ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​​នយោបាយ​​​5​ចុះ​​ឈ្មោះ​​​បេក្ខ​ភាព​របស់​ខ្លួន សម្រាប់​​ការ​បោះ​​ឆ្នោត​​​​​អសាកល​​ក្នុង​ការ​​ជ្រើស​រើស​​​ក្រុម​ប្រឹក្សា

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​តាម​​​មន្ត្រី​ជាន់​​ខ្ពស់​របស់​គណៈ​កម្មា​ធិ​ការ​ជាតិរៀប​ចំកា​រ​បោះ​ (​គ.ជ.ប )​នា​ព្រឹក​ថ្ងៃ​ទី​៤ មីនា​ បាន​អះអាង​ថា មាន​គណ​​​​ប​​​ក្ស​​​ន​យោបាយចំនួន​៥ បាន​ចុះ​បញ្ជី​ឈ្មោះ​​បេក្ខ​ជន​ចូល​រួម​​ប្រកួត​ប្រជែង​​ការ​បោះ​ឆ្នោត​​ជ្រើ​​​​​ស​​តាំង​​សមា​ជិក​​ក្រុម​ប្រឹក្សា​​រាជ​ធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​​ទី​២ នា​​ថ្ងៃទី​​១៨ ​ឧសភា ​​ឆ្នាំ​​២០១៤ ។​

រាជ​ធានីភ្នំពេញ​ ៖ ​តាម​​​មន្ត្រី​ជាន់​​ខ្ពស់​របស់​គណៈ​កម្មា​ធិ​ការ​ជាតិរៀប​ចំកា​រ​បោះ​ (​គ.ជ.ប )​នា​ព្រឹក​ថ្ងៃ​ទី​៤ មីនា​ បាន​អះអាង​ថា មាន​គណ​​​​ប​​​ក្ស​​​ន​យោបាយចំនួន​៥ បាន​ចុះ​បញ្ជី​ឈ្មោះ​​បេក្ខ​ជន​ចូល​រួម​​ប្រកួត​ប្រជែង​​ការ​បោះ​ឆ្នោត​​ជ្រើ​​​​​ស​​តាំង​​សមា​ជិក​​ក្រុម​ប្រឹក្សា​​រាជ​ធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​​ទី​២ នា​​ថ្ងៃទី​​១៨ ​ឧសភា ​​ឆ្នាំ​​២០១៤ ។​ ​

