ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចកិតិ្តព្រឹទ្ឋបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​អញ្ជើញទៅ​ចែកអំណោយជូនដល់​គ្រួសារងាយរងគ្រោះ ​៣០៨៨គ្រួសារ​នៅស្រុកតំបែរ

11 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ ប្រធានកាកបាទ​ក្រហមកម្ពុជា ​សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន សែន​ បានអញ្ជើញចុះទៅ​ចែកអំណោយជូនដល់​អ្នកជំងឺអេដស៏ ​អ្នកផ្ទុកមេរោគអេដស៏ ​ចាស់ជរាគ្មានទីពឹង ​ស្រ្តីមេម៉ាយ កុមារកំព្រា ​និង​ គ្រួសារជនពិការសរុប ​៣០៨៨គ្រួសារ ​មកពី៧ឃុំក្នុងស្រុកតំបែរ ។

ពិធីចែកអំណោយនេះ​ ប្រព្រឹត្តធ្វើនៅព្រឹកថ្ងៃទី០៥​ មីនា​ ២០១៤​ នៅក្នុងភូមិជ្រៃភ្លូក​ ឃុំតំបែរ ​ស្រុកតំបែរ ​ដោយមានការចូលរួមផងដែរ​ពីលោកស្រី ប៊ូជំាងគូ ​ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋ​ប្រជាមានិតចិន ថ្នាក់ដឹកនំាកាកបាទ​ក្រហមកម្ពុជា ​ប្រធាននិងអនុប្រធាន​សាខាកាកបាទក្រហម​ប្រចាំរាជធានី-ខេត្ត​ អាជ្ញាធរដែនដី​ជាច្រើនរូបទៀត ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងនៅ​ប៉ុន្មាននាទីមុននេះថា ​អំណោយរបស់សម្តេចតេជោ​ ហ៊ុន សែន ​និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​ដែលត្រូវចែក​ជូនក្នុងមួយ​គ្រួសារៗ​​នៅពេលនេះរួមមាន៖​ អង្ករ២៥គីឡូក្រាម ​មី១កេស ​ត្រីខ ១០កំប៉ុង ​ទឹកបរិសុទ្ឋ២ដប ​រទេះសម្រាប់ជនពិកា​រ១០គ្រឿង​ ឃីត១ដែលក្នុងនោះមាន៖ ​សារ៉ុង១ ​ក្រមា១​ មុង១ ​ភួយ១​ និង ថវិកា ​១ម៉ឺនរៀល ៕