ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកទ័ព​នៅ​មុំ​3…ប្រតិកម្ម​នាយក​រដ្ឋមន្ត្រី​ជុំវិញ​ព័ត៌មាន​នៅ​ព្រំដែន​ខ្មែរ​-​ឡាវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ សីហា​ ថា សម្តេច​បាន​ទូរស័ព្ទ​ទៅ​មេទ័ព​នៅ​ជួរ​មុខ​ក្នុង​តំបន់​មុំ​បី…

រាជធានី​ភ្នំពេញ ៖ ទីបំផុត សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ សីហា​ ថា សម្តេច​បាន​ទូរស័ព្ទ​ទៅ​មេទ័ព​នៅ​ជួរ​មុខ​ក្នុង​តំបន់​មុំ​បី ខេត្តព្រះវិហារ ដែល​កំពុង​ប្រឈមមុខ​ដាក់​គ្នា​ រវាង​កងទ័ព​កម្ពុជា​-​ឡាវ ។ ក្រោយមក សម្តេច​ក៏​បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ ហើយ​ក៏​បាន​សម្រេច​ឲ្យ​មេទ័ព​ទាំង​ពីរ​ជួប​គ្នា​សម្រាប់​ការ​ដកទ័ព​រៀង​ៗ​ខ្លួន ។

សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែម​ថា នៅ​តំបន់​ព្រំដែន​នោះ​ មិន​មាន​បញ្ហា​អ្វី​ទេ ។ រឿងហេតុផ្តើម​ចេញពី​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ម្នាក់ ទៅ​បង្កបង្កើន​ផល​នៅ​លើ​ដី​ដែល​មិន​ទាន់​ដោះស្រាយ​គ្នា ហើយ​ខាង​ឡាវ​មក​ដក ។ ឡាវ​ក៏​បាន​បញ្ជូន​កម្លាំង​មក​ល្បាត​ចាប់ពី​២​នាក់​ឡើង​ដល់​៦០​នាក់ យើង​ក៏​ដាក់​កម្លាំង​ទៅ​ទប់​នៅ​កន្លែង ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បដិសេធ​ថា នៅ​ព្រំដែន​តំបន់​មុំ​បី​នោះ មិន​មានការ​បង្កើនកម្លាំង​ដល់​៤០០​នាក់ ដូច​ការ​និយាយ​របស់​នាយទាហាន​កម្ពុជា​ម្នាក់ ដែល​ស្ថិត​ក្នុង​កង​អង្គរក្ស​របស់​សម្តេច​នោះ​ទេ ។ កម្លាំង​នេះ យើង​ប្រើ​កងពល​លេខ​៣​តែ​មួយ​ផ្នែក​តូច​ទេ មិនមែន​ប្រើ​កង​អង្គរក្ស​ទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​ថា នៅ​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ​២០១៩​ខាង​មុខ​នេះ នាយក​រដ្ឋមន្ត្រី​ឡាវ​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ។២-៣​ថ្ងៃ​កន្លង​មកនេះ កងទ័ព​កម្ពុជា​និង​ឡាវបាន​បញ្ជូន​ទៅ​ឈរជើង​នៅ​ចំណុច​ទន្លេរពៅ តំបន់​មុំ​បី ក្នុងភូមិ​សាស្ត្រ​ស្រុក​ឆែប ខេត្តព្រះវិហារ ។ក្នុង​នោះ មេបញ្ជាការ​កងទ័ព​កម្ពុជា​-​ឡាវ នៅ​តំបន់​ព្រំដែន​នោះ ក៏​បាន​ជួប​ចរចា​គ្នា​តាំងពី​២​ថ្ងៃ​មក​ហើយ ។ នៅ​ថ្ងៃ​ទី​២៣ ខែសីហា ក៏​បាន​ជួប​ចរចា​គ្នា​បន្ត​ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច ។

លោក ម៉ៅ ផល្លា អ្នកនាំពាក្យ​កងទ័ព​ជើងគោក ត្រូវ​បាន​គេហទំព័រ Swift News នៅ​យប់​ថ្ងៃ​ទី​២៣ ខែសីហា ដកស្រង់​សម្តី​ថា ស្ថានភាព​នៅ​តំបន់​ព្រំដែន​ខេត្តព្រះវិហារ នៅ​ចំណុច​មុំ​បី​នោះ មាន​ស្ថានភាព​ធម្មតា ហើយ​លោក​ថា ពុំ​មែនជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ឡាវ​ឡើយ ។ លោក ម៉ៅ ផល្លា បាន​បដិសេធ​ថា ទាំង​កម្ពុជា​និង​ទាំង​ឡាវ មិន​មាន​បង្កើន​កម្លាំង​ទ័ព​ដូច​ការ​ផ្សព្វផ្សាយ​នោះ​ទេ ។ មេបញ្ជាការ​កងទ័ព​ទាំង​ពីរ ក៏​បាន​ជួប​ចរចា ពិភាក្សា​គ្នា តាំងពី​មួយថ្ងៃ​ពីរ​ថ្ងៃមុន រហូត​ដល់​ថ្ងៃនេះ​ទៀត គឺ​យើង​កំពុង​ចរចា​គ្នា ។

