ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​គ្នា​​តាម​ហ្វេស​​បុក​​ បោក​​យក​​ម៉ូតូស្គូ​ពី​​​​បាន​​១ថ្ងៃ​​ តាមចាប់​ខ្លួន​ប្រគល់​​ឱ្យ​​ប៉ូលិស​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរសម្នាក់​​ត្រូវ​គេ​ចាប់​ប្រគល់​​ឱ្យ​​សមត្ថកិច្ច បន្ទាប់​ពី​ជន​នេះ​ធ្វើសកម្ម​ភាព​ឆ​​បោក​នារី​ម្នាក់​​តាម​ហ្វេស​​បុក​​ យក​​ម៉ូតូ​​ម៉ាក​ស្គូ​ពី​​(ម៉ូតូ​​កូន​ទា​​) មួយ​គ្រឿង​​​ ពណ៌លឿង ពាក់ស្លាកលេខ​​ភ្នំពេញ 1BW-6958 បាន​​១ថ្ងៃ​​ ដោយ​​ប្រាប់​​ថា​ជួយ​រក​ការងារ​​ឱ្យ​ធ្វើ​​ ។ ហេតុការ​ណ៍​នេះ​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​​១១ព្រឹក​ថ្ងៃទី​​០៥ មីនា ២០១៤ នៅ​ចំណុច​ស្ថានីយប្រេង​​កាល់​តិច ស្ថិត​​ក្នុង​​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌសែន​សុខ​​ ។

ជន​សង្ស័យ​​ឈ្មោះ មាន ភារម្យ ភេទប្រុស អាយុ​​៣៣​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​​ក្បែរ​​ផ្សារ​ទួលគោក សង្កាត់​បឹកក់​​​​២ ខណ្ឌទួល​គោក មានស្រុក​កំណើត​ ឯខេត្ត​​ស្វាយរៀង​​ ។ ចំណែក​​នារី​ដែល​​ចាញ់​បោក​បុរសខាង​នលើ ឈ្មោះ ថេង ចន្ថា អាយុ​​២១​ឆ្នាំ​​ជាកម្មការិនី​​រោងចក្រ​​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​ សង្កាត់​ភ្លើង​​ឆេះ​​រទេះ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

បើតាម​ការ​​អះ​អាង​​​​ពី​​បងថ្លៃ​​នារី​​រងគ្រោះ​​បាន​ឱ្យដឹង​ថា កាល​ពី​វេលា​ម៉ោង​​១០​ព្រឹក​ថ្ងៃទី​០៤ មីនា ប្អូនស្រី​​របស់​ខ្លួន​​បាន​ស្គាល់​ទំនាក់​ទំនង​​ជា​មួយ​ជន​សង្ស័យ​​ខាងលើ​​ តាម​​ហ្វេស​បុក​ ដោយ​​ជនសង្ស័យ​អួត​ថាជាអ្នក​ធ្វើការ​​នៅ​ក្រុម​​ហ៊ុន​ និង​ជួយ​រកការងារ​​ឱ្យ​ធ្វើ​​ រួច​​ក៏​​បាន​ណាត់​ជួប​​គ្នានៅខាង​មុខ​​ក្រុម​​ហ៊ុនមួយ​​ ។

ប្រភព​បន្តថា ពេល​ប្អូនស្រី​របស់​ខ្លួន​ទៅដល់​​កន្លែង​​ណាត់​ជួប ជន​សង្ស័យ​​បាន​អួត​ប្រាប់​កន្លែង​​ធ្វើការ​​​របស់​គេ​​ រួច​​ក៏​យក​ម៉ូតូ​​ប្អូនស្រី​របស់​​ខ្លួន​ទៅ​​ផ្ញើ​​ ហើយ​​ទៅ​​បាត់​​រហូត​​ ។ លុះ​​មក​ដល់​ថ្ងៃទី​​០៥ មីនា ក្រុម​គ្រួសារ​នារី​រងគ្រោះ​​បាន​​ប្រើ​ល្បិច​​លេង​ហ្វេស​បុក​ជា​មួយ​​ជន​សង្ស័យ​​ ដោយ​​ប្រាប់ថាចង់រក​ការងារ​ធ្វើ រួច​​ណាត់​ជួបគ្នា​​នៅ​ស្ថានី​យ​ប្រេង​កាល់​តិច​ ហើយ​​ចាប់​​ប្រគល់​ឱ្យ​ប៉ូលិស​​តែម្តង​​ ៕​​