រាជធានីភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ CTN កាលពីព្រឹកថ្ងៃទី៥ មីនា ២០១៤ បានរៀបចំថតកម្មវិធីរាំ ច្រៀងសម្រាប់អបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរទ្រង់ទ្រាយធំមួយ ដែលប្រមូលផ្តុំទៅដោយតារាល្បីៗជាច្រើនដួងមកជួបជុំគ្នាច្រៀងរាំបទចម្រៀងប្រពៃណីជាតិក្នុងបរិយាកាសសប្បាយរីករាយ។
កម្មវិធីនេះរៀបចំឡើងចំនួន២ថ្ងៃ គឺថ្ងៃទី៤ និងទី៥ មីនា ដោយមានការចូលរួមពីតារាល្បីៗជាច្រើនរូប ដូចជាលោកទេព រិន្ទដារ៉ូ, លោកជា សំណាង, លោកមាស សារ៉ាន់, លោករ័ត្ន មករា, លោកតាយ ឆៃយ៉ា, អ្នកស្រីហ៊ឹម ស៊ីវន, អ្នកស្រីសួន ចន្ថា, អ្នកនាងព្រីម មន្ថា, កញ្ញាខេលី, កញ្ញា សុភ័ក្រ កុសុម៉ា, កញ្ញា កែវ ធីតា, កញ្ញាឡេង ជូលី, អ្នកស្រីហែម សុវណ្ណ, លោកព្រហ្ម ម៉ាញ, មីងយ៉យ, អ្នកនាងម៉ៅ ស៊ីណាត, អ្នកនាងគង់ សុជាតិ, លោកជុន សុធី និងលោកនូ ស៊ឹប ជាដើម៕
ចែករំលែកព័តមាននេះ