រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា គិតត្រឹមម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៤ សីហា នេះ អគារដែលឆេះត្រូវបានរលត់ស្ទើរ១០០%ហើយ គ្រាន់តែនៅសល់រងើកខ្លះៗសល់ពីគំនរខាងក្នុងអគារដែលឆេះ ហើយកម្លាំងសមត្ថកិច្ចក៏កំពុងបន្តការបាញ់ទឹកស្រោចឱ្យត្រជាក់លើសំណង់អគារឱ្យអស់ផ្សែងទាំងស្រុងតែម្តង ស្ថិតនៅចំណុចភូមិចម្រើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍បន្តថា ស្ថិតនៅទីតាំងកើតហេតុ បានឃើញមានវត្តមានរបស់ក្រុមវិស្វករជំនាញៗផ្នែកសំណង់ បានចុះមកសិក្សានិងធ្វើការវាយតម្លៃថា តើគួរចាប់ផ្តើមវាយកម្ទេចផ្តើមពីចំណុចណា ដើម្បីចៀសវាងកុំកើតមានគ្រោះថ្នាក់ជាយថាហេតុនោះ ។

យ៉ាងណាក៏ដោយ កម្លាំងបានត្រៀមអេស្កាវ៉ារួចជាស្រេច ក្នុងការប្រើសម្រាប់វាយកម្ទេចសំណង់អគារក្រោយពីត្រូវភ្លើងឆេះ ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។








ចែករំលែកព័តមាននេះ