ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានដែកបេឡេ​បាក់​ខ្ទេចអស់​ដោយសារ​ឡានដឹកថ្មរបស់​ក្រុមហ៊ុនចិន

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ស្ពានដែក​បេ​ឡេ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ បាន​បាក់​ផុង បណ្តាល​ឱ្យ​ផ្ដាច់​ការ​ធ្វើ​ចរាចរណ៍ ដោយសារ​តែ​រថយន្ដ​ដឹក​ថ្ម​របស់​ក្រុមហ៊ុន​ចិន​បើក​ឆ្លងកាត់​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែសីហា…

ខេត្តពោធិ៍សាត់ ៖ ស្ពានដែក​បេ​ឡេ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ បាន​បាក់​ផុង បណ្តាល​ឱ្យ​ផ្ដាច់​ការ​ធ្វើ​ចរាចរណ៍ ដោយសារ​តែ​រថយន្ដ​ដឹក​ថ្ម​របស់​ក្រុមហ៊ុន​ចិន​បើក​ឆ្លងកាត់​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៩​។

​ស្ពាន​ខាងលើ​នេះ​ជា​ស្ពានដែក​បេ​ឡេ​ក្រាល​ឈើ​មាន​ប្រវែង​៤៥​ម៉ែត្រ​ដែល​បាន​កើតឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល កសាង​ដោយ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន ហើយ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ប្រមាណ​១០​ឆ្នាំ​មុន គឺ​ទន្ទឹម​គ្នា​នឹង​ការ​ចាប់ផ្ដើម​សាង​សង់​ទំនប់​វា​រី​អគ្គី​ស​នី​ស្ទឹង​អា​តៃ​ដែរ ។

​ស្ពានដែក​បេ​ឡេ​នេះ​ឆ្លងកាត់​ស្ទឹង​ឆាយ ឆ្ពោះទៅ​កាន់​ទំនប់​វា​រី​អគ្គី​ស​នី​ស្ទឹង​អា​តៃ និង​ខេត្តកោះកុង ហើយ​ក៏​មាន​ដាក់​ស្លាក​សញ្ញា​ថា ផ្ទុក​ទម្ងន់​បាន​១៥​តោន ប៉ុន្តែ​មក​ដល់​ពេល​នេះ​ស្ពាន​មាន​សភាព​ចាស់​ទ្រុឌទ្រោម មិន​អាច​ផ្ទុក​លើស​ចំណុះ​នោះ​ទេ ទើប​ពេល​រថយន្ត​ដឹក​ថ្ម​បើក​ឆ្លងកាត់​ក៏​បណ្ដាល​ឲ្យ​បាក់​ផុង​កម្រាល​ឈើ​ធ្លាក់​គូថ​រថយន្ដ​ចុះ​ក្រោម ចំណែក​ក្បាល​រថយន្ត​បះ​ឡើង​លើ​ជាប់​នៅ​លើ​ស្ពាន​នោះ​តែ​ម្ដង ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។

​អាជ្ញាធរ​និង​សមត្ថកិច្ច​កំពុង​ខ្នះខ្នែង​ក្នុង​ការ​ស្ទួ​ច​យក​រថយន្ដ​ខាងលើ​ចេញ​ពីលើ​ស្ពាន ដើម្បី​សម្រួល​ចរាចរណ៍ និង​តម្រូវ​ឲ្យ​ខាង​ក្រុមហ៊ុន​ចិន​ធ្វើ​ស្ពាន​នេះ​ឡើង​វិញ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