លក់​ឲ្យ​កសិករ​ជា ៥០​កូន កូន​ទា​ញី ១៥០០-១៨០០​រៀល​/​ក្បាល ហើយ​ក្នុង ១​ឆ្នាំ អាច​រក​ចំណូល​បាន​ពី​១៨​ពាន់ ទៅ ២​ម៉ឺន​ដុល្លារ ។ ​លោក​រដ្ឋមន្ត្រី បាន​បង្ហាញ​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​លើ​មុខរបរ​ដ៏​សំខាន់​ដែល​អាច​ជួយ​បង្កើត​ចំណូល​ឲ្យ​ដល់​គ្រួសារ និង​ជា​ពិសេស​ចំណូល​ដ៏​ខ្ពស់​ដែល​លោក ចុង ជន ទទួល​បាន ពិតជា​បាន​សម្រេច​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៥០ ដែល​ចង់​ឲ្យ​ប្រជា​ជល​យើង​ម្នាក់​ៗ​មាន​ចំណូល ១​ម៉ឺន ទៅ ១,៥ ម៉ឺន​ដុល្លារ​។

ទាក់ទង​ការងារ​បច្ចេកទេស លោក វេ​ង សា​ខុន បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​មន្ទីរ​ចុះ​ជួយ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម ពិសេស​ការ​ការពារ​ជំងឺ និង​ការ​ធ្វើ​ជីវ​សុវត្ថិភាព​នៅ​កន្លែង​ចិញ្ចឹម ដេប៉ូ​ចែកចាយ​ចំណី និង​កន្លែង​ភ្ញាស់​កូន ដើម្បី​កាត់​បន្ថយ​ហា​នី​ភ័យ​ដែល​អាច​កើត​មាន​ឡើង ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