ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​​​តាក់​ស៊ី​​ប្រឆាំង​​​ការ​ទារ​លុយ​លើស​​សៀវ​​ភៅ​​បន្ទុក

11 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ក្រុម​អ្នក​រត់​តាក់​សីុ​នៅ​ចំណត​រថ​យន្ត​ក្រុង​កំពត​ ប្រមាណ​ជាង​៧០​នាក់​ នា​ព្រឹក​ថ្ងៃ​ទី​៤​ មីនា បាន​នាំ​គ្នា​មក​កាន់​អធិ​ការ​ដ្ឋាន​នគរ​បាល​ក្រុង​កំពត​ ដោយ​ចត​រថ​យន្ត​តាក់​សីុ​មួយ​ខ្សែ​យា៉ង​វែង​ ដើម្បី​ធ្វើ​ការ​ត​វា៉​ចំពោះ​អ្នក​គ្រប់​គ្រង​ចំណត​ក្នុង​ក្រុង​កំពត​ និង​សូម​ឱ្យ​លោក​​អធិការ​នគរ​បាល​ក្រុង​ដោះ​ស្រាយ​ជូន​ពួក​គាត់​ឱ្យ​បាន​សម​ស្រប​ចំពោះ​ចំណុច​អវិជ្ជ​មាន​មួយ​ចំនួន​ ជុំ​វិញ​ការ​បង់​សេវា​អាជីវ​កម្ម​រត់​តាក់​សីុ​ ។

ពួក​​គាត់តវា៉​ថា សព្វ​ថ្ងៃ​នេះ​ពួក​គាត់​កំពុង​រង​ការ​គាប​សង្កត់​​ ដោយ​អ្នក​គ្រប់​គ្រង​ចំណត​​អនុ​វត្ត​ការ​បង់​សេវា​ខុស​ពី​សៀវ​ភៅ​បន្ទុក​ដែល​បាន​កំណត់​​នាពេល​បច្ចុ​ប្បន្ន​ ។
ក្រុម​អ្នក​រត់​តាក់​សីុ​ទាំង​នោះ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា ថៅ​កែ​គ្រប់​គ្រង​ចំណត​លោក​​ កូវ​ រដ្ឋា​ បាន​ប្រើ​អំណាច​ដោយ​បញ្ជា​ឱ្យ​កូន​ចៅ​តាម​ប្រមាញ់​រថ​យន្ត​តាក់​សីុ​ណា​ដែល​ធ្លាប់​ចត​នៅ​ចំណត​តែ​មិន​ចូល​ចត​ ហើយ​ចេញ​ទៅ​ប្រមូល​មនុស្ស​តាម​ផ្ទះ​ឬ​តាម​ផ្លូវ​ ក៏​ត្រូវ​បញ្ជា​ឱ្យ​ហៅ​​រថយន្ត​នោះ​ត្រឡប់​ចូល​ចំណត​វិញ​ដើម្បី​បង់​ប្រាក់​ដែរ​ ។ ជាមួយ​នេះ​ បាន​ចោទ​ប្រកាន់​អ្នក​រត់​តាក់​សីុ​នោះ​ថា​ មិន​គោ​រព​បទ​បញ្ជា​ផ្ទៃ​ក្នុង​ចំណត​ ឬ​មិន​គោ​រព​តាម​ការ​ជូន​ដំណឹង​របស់​ចំណត​ ហើយ​ត្រូវ​ផាក​ពិន័យ​យា៉ង​ធ្ងន់​ធ្ងរ​ហួស​ការ​កំណត់​បង់​សេវា​នៅ​ក្នុង​សៀវ​ភៅ​បន្ទុក​។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ មាន​រថ​យន្ត​តាក​់​សីុ​ខ្លះ​ ដែល​ត្រូវ​​ទៅ​ដឹក​ភ្ញៀវ​មាន​ធុរៈ​នៅ​តាម​ផ្ទះ​ ហើយ​ចេញ​បង្ហួស​ទៅ​ភ្នំ​ពេញ​ ឬ​ក្រុង​ព្រះ​សីហ​នុ​ មិន​បាន​ចូល​ចំណត​បង់​លុយ​ ដោយ​ឱ្យ​ប្រពន្ធ​ឬ​កូន​យក​ប្រាក់​មក​បង់​ជំនួស​ ព្រោះ​ខ្លាច​អំណាច​ថៅ​កែ​ចំណត​ ក៏​ថៅ​កែ​មិន​យោគ​យល់​ដែរ​ គឺ​មិន​ទទួល​ការ​បង់​សេវា​នេះ​ទេ ទុក​សម្រាប់​ពេល​រថ​យន្ត​នោះ​ត្រឡប់​មក​វិញ​ កោះ​ហៅ​មក​ពិន័យ​ជា​ប្រាក់​ទ្វេមួយ​ជា​ពីរ​ជា​ញឹក​ញាប់​ ។

ចំពោះ​ការ​តវា៉​របស់​ក្រុម​អ្នក​រត់​តាក់​សីុ​ខាង​លើ​នេះ​ លោក​​​ងឹម​ ដេត​ អធិ​ការ​នគរ​បាល​ក្រុង​ កំពត​ បាន​មាន​ប្រសាសន៍​ណែ​នាំ​ដល់​បង​ប្អូន​អ្នក​រត់​តាក់​សីុ​ដែល​នាំ​គ្នា​មក​រក​សមត្ថ​កិច្ច​ឬ​អាជ្ញា​ធរ​ ដើម្បី​ជួយ​ដោះ​ស្រាយ​រាល់​បញ្ហា​មិន​ប្រក្រតី​នេះ​សុំ​ឱ្យ​ចាត់​ជា​តំណាង​ពីរ​ទៅ​បី​នាក់​បាន​ហើយ​ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​លោក​អភិ​បាល​ខេត្ត​ រក​ដំណោះ​ស្រាយ​ ។ មេ​ប៉ូលិស​ណែ​នាំ​ថា​ កុំ​នាំ​គ្នា​មក​ព្រោង​ព្រាត​បែប​នេះ​ នាំ​គេ​យល់​ច្រឡំ​ថា​ជា​ការ​ធ្វើ​បាតុ​កម្ម​ប្រឆាំង​អ្វី​មួយ​ ។ ក្រោយ​ពី​ជួប​ការ​ណែ​នាំ​ពី​លោក​អធិ​ការ​នគរ​បាល​ក្រុង​កំពត​ហើយ​ ក្រុម​អ្នក​រត់​តា​ក់​សីុ​ទាំង​នោះ​ក៏​បាន​បន្ត​ទៅ​សុំ​ការ​អន្តរា​គមន៍​ពី​លោក​​អភិបាល​ខេត្ត​ទៀត​ ប៉ុន្តែ​លទ្ធ​ផល​បែប​ណា​នោះ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ ៕