ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារាជធានីភ្នំពេញ ​មិនអនុញ្ញាតឲ្យសហជីព​និងសមាគមធ្វើ​បាតុកម្មនៅថ្ងៃទី០៨មីនា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​ទីបំផុតទៅបន្ទាប់ពី​បើកកិច្ចប្រជុំជាមួយ​តំណាងសហជីព​និងសមាគមពេញមួយព្រឹកថ្ងៃទី០៤​ មីនា​ ២០១៤នេះ ​លោក ឃួង ស្រេង ​អភិបាលរងរាជធានីភ្នំពេញ​ បានប្រកាស​មិនអនុញ្ញាតឲ្យ​ក្រុមសហជីព និងសមាគមធ្វើបាតុកម្ម​នៅថ្ងៃទី០៨​ មីនា ​២០១៤ខាងមុខនេះទេ ។

បើតាមលោក ឃួង ស្រេង ​ការមិនអនុញ្ញាត​ឲ្យសហជីព​និងសមាគមធ្វើបាតុកម្ម​ដើម្បីទាមទារឲ្យមាន​ការដោះលែងមនុស្ស ២១នាក់ ​និង ស្នើឲ្យមានការចរចា​បា្រក់ឈ្នួលកម្មករឡើងវិញនោះ ​ដោយសំអាង​ថា ស្ថានភាព​បច្ចុប្បន្នកំពុងមានភាពស្ងប់ស្ងាត់​ មិនចង់ឲ្យមានការ​​កើតឡើងជាថ្មី​​នូវការធ្វើបាតុកម្ម ​និងមានមនុស្ស​ចូលរួមបាតុកម្ម​នៅទីលានប្រជាធិបតេយ្យ​មានច្រើន( ៣ម៉ឺននាក់) ​ណាមួយចំថ្ងៃទិវានារី​អន្តរជាតិ នោះថែមទៀត ​ប៉ុន្តែសហជីព​និងសមាគមអាច​ដឹកនំាធ្វើបាតុកម្ម​នៅនឹងកន្លែងបាន ​( តាមរោងចក្រ សហគ្រាសនានា)​ ។

​ជាមួយគ្នានេះដែរ​ លោកអភិបាលរាជធានីភ្នំពេញ ​ក៏បានបញ្ជាក់ទៀតថា​ ករណីផ្ទុះអំពើហិង្សា​នៅផ្លូវវេងស្រេង​កាលពីដើមខែមករាកន្លងទៅនេះ​ រាជរដ្ឋាភិបាលកម្ពុជា​កំពុងធ្វើការស៊ើបអង្កេត​ស្រាវជ្រាវ​ហើយ ។ ​

យ៉ាងណាក៏ដោយ​ ​តំណាងសហជីព​មួយរូបបាននិយាយពី​ជំហររបស់ខ្លួនថា ​ទោះជាសាលារាជធានីភ្នំពេញ​មិនអនុញ្ញាត ​ក៏ពួកគេនៅតែ​ធ្វើបាតុកម្មដដែល ៕