ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​គាំទ្រ​ភាព​រីក​ចម្រើន​នៃ​សមត្ថភាព​​ប្រជា​ជន​ពី ​​MINDSMITHS GLOBAL

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Mindsmiths Global បាន​បើកសម្ពោធ​ជា​ផ្លូវការ​ការិយាល័យ​តំណាង​ប្រចាំ​តំបន់​នៅ​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៥ ​សីហា ​ក្នុង​នាម​ជា​អ្នកឯកទេស​ខាង​ប្រឹក្សា​យោបល់​សាជីវកម្ម ប្រឹក្សា​អាជីវកម្ម…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Mindsmiths Global បាន​បើកសម្ពោធ​ជា​ផ្លូវការ​ការិយាល័យ​តំណាង​ប្រចាំ​តំបន់​នៅ​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៥ ​សីហា ​ក្នុង​នាម​ជា​អ្នកឯកទេស​ខាង​ប្រឹក្សា​យោបល់​សាជីវកម្ម ប្រឹក្សា​អាជីវកម្ម និង​ការ​កសាង​សមត្ថភាព​ធនធានមនុស្ស ​ដែលក្រុមហ៊ុន​នេះ​មាន​គោលបំណង​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ធុរកិច្ច និង​សមត្ថភាព​របស់​ប្រជាជន​កម្ពុជា នៅ​ពេល​ដែល​ប្រទេស​នេះ​កំពុង​ដើរ​លើ​​​ភាព​រីក​ចម្រើន​ប្រកបដោយ​ភាព​ស្វាហាប់​។

លោក Evan Ngow នាយក​គ្រប់គ្រង​ក្រុមហ៊ុន Mindsmiths Global Co. Ltd បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ជាទី​ផ្សារ​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ។ ជាមួយនឹង​កំណើន ផលិតផល​ក្នុងស្រុក​សរុប​រួម​នឹង​បដិវត្ត​ឧស្សាហកម្ម លោក​រំពឹង​ថា​យុទ្ធសាស្ត្រ​ជំនួញ​របស់​អង្គភាព​ដែល​សម​ស្រប​នឹង​អនាគត ផ្តោត​លើ​ការ​កសាង​ចំណេះដឹង​និង​ការ​បណ្តុះបណ្តាល​មូលធន​មនុស្ស​ជាមួយនឹង សមត្ថភាព​ត្រឹមត្រូវ​អាច​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវការ​នៃ​ទីផ្សារ​ពិភពលោក ។

លោក​Evan Ngow ជឿជាក់​ថា ក្រុមហ៊ុន Mindsmiths Global តាម​រយៈ​ការ​ប្រឹក្សា​អាជីវកម្ម​ជា​យុទ្ធសាស្ត្រ ការ​ប្រឹក្សា​គំរោង ការ​បណ្តុះ បណ្តាល ការ​ហ្វឹកហាត់ និង​បទ​ពិសោធន៍​លើ​ការ​បណ្តុះបណ្តាល​នៅ​ក្នុង​តំបន់​នេះ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ នឹង​អាច​រៀបចំ​អ្នកដឹកនាំ​អាជីវកម្ម និង​បណ្តុះបណ្តាល​សមត្ថភាព​ឱ្យ​លូតលាស់ និង​បង្ហាញ​ពី​សមត្ថភាព​នៃ​ការ​យល់​ដឹង​ដែល​មាន​ប្រសិទ្ធិ​ភាព ។

លោក​ពន្យល់​បន្ថែម​ទៀត​ថា ភាព​ជា​អ្នកដឹកនាំ​នៅ​លើ​ពិភពលោក​សព្វថ្ងៃ​នេះ​មិន​ត្រឹមតែ​ផ្តោត​លើ​សមត្ថភាព​ក្នុង​ការ​ផ្តល់​ផល​ប៉ះពាល់ ឬ​ជះ​ឥទ្ធិពល​ដល់​អង្គភាព និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ឆ្ពោះទៅ​សម្រេច​គោលដៅ និង​គោលបំណង​របស់​អង្គការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តោត​ទៅ​លើ​សមត្ថភាព​ក្នុង​ការ​ចង្អុល​បង្ហាញផ្លូវ និង​បង្ហាញ​ពី​សមត្ថភាព​នៃ​អ្នកដឹកនាំ​ជំនាន់​ក្រោយ​ប្រកបដោយ​ប្រសិទ្ធភាព​ដូច​ជា​ការ​យល់​ដឹង ជំនាញ​ក្នុង​ការ​ត្រៀមខ្លួន​, ការ​ត្រិះ​រិះ​ពិចារណា​, ភាព​រហ័សរហួន យុទ្ធសាស្ត្រ និង​សមត្ថ​ស្វែង​យល់​ពី​សង្គម រួម​ទាំង​ការ​យល់ចិត្ត និង​ការ​គ្រប់គ្រង​ទំនាក់ទំនង ។

លោក​បញ្ជាក់​ថា ដើម្បី​សំរេច​បាន​នូវ​គោលបំណង​នេះ យើង​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​បណ្តុះបណ្តាល​អ្នកដឹកនាំ​ជំនាន់​ថ្មី​នៅ​កម្ពុជា ដែល​អាច​អភិវឌ្ឍន៍​ទស្សនៈ​ដ៏​ទូលំទូលាយ និង​ចែករំលែក​ជា​ទូទៅ​អំពី​របៀប​ដែល​ជំនាញ និង​បច្ចេកវិទ្យា​នា​ពេល​អនាគត​អាច​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់ និ​យោ​ជិ​ក​របស់​ពួក​គេ​និង ក្នុង​កម្រិត​ម៉ា​ក្រូ​នៃ​ការ​ផ្លាស់​ប្តូរ​បរិបទ​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​បរិស្ថាន​មនុស្ស នៅ​ក្នុង​ប្រទេស​កម្ពុជា​។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន Mindsmiths Global Co. Ltd. មាន​គោលបំណង​ជួយ​ដល់​អង្គភាព​នានា​ក្នុង​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន ដោយ​បង្កើន​សមត្ថភាព​ធនធានមនុស្ស តាម​រយៈ​កម្មវិធី​កសាង​សមត្ថភាព​ជា​ប្រព័ន្ធ និង​ដំណោះស្រាយ​អាជីវកម្ម​ជា​យុទ្ធសាស្ត្រ​។ ដោយ​មាន​បទ​ពិសោធ​ជាង ២០ ឆ្នាំ​ក្នុង​ការ​ផ្តល់​កម្មវិធី​ប្រកប​ដោយ​ឥទ្ធិពល​ខ្ពស់ និង​ការ​អន្តរា​គម​ផ្នែក​យុទ្ធសាស្ត្រ​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ក្រុមហ៊ុន Minds​miths Global Co., Ltd. ប្តេជ្ញា​ជួយ​ដល់​អង្គភាព​នានា​ឱ្យ​ទទួលយក​នូវ​ភាព​ជឿនលឿន​ខាង​បច្ចេក​វិទ្យា និង​ការ​អភិវឌ្ឍន៍​ផ្នែក​យុទ្ធសាស្ត្រ ដែល​ធានា​ថា​អង្គភាព​របស់​ពួក​គេ​ប្រកបដោយ​សមត្ថភាព និង​សម​ស្រប​ទៅ​នឹង​បរិបទ​អនាគត ​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