ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​​ចៅសង្កាត់​ផ្សារកណ្តាល​នាំអំណោយ​ចែកជូនចាស់​ជរាទីទាល់​ក្រលំបាកមួយគ្រួសារ​​​នៅ​ក្រុង​​ប៉ោយប៉ែត​

11 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត: កាលពី​រសៀល​ថ្ងៃទី3 មីនា 2014 លោក​គាត​ ហ៊ុល ចៅសង្កាត់ផ្សារ​កណ្តាល រួមទាំង​ក្រុមប្រជា​ការពារ​ភូមិ ជា​ច្រើន​នាក់ បាននាំគ្នា​យកអំណោយទៅចែក​ជូនចាស់​ជរា ទីទាល់​ក្រ​​មួយ​គ្រួសារ នៅ​​មណ្ឌល10 ស្ថិត​ក្នុងភូមិប្រជា​ធម្ម​ខាងកើត សង្កាត់​ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត ។

ក្រុង​ប៉ោយប៉ែត: កាលពី​រសៀល​ថ្ងៃទី3 មីនា 2014  លោក​គាត​ ហ៊ុល ចៅសង្កាត់ផ្សារ​កណ្តាល រួមទាំង​ក្រុមប្រជា​ការពារ​ភូមិ ជា​ច្រើន​នាក់ បាននាំគ្នា​យកអំណោយទៅចែក​ជូនចាស់​ជរា ទីទាល់​ក្រ​​មួយ​គ្រួសារ នៅ​​មណ្ឌល10 ស្ថិត​ក្នុងភូមិប្រជា​ធម្ម​ខាងកើត សង្កាត់​ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត ។

បើតាម​ប្រភព​ពីលោកយាយឈ្មោះ​ឌឹម អ៊ិត អាយុ​64ឆ្នាំ បានរៀបរាប់ឱ្យ​ដឹងថា នៅក្នុងបន្ទុ​កគ្រួសាររបស់គាត់​រាល់ថ្ងៃ មាន​គ្នា​5​នាក់​រួមទាំងចៅស្រី​តូចម្នាក់​​អាយុ9​ឆ្នាំ និងកូនប្រុសម្នាក់​ ដែល​មិនបានប្រកប​ដោយគន្លងធម៌នោះឡើយ ដោយគេគិត​តែពី​ស្រវឹង​តែ​ប៉ុណ្ណោះ ​ចំណែក​ប្អូនស្រីរបស់គាត់ម្នាក់​ទៀឈ្មោះ​ឌឹម ចាត នោះជាមនុស្សវិកលចរិក ។

លោក​យាយបន្តថា ការរស់នៅទាំង3នាក់ម្តាយនិងកូន​សព្វថ្ងៃ មានការលំបាកវេទនាក្រីក្រខ្លាំង​ណាស់ រកចំណីអាហារ​២ពេល​ស្ទើរ​តែមិន​បាន គឺរក​ព្រឹកខ្វះ​ល្ងាច​តែម្តង ។ លោកយាយបានបញ្ជាក់ថា ការ​ដែលរស់ស​ព្វថ្ងៃ គឺរំពឹង​ទៅលើ​បងប្អូន សាច់ញាតិ​ជិតខាង​គេ​ហុចចំណីឱ្យ​គ្រាន់បានបរិភោគសម្រាប់រស់​កំដថ្ងៃនៃជីវិតចុងក្រោយរបស់គាត់តែ​ប៉ុណ្ណោះ ។

ជាចុងបញ្ចប់លោក​យាយបានលើក​ដៃសំពះ សូមអំពាវនាវដល់សប្បុរ​សជន​ទាំងក្នុ​ង និងក្រៅ​ប្រទេស មេត្តាជួយ​ឧបត្ថម្ភ​ដល់ជីវិតចុង​ក្រោយ​របស់​ពួក​គាត់ផង ។
លោកគាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលបានឲ្យដឹងថា អំណោយដែលចែកជូននៅពេលនេះ មានអង្ករ1ការ៉ុង50គីឡូក្រាម ភួយ3 និងថវិការចំនួន10ម៉ឺនរៀល។លោកចៅសង្កាត់បានបន្តថា អំណោយទាំងនេះបេីទោះបីជាតិចតួចក្តី តែវាអាចជួយដោះស្រាយដល់ក្រុមគ្រួសាររបស់លោកយាយបានមួយរយះពេលខ្លីផងដែរ ហេីយសម្រាប់លេីកក្រោយទៀតក្រុមការងារសង្កាត់ផ្សារកណ្តាលរបស់លោកនិងខិតខំព្យាយាមរកអំណោយជូនដល់ក្រុមគ្រួសាររបស់លោកយាយទាំង3នាកដែលក្រីក្រលំបាកវេទ្ទនា បន្តទៀត ។