​​លោក​ទេព នីថា អគ្គ​លេខា​ធិការ​គ.ជ.ប ​បាន​ប្រាប់​កោះ​សន្តិភាព​តាម​ទូរ​ស័ព្ទ​ថា ដំ​ណើរ​ការ​​ចុះ​បញ្ជី​​គណ​បក្ស​នយោ​បាយ ​និង​​ចុះ​ឈ្មោះ​​​បេក្ខ​ជន​​ឈរ​ឈ្មោះ​​បោះ​ឆ្នោត​​ជ្រើ​ស​​តាំ​ង​​សមា​ជិក​​ក្រុម​ប្រឹក្សា​ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ​បាន​ចាប់​ផ្តើម​​ពីថ្ងៃ​​ទី​២៧ ​កុ​ម្ភៈ ​​រហូត​ដល់​​ថ្ងៃ​ទី​​៣​មីនា​ ហើយ​​​ការ​​បោះ​ឆ្នោត​ជ្រើស​​តំាង​សមា​​ជិ​ក​​ក្រុ​ម​ប្រឹ​ក្សា​​រា​ជធា​នី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹង​ធ្វើ​​ឡើង​នា​​ថ្ងៃ​ទី​១៨ ​ឧសភា ​​។​ លោក​ទេព នីថា បាន​​ឲ្យ​​ដឹង​ថា រហូត​មក​ដល់​​ល្ងាច​​ថ្ងៃទី​៣ ​មីនា ដែល​ជា​​ថ្ងៃ​ផ​ុត​កំណត់​នៃ​​ការ​ទ​ទួ​ល​​ចុះ​បញ្ជី​​គណ​បក្ស​នយោ​បាយ ​និង​​បេក្ខ​ជន​​ឈរ​ឈ្មោះ​​បោះ​ឆ្នោត​ជ្រើស​តាំង​​សមា​ជិក​​ក្រុម​ប្រឹក្សា​​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺ​មាន​​​គណ​បក្ស​​ចំនួន​៥បា​ន​ចុះ​ឈ្មោះ​​ដាក់​​បេក្ខ​ជន ​ចូល​រួម​​ការ​បោះ​ឆ្នោត​តាម​បែប​​អស​កល​​នោះ ​។ គណ​បក្ស​​ទាំង៥​នោះ​រួម​មាន​ គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​ គណ​បក្ស​​សង្គ្រោះ​​ជាតិ​ គណ​បក្ស​​ហ្វុ៊ន​ស៊ិនប៉ិច គ​ណ​​បក្ស​​សម្ព័ន្ធ​​ដើម្បី​​ប្រជា​ធិប​តេយ្យ​ និង​​គណ​បក្ស​​សាធា​រណរដ្ឋ​​ប្រជា​ធិប​តេយ្យ ​។​
លោក​​​បញ្ជាក់​​ថា ​គណប​ក្ស​នយោ​បាយ​ដែល​បាន​ចុះ​បញ្ជី​បេក្ខ​ជន​មាន​ គណ​បក្ស​​ប្រជា​ជន​​កម្ពុជា បាន​​ចុះ​ឈ្មោះ​​ដាក់​បេក្ខជន​នៅ​គ្រប់​មណ្ឌល​បោះ​ឆ្នោត​គឺ​​នៅ​​​​​​​​​​រាជ​​ធានី​​-​ខេត្ត​​ទាំង២៥ ​និង​​នៅ​​ក្រុង​ ​ស្រុក​ ខណ្ឌ​ សរុ​ប​ចំនួន​១៩៧​​​​ទូ​ទាំង​ប្រទេស ​។ ​ចំ​ណែ​​ក​គណ​បក្ស​​សង្គ្រោះ​​ជាតិចុះ​ឈ្មោះ​​នៅ​២៤​​រាជ​ធានី​-​ខេត្ត​​ ក្រុង ​ស្រុក ចំនួន ​១៥៨ និង​នៅ​ខណ្ឌចំនួន១២​ ។ ​គណ​បក្ស​​ហ្វុ៊ន​ស៊ិន​ប៉ិច​ចំនួន២ ខេត្ត ក្រុង៣ និង​ស្រុក១៦​ ។គ​ណ​ប​ក្ស​​​សម្ព័ន្ធ​​ដើម្ប​ី​ប្រជា​ធិប​តេយ្យ​ចុះ​ឈ្មោះ​​នៅ​​ស្រុក១ និង​​គណ​បក្ស​​សា​ធា​រណរដ្ឋ​​ប្រ​ជា​​ធិប​តេយ្យ​ដាក់​​បេក្ខ​ជន​​ឈរ​ឈ្មោះ​​បោះ​ឆ្នោត​នៅ​​ខេត្ត​២ និង​​ស្រុក​១​ ​។​

​លោក ទេព នីថា ​ឲ្យ​ដឹង​ទៀត​ថា គណៈ​កម្ម​ការ​​រា​ជ​ធានី-​​ខេត្ត រៀប​ចំ​​ការ​បោះ​ឆ្នោត​ នឹង​ត្រូវ​​ពិនិត្យ​រយៈ​ពេល៥​ថ្ងៃ​ ​ដើម្បី​​​សម្រេច​​​លើ​​ពាក្យ​ស្នើ​សុំ​​ទាំង​នោះ ហើយ​​បើ​​មាន​​ចំណុច​​ខ្វះ​ខាត​តម្រូវ​​ឲ្យ​​គណ​បក្ស​នយោ​បាយ​កែ​តម្រូវ​​ក្នុង​​រយៈ​ពេល​៥​ថ្ងៃ​​ទៀត ​។ ​ប្រសិន​បើគណប​ក្ស​នយោ​បាយ​ដែល​បាន​ចុះ​ឈ្មោះ​​​បេក្ខ​ជន​របស់​ខ្លួន​នៅ​គណៈ​កម្ម​ការ​​​រាជ​ធានី​-ខេត្ត​មាន​បញ្ហា ​និង​​មិ​នសុខ​ចិត្ត​នោះ​ គណ​​បក្ស​នយោ​បាយ​អាច​ប្តឹង​មក​គណ​ៈ​កម្មាធិការ​ជាតិ​រៀប​​ចំការ​បោះ​ឆ្នោត (គ.ជ.ប​) បាន​​ ដោយ​គ.ជ.ប មា​​ន​រ​យៈ​​ពេ​​ល​​៥​ថ្ងៃ​​សម្រាប់​ត្រួត​​ពិនិត្យ និង​​ផ្តល់​យោ​បល់​ទៅ​គណ​បក្ស​នយោ​​​បាយ​នោះ​វិ​ញ ។ ចំ​ពោះ​​​ការ​បោះ​​ឆ្នោ​ត​ជ្រើស​​តាំង​​​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ស្រុក ក្រុង ខណ្ឌ គ.ជ.ប គ្រោ​​​ង​ចំណា​យ​​ថ​វិ​​កា​​​​ជាង​១​លាន​៦​​សែន​ដុល្លារ​​តាម​គម្រោង​​របស់​ក្រសួង​សេដ្ឋ​កិច្ច និ​ងហិ​រញ្ញវ​ត្ថុ ប៉ុន្តែ​ដោយ​សា​រ​ឆ្នំា​នេះ​បា​នបង្កើត​ខេត្ត​មួយ​ទៀត ​និង​ខណ្ឌចំនួន​៣​ទៀត ដូ​ច្នេះ​ត្រូ​វ​​ចំណាយ​ថវិកា​ជាង​១ម៉ឺន​ដុល្លារ​​ថែម​ទៀត ។

