ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​ទី​តាំង​​​ហ្គេម​​ប្រមូល​​​​ក្មេង​​​ភ្លេច​​​សាលា​​36​​នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​ទី​តាំង​បើក​លេង​ហ្គេម​​តាម​កុំព្យូទ័រ​​មួយ​កន្លែង​ ស្ថិត​នៅ​ផ្ទះ​លេខ​៨១៩ ​ក្រុម​ទី​៨ ​ផ្លូវ​ចូល​​វត្ត​ឧត្ត​រាវតី ក្នុង​​ភូមិ​មិត្ត​ភាព​ សង្កាត់​​មិ​ត្ត​ភាព​ ខណ្ឌ​ឫស្សី​កែវ​ ​បាន​ត្រូវ​​សមត្ថ​កិច្ច​​ដឹក​នាំ​ដោយ​​លោក អីុវ​ ឈុនផេង​ ​អធិ​ការ​រង​​នគរ​បាល​ខណ្ឌ​ សហ​ការ​​ជា​មួយ​​​​នគរ​បាល​​ប៉ុស្តិ៍​​ចុះ​បង្ក្រាប​ កាល​ពី​វេលា​ម៉ោង​​១០​និង​៣០​នាទី​ ​ព្រឹក​ថ្ងៃ​ទី​៤​ មី​នា ​ដោយ​ចោទ​ប្រកាន់​ថា ​ផ្ទះ​ហ្គេម​នេះ​ពង្វក់​សិស្ស​​ឱ្យ​ភេ្លច​សាលា​ ហើយ​ក៏យោង​តាម​បណ្តឹង​​របស់​​អាណា​ព្យាបាល​​សិស្ស​ទាំង​​នោះ​ដែរ​ ។

ក្នុង​ប្រតិ​បត្តិ​​ការ​ចុះ​បង្ក្រាប​ហ្គេម​នេះ​ ​សមត្ថ​កិច្ច​​​ឃាត់​ខ្លួន​ក្មេង​ៗ​​អ្នក​ញៀន​​ហ្គេមបាន​ចំនួន​៣៦​នាក់​ ​ដក​ហូត​​​​ម៉ូតូ​៨​គ្រឿង​ កង​់៦​គ្រឿង​ ​កុំព្យូទ័រ​៣១​គ្រឿង​ រួម​​ទាំង​កៅ​អី​​ចំនួន​២០​ និង​អ្នក​មើល​​ការ​ខុស​ត្រូវ​​ ហើយ​បញ្ជូន​​ទៅ​កាន់​អធិ​ការ​​​​ដ្ឋាន​នគរ​បាល​​ខណ្ឌ​ឫ​ស្សី​កែវ​ ។ តាម​សមត្ថ​កិច្ច​​មូល​ដ្ឋាន​​ឱ្យ​ដឹង​ថា​ ​ម្ចាស់​ទី​តាំង​ខាង​លើ​នេះ​​ ឈ្មោះ​ ​ណូ ​វ៉ា​ណេត​ ​ភេទ​ប្រុស​ ​អាយុ​​២៨​​ឆ្នាំ​ ​ដែល​បាន​ឱ្យ​ប្អូន​​ប្រុស​ឈ្មោះ វា៉ន់​ សុភារៈ​ អាយ​ុ២១​ឆ្នាំ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ ។ នៅ​មុន​ពេល​ចុះ​បង្ក្រាប​​ទី​តាំង​ហ្គេម​នេះ​ ​មាន​ក្មេង​តូច​ៗ​​ ​នាំ​គ្នា​​ពពាក់​ពពូន​​ចូល​លេង​​ហ្គេម​ ហើយ​ពេល​កម្លាំង​​សមត្ថកិច្ច​​ចុះ​ទៅ​ដល់​ ក្មេង​ៗបាន​នាំ​គ្នារត់​​ប្រសាច​​ចូល​ទៅ​ពួន​​នៅ​បន្ទប់​​ទឹក​ជាន់​លើ​ ។

តាម​មន្ត្រី​សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ផ្ទះ​បើក​លេង​ហ្គេម​​តាម​កុំព្យូទ័រ​​ខាង​លើ​នេះ​ បាន​ពង្វក់​សិស្ស​​សាលា​ឱ្យ​ចូល​លេង​ ដោយ​ពុំ​គិត​ពី​ការ​រៀន​សូត្រ​ ហើយ​ត្រូវ​​បាន​អាណា​ព្យាបាល​​ប្តឹង​​មក​សមត្ថ​កិច្ច​ ។ ​ទោះ​បី​​ជា​យ៉ាង​ណា ​នៅ​ពេល​​​សមត្ថ​កិច្ច​​ចុះ​បង្ក្រាប​​ ម្ចាស់​ទី​តាំង​បាន​មាន​​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​​​ ដោយ​​អះអាង​ថា​ ​ការ​បើក​អាជីវ​កម្ម​​អីុន​ធើរ​​ណេត​របស់​គាត់​​​មាន​អាជ្ញា​ប័ណ្ណ​​ពី​ទូរ​គមនា​​គមន៍​កម្ពុជាត្រឹម​ត្រូវ​ ព្រម​ទាំង​​មាន​ប្រតិ​កម្ម​​ចំពោះ​សមត្ថ​កិច្ច​​ ដែល​ចុះ​​ទៅ​ចាប់​​ដក​ហូត​​របស់​របរ​ពុំ​មាន​​ដី​កាឆែកឆេរ​​ និង​ពុំ​មាន​​ព្រះ​រាជ​អាជ្ញា​​ចូល​រួម​​ ។ ​មិន​តែ​ប៉ុណ្ណោះ​ បាន​ចោទ​ថា​ សមត្ថ​កិច្ច​ ​បាន​សម្រុក​​ចូល​ក្នុង​ផ្ទះ​​មើល​តែ​​បង្ក្រាប​បទ​ល្មើស​​ព្រហ្មទណ្ឌ​​ និង​បាន​យក​​ភេសជ្ជ​ៈ​ ដែល​គាត់​​ដាក់​​តាំង​​លក់​ផឹក​តាម​ចិត្ត​​ ។ តាម​ម្ចាស់​​ទី​តាំង​មាន​ប្រតិ​កម្ម​​ទៀត​ថា​ ​ផ្ទះ​ហ្គេម​​គេ​ក្បែរ​គ្នា​នោះ​២​កន្លែង​​ និង​ផ្សេងៗ​ទៀត​ ​ស្ទើរ​ពេញ​ទី​ក្រុង​ ហេតុ​អ្វី​​មិន​ចាប់​​ផង​ មក​​ចាប់​តែ​កន្លែង​​រប​ស់​គាត់​​ ។ ​

តាម​មន្ត្រី​​នគរ​បាលបាន​ឱ្យ​ដឹង​ទៀត​ថា​ ​ក្មេងៗ​ត្រូវ​បាន​សមត្ថ​កិច្ច​​នាំ​យក​​ទៅ​ធ្វើ​ការ​អប់​​រំ​ហើយ​បាន​ហៅ​អាណាព្យាបាល​ឱ្យ​មក​ទទួល​​យក​ទៅ​អប់​រំ​បន​្តទៀត​ ។ ​ចំណែក​កុំ​ព្យូទ័រ​​រក្សា​ទុក​​នៅ​អធិ​ការ​ដ្ឋាន​​​ខណ្ឌ​បណ្តោះ​អាសន្ន​​ រង់​ចាំ​​គោល​ការណ៍​ពី​ព្រះ​រាជ​អាជ្ញា​​​​អម​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​ ៕