រាជធានីភ្នំពេញ ៖ ស្រ្តីជាប់ជនជាតិជាតិថៃ២នាក់ ម្នាក់ឈ្មោះ Thanyanat Sama Arphat អាយុ៣១ឆ្នាំ និងម្នាក់ទៀតឈ្មោះ Wong Trakool Sangdao អាយុ៤០ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះក្តីកាលពីថ្ងៃទី៤ មីនា ២០១៤ អំពីបទចោទប្រកាន់ថា «ជួញដូរ និងដឹកជញ្ជូនសារធាតុញៀនដោយខុសច្បាប់» ឆ្លងដែនចំនួន៦៩៤.៤៩ក្រាម ជាប្រភេទម៉្សៅកូកាអ៊ីន និងកេតាមីន ។
ជនជាប់ចោទម្នាក់ក្នុងចំណោម២នេះ គឺឈ្មោះ Thanyanat SamaArphat ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី៤ ឧសភា ២០១៣ នៅព្រលានយន្តអន្តរជាតិ-ភ្នំពេញ បន្ទាប់ពីប៉ូលិសបានដកហូតថ្នាំញៀនទាំងនេះ ដែលនាងបានដាក់បង្កប់នៅក្នុងខោលីអូរបស់នាងស្លៀកជាប់ខ្លួន ។ សវនាកានេះ ធ្វើឡើងចំពោះមុខជនជាប់ចោទទាំង២នាក់ ដោយមានការចូលរួមពីលោស្រីចៅក្រមគឹម ដានី ប្រធានចៅក្រមជំនុំជំម្រះ លោកស្រីសឺ វណ្ណី ជាតំណាងអយ្យការ ព្រមទាំងមេធាវីការពារជនជាប់ចោទ។
ក្នុងពេលសវនាការតុលាការបានបញ្ជាក់ថា នៅថ្ងៃកើតហេតុក្នុងខែឧសភា ២០១៣ ដោយមានការបញ្ជាក់ពីប៉ូលិសប្រឆាំងគ្រឿងញៀនប្រទេសសិង្ហបុរី បានទាក់ទងមកខាងប៉ូលិសកម្ពុជាថា មានករណីជួញដូរថ្នាំញៀនដែលគេសង្ស័យថា មានស្រ្តីជនជាតិថៃម្នាក់ បាននាំចូលកម្ពុជាតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ ប៉ូលិសកម្ពុជាបានធ្វើការសហការជាមួយមន្រ្តីគយឆែកឆេរលើជនជាប់ចោទឈ្មោះ Thanyanat Sama Arphat ក៏បានរកឃើញថ្នាំញៀនចំនួន៦កញ្ចប់ ដែលជនជាប់ចោទបានដាក់ក្នុងខោទ្រនាប់ (លីអូ) របស់នាងរឹបជាប់ខ្លួននាងតែម្តង ។
ចែករំលែកព័តមាននេះ