លោក​ ទេព នីថា បញ្ជាក់​ថា​ មណ្ឌល​​ដែល​ត្រូវ​បោះ​ឆ្នោត​ជ្រើស​​តាំង​​​ក្រុម​ប្រឹក្សា​រាជ​ធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ ​គឺ​​មាន​២៥​​​រាជ​​ធានី​-​ខេត្ត​ទូ​ទំា​ងប្រទេស ​និង​​មាន​ចំនួន​១៩៧​កា​រិយា​ល័យ ​។ សមា​ជិក​ក្រុម​ប្រឹក្សាក្រុង ស្រុក ខណ្ឌ មាន​២.៩៣១​នាក់ និង​សមា​ជិក​ក្រុម​ប្រឹក្សារាជធានី-​ខេត្ត​មាន៣៩៣​នាក់ ចំណែក​ឃុំ-​សង្កាត់​ទំាង​អស់​មាន​ចំនួន​១.៦៣៣ ។ សូម​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​​សមា​ជិក​​ក្រុម​ប្រឹក្សា​​រា​ជធានី​​ ខេត្ត ក្រុង ​ស្រុក ​ខណ្ឌ អាណត្តិ​​ទី​២ នឹង​ធ្វើ​​ឡើង​ជា​​លក្ខណ​​ៈ​​​អសា​កល នា​ថ្ងៃទី​​១៨ ឧសភា​ ខាង​មុខ​​នេះ​ ​ហើយ​មាន​​​តែ​​សមា​ជិក​​ក្រុម​ប្រឹក្សាឃុំ​-សង្កាត់​ក្នុង​តំណែង​សរុប​ប្រមាណ​ជា​១១.៤៥៩​នាក់ ​ដែល​​​ម​​ក​ពី​​គណ​បក្ស​នយោ​បាយ​​ចំនួន​៧ប៉ុណ្ណោះ ជា​អ្នកមាន​សិទ្ធិ​បោះ​ឆ្នោ​ត ដើម្បី​ជ្រើសតាំង​សមា​ជិក​​ក្រុមប្រឹក្សា​រាជ​ធានី ​ខេត្ត ក្រុង​ ស្រុក​ ខណ្ឌ​ សរុប​​ចំនួន៣.៣២៤​នាក់ ​​ក្នុងនោះ​មាន​ក្រុម​ប្រឹក្សា​​រាជធានី​-​ខេត្ត ចំនួន៣៩៣​នាក់ និង​ក្រុម​​ប្រឹក្សា​ ក្រុង ​ស្រុ​ក​ ​ខណ្ឌ ២.៩៣១​នាក់ ​។​

គួររំ​​ឭកថា កាល​ពី​អាណត្តិ​ទី១​ សមា​ជិក​​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ សរុប​​មាន​​១១.៤​៥៩​​នាក់ ដែលជា​អ្នក​បោះ​ឆ្នោត​​ ​ក្នុងនោះ​មកពី​គណ​បក្ស​​ប្រជា​ជន​​កម្ពុជាចំនួន៨.២៩២​នាក់ ​គ​​​ណ​​​​ប​ក្ស​​ស​ម​រង្ស៊ី ២.១៥៥ នាក់ ​​គណ​បក្ស​​សិទ្ធិ​មនុស្ស​​៨០០​នាក់​ ​​គ​ណ​​បក្ស​​ហ្វុ៊ន​​ស៊ិនប៉ិច​​១៥១​នាក់ ​​​គណ​បក្ស​​នរោត្តម​រណ​ឫទ្ធិ ឬ​​គណបក្ស​ជាតិ​និយមចំនួ​ន​៥២​នាក់ ​​​​គណ​បក្ស​​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិប​តេយ្យ៨​នាក់ និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា​ចំនួន​​១​នាក់​​ ៕