យ៉ាងណា​ក៏​ដោយ លោក ម៉ៅ ផល្លា បញ្ជាក់ថា ការ​ឈរជើង​នៅ​តំបន់​មុំ​បី​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ឡាវ ដោយសារ​តែឡាវ​អះអាង​ថា តំបន់​ព្រំដែន​នោះ​ជា​ទឹកដី​របស់​ខ្លួន ខណៈ​ដែលកម្ពុជា​យើង​ក៏​បាន​ចាត់​ទុក​ថា នៅ​ចំណុច​ទន្លេ រ​ពៅ​ក្នុង​តំបន់​មុំ​បី នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារជា​ទឹកដី​របស់​កម្ពុជា​យើង​ដែរ ។
ចំណុច​ទន្លេរពៅ​ក្នុង​តំបន់​មុំ​៣ ក្នុង​ខេត្ត ព្រះ​វិហារ ឈម​នឹង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ ។ តាម​ការ​ផ្សព្វ​ផ្សាយ​ថា កងទ័ព​ឡាវ​នៅ​មិន​ទាន់​ដក​ចេញពី​ចំណុច​កើតហេតុ (WA25261-77542) នៅឡើយ​ទេ ខណៈ​ដែល​ភាគី​កម្ពុជា ក៏បាន​បង្កើន​កងទ័ព និង​ត្រៀម​ជម្លៀស​ប្រជាជន​ចំនួន​៤​ភូមិ ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន​ពីរ​នៃ​ស្រុក​ជាំ​ក្សាន្ត ក្នុង​ករណី​ដែល​មានការ​ផ្ទុះអាវុធ ។

គួរ​កត់​សម្គាល់ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​កម្ពុជា​-​ឡាវ​នេះ បាន​កើតឡើង​តាំង ពី​ថ្ងៃ​ទី​១៤ សីហា​មក​ម្ល៉េះ បន្ទាប់​ពី​កងទ័ព​ឡាវ​បាន​លើកគ្នា​ចូល​មក​ឈរជើង​ទឹកដី​ខ្មែរ​ក្នុង​ចំ ណុ​ច​ទន្លេរពៅ​នេះ ដោយ​សំអាង​ថា ជា​ទឹកដី​របស់​គេ ។ បន្ទាប់​មក កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ភាគី​ទាំង​ពីរ​បាន​ជួប​ចរចារ​គ្នា​ចំនួន​២​លើក​រួច​មក​ហើយ ដោយ​ក្នុង​នោះ​ភាគី​កម្ពុជា បាន​ស្នើសុំ​ឲ្យ​ភាគី​ឡាវ​ដក​ចេញពី​ចំណុច​កើតហេតុ​(WA25261​-77542) ។ ប៉ុន្តែ​ភាគី​ឡាវ​មិន​ព្រមដក​ចេញ​ទេ ហើយ​ថែម​ទាំង​បាន​អះអាង​ដោយយោង​តាម​ផែនទី​ថា ចំណុច​ដែល​ពួក​គេ​បោះទីតាំង​នោះ គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​ឡាវ ដែល​មាន​ចម្ងាយ​១​គីឡូម៉ែត្រ​ពី​ព្រំដែន ។

មូលហេតុ​មួយទៀត​នោះ​ក៏​បានឱ្យ​ដឹង​ដែរ​ថា​បាន​កើតឡើង​ដោយសារ​កសិករ​ខ្មែរ​ទៅ​ធ្វើ​ស្រូវ​លើ​ដី​នោះ ហើយ​ត្រូវ​ទាហាន​ឡាវ​ចូល​មក​ដក​កម្ទេច​ចោល ទោះបី​មានការ​សុំ​ឱ្យ​រក្សា​ទុក​ពី​ភាគី​កម្ពុជា​ក្តី ។ បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ ធ្លាប់​បាន​កើត​មាន ភាព​តានតឹង​ខ្លាំង​នឹង​គ្នា​ម្តង​មក​ហើយ កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៧ បន្ទាប់​ពី​យោធា​ឡាវបាន​ចូល​មក​ឈរជើង​នៅ​តំបន់​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ស្ថិត​ក្នុងស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។ ហេតុការណ៍​នេះ បាន​ជំរុញ​ឲ្យ​ប្រមុខ​រាជរ​ដ្ឋា​ភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វៀងចន្ទន៍​ជា​បន្ទាន់ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នោះ ។

នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត ក៏​បាន​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​វិញ​ដែរ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ព្រំដែន​នេះ ។ នៅ​ក្នុង​ជំនួប​ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​នោះ មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា នឹង​សរសេរ​លិខិត​ផ្ញើ​ទៅ​កាន់​ប្រធានាធិបតី​បារាំង ដើម្បី​ស្នើ​សុំ​បញ្ជូន​អ្នក​ជំនាញការ​ព្រំដែន​បារាំង ឲ្យ​មក​ជួយ​វាស់វែង និង​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​តាម​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែលនៅ​សេសសល់​ប្រមាណ​ជា​១៦%​ទៀត ៕

អត្ថបទសរសេរ ដោយ