ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អ្នក​​​រត់រ៉ឺ​​ម៉​ក់ម៉ូតូ​​​ម្នាក់​​​ត្រូវខ្មា​ន់កាំ​ភ្លើងបា​ញ់ប្រហារ​​​៣​គ្រាប់​​របួស​ធ្ងន់​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរស​ប្រកប​​របរ​​​​​រ​​ត់រ៉ឺ​​ម៉ក់ម៉ូតូ​​ម្នាក់​​ បានព្យា​យាម​បើករ៉ឺ​​ម៉ក់ម៉ូ​​តូមក​កាន់ម​ន្ទីរកា​ល់ម៉ែត​​​ ដើម្បី​សង្រ្គោះ​ជីវិត ក្រោយពី​​បុរស​នោះ​​​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​មិន​ស្គាល់​មុខ​បា.ញ់ប្រហារ​​ចំ​​នួន៣​​គ្រាប់ បណ្តាល​ឲ្យ​រង​របួស​ ​នៅចំណុច​កែ​ងផ្លូវលេ​ខ៤​៧និ​ង៦១​ស្ថិត​ក្នុង​ភូមិទី​៨ ​សង្កាត់​ស្រះ​ចក ​​ខណ្ឌ​ដូន​ពេញ កាល​ពីវេ​លាម៉ោ​​ង១២​​និង១០នាទីរំលង​​អធ្រាត្រ ឈានចូលថ្ងៃទី០៥ មី​​នា ឆ្នាំ២០១៤។

រាជធានី​ភ្នំ​ពេញ ៖ បុរស​ប្រកប​​របរ​​​​​រ​​ត់រ៉ឺ​​ម៉ក់ម៉ូតូ​​ម្នាក់​​ បានព្យា​យាម​បើករ៉ឺ​​ម៉ក់ម៉ូ​​តូមក​កាន់ម​ន្ទីរកា​ល់ម៉ែត​​​ ដើម្បី​សង្រ្គោះ​ជីវិត ក្រោយពី​​បុរស​នោះ​​​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​មិន​ស្គាល់​មុខ​បាញ់ប្រហារ​​ចំ​​នួន៣​​គ្រាប់ បណ្តាល​ឲ្យ​រង​របួស​ ​នៅចំណុច​កែ​ងផ្លូវលេ​ខ៤​៧និ​ង៦១​ស្ថិត​ក្នុង​ភូមិទី​៨ ​សង្កាត់​ស្រះ​ចក ​​ខណ្ឌ​ដូន​ពេញ កាល​ពីវេ​លាម៉ោ​​ង១២​​និង១០នាទីរំលង​​អធ្រាត្រ ឈានចូលថ្ងៃទី០៥ មី​​នា ឆ្នាំ២០១៤។

សម​ត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ឲ្យដឹ​ងថា​​ បុរស​រង​គ្រោះ​​ត្រូវបាន​គេ​ស្គាល់​​​​ឈ្មោះ​ ​ជន​ ​ហាត​ ភេទ​ប្រុស​ អាយុ​៤៣ឆ្នាំ ​ស្នាក់​នៅ​ផ្សា​រតា​ខ្មៅ​ ក្រុងតា​ខ្មៅ ​ខេត្តកណ្តាល ​​រងរបួស​​​​មួយគ្រាប់​ចំចង្កេះ​ខាងឆ្វេ​ង។

​សាក្សី​​​​បានឲ្យ​​សមត្ថ​កិច្ច​​​​​ដឹង​ថា​ មុនពេលកើ​តហេតុ​បុរសរង​គ្រោះជន ហាត ​បើក​រ៉ឺ​ម៉ក់​ម៉ូ​តូ​ដឹក​​​​បុរស​ម្នាក់​តាម​ផ្លូវ​លេខ​៤៧​​​ទិសដៅ​​ពី​​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​កែង​ផ្លូវ​លេ​ខ៦​១​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ស្រាប់​តែមានម៉ូ​​​​តូមួយ​គ្រឿង​ម៉ាកអាយ​ខន​ជិះម្នាក់​​ឯងបញ្ច្រាស​​ទិស​គ្នា ​ហើយជិះ​​ប៉ះរ៉ឺ​ម៉ក​​ម៉ូ​​តូ។ ពេល​​​បុរស​រង​គ្រោះ​​ឈប់​​​រ៉ឺ​ម៉ក​​ម៉ូ​​តូ​​​ស្រែក​ជេរ​​ហើយ​​​ក៏​ចុះ​ទាញ​យក​បំពង់ទី​បបម្រុង​​វាយ​ទៅ​លើ​ភាគី​ម៉ូ​តូ​អាយ​ខន​ តែ​ត្រូវ​បាន​បុរស​ម្នាក់​ដែល​ជា​ភ្ញៀវ​​ជិះរ៉ឺ​ម៉ក់​ម៉ូតូ​កង់​បី​ជួយ​ឃាត់​​។ពេល​នោះ​ភា​គីម៉ូ​​តូ​អាយខ​នបាន​បើកទៅ​បាត់ ​​ប្រហែល​ជា៥នាទី​ក្រោយមក​ ឃើញ​ជននេះ បាន​ដឹក​បក្ស​ពួក​ម្នាក់​ត្រឡប់​មកវិញ​ឈប់​ក្បែរម៉ូតូជ​នរងគ្រោះ​រួចបុរសម្នាក់​​ដែលអង្គុយខាង​ក្រោយក៏បានធា​ក់ទៅលើជ​នរងគ្រោះបណ្តាល​ឲ្យដួល។ ​ក្រោយ​មក​ពួកគេ​ក៏ជិះ​ម៉ូតូ​​ចេញ​ប្រហែល​១០ម៉ែត្រ​​ក៏​ទាញ​កាំភ្លើង​ចេញពី​ចង្កេះ​ខោ​ហើ​យបាញ់​សំដៅទៅ​លើបុរស​រងគ្រោះ​ជាបន្តបន្ទា​ប់ចំនួន៣​​គ្រាប់​រួចគេ​ចខ្លួន​បាត់។ សមត្ថកិច្ចបា​ននិយា​យថា ​​ក្រោយ​ពីខ្មាន់​កាំភ្លើង​គេច​ខ្លួន​ ជនរ​ង​គ្រោះ​បាន​បើករ៉ឺ​​ម៉ក់​ម៉ូតូចេញ​​​ តែ​មិនដឹង​ថារូប​ខ្លួន​ត្រូវ​គ្រាប់​នោះ​ទេ​ លុះ​បន្តិច​មកទើប​ដឹងថា​ត្រូវគេ​បាញ់ចំចង្កេះ​ខាងឆ្វេងហូរ​ឈាម​យ៉ាង​​ច្រើន​រួចបង្ហួស​​ចូល​មន្ទីរពេទ្យកាល់ម៉ែ​​ត។

សមត្ថកិច្ច​ក៏បានបញ្ជា​ក់ថា ​​នៅ​កន្លែង​កើតហេតុ​ រក​ឃើញ​សំបក​គ្រាប់​កាំភ្លើង​​មួយ​​​ប្រភេទ​កា៥៩​ ហើយប​ច្ចុប្បន្ន​បុរសរងគ្រោះ​កំពុងសម្រាក​​ព្យាបា​លនៅមន្ទីរពេ​ទ្យកាល់ម៉ែត្រ៕