ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៤​នាក់​ត្រូវចាប់​ខ្លួន​ពីបទ​លួច​បូម​​ពង្រីង​បឹង​​ដើម្បី​ចាប់​ត្រី​

11 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ មន្ត្រីរដ្ឋបាលជល​ផលសហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​សហគមន៍​នេសាទ​ភូមិ​ដូង​ជ្រុំ​ និងកម្លាំង​ប្រជា​ការពារ​កាលពី​វេលាម៉ោង៤រសៀល​ថ្ងៃទី២​​ មីនា ២០១៤ បាន​ធ្វើការឃាត់ខ្លួន​មនុស្ស៤​នាក់ ​ពាក់​ព័ន្ធ​នឹង​សកម្មភាពបូម​ពង្រីងបឹ​ង​ ដើម្បីចាប់​ត្រី​​​នៅភូមិដូង ជ្រំឃុំបឹងបត់កណ្ដោល​ ស្រុកបាកាន ។

ប្រភព​​បាន​​ឱ្យ​ដឹង​​ថា ជនសង្ស័យទាំង៤នាក់ ​១-ឈ្មោះឆាំ មោង ភេទប្រុស អាយុ៣៥ឆ្នាំ​ ២​-ឈ្មោះឆាំ ឆៃយា ភេទប្រុស អាយុ​១៥​ឆ្នាំ ៣​-ឈ្មោះ​ឈឿប ឈៅ ភេទប្រុស អាយុ២៧​ឆ្នាំ និង​៤-ឈ្មោះឈឿប ឈឿន ភេទប្រុស អាយុ​២០ឆ្នាំ ទាំង៤នាក់​រស់នៅភូមិដូង​ជ្រំ​ ឃុំ​បឹងបត់កណ្ដោល ស្រុកបាកាន ។ វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូសបាន​​មានគោយន្តកន្ត្រៃមួយ​គ្រឿង ម៉ាស៊ីនបូមទឹក៣គ្រឿង ភ្ជាប់​ដោយទុយោ ឌីណាម៉ូសាក​អាគុយ​១គ្រឿង អាគុយ​២គ្រឿង ប្រដាក់ឆក់ត្រី​១គ្រឿង ម៉ូតូវ៉េវមួយគ្រឿង ទ្រុងដាក់​ត្រី និង​សម្ភារ​មួយ​ចំនួន​ទៀត ។ ជនសង្ស័យ​ទាំង៤នាក់ និងវត្ថុតាង ​បាន​​បញ្ជូនទៅតុលាការ​ ដើម្បីចាត់ការទៅតាមនីតិវិធី ។

លោក​ជិន ចាន់ថន មាន​ប្រសាសន៍ថា កន្លងមកនេះ មន្ត្រីរដ្ឋបាលជល​ផលបានចុះ​ផ្សព្វ​ផ្សាយច្បាប់ស្ដីពីជលផល​ដល់ប្រជា​ពល​រដ្ឋ​គ្រប់ទីកន្លែងឱ្យ​មានការយល់ដឹង ដើម្បីជួយការពារ និងទប់ស្កាត់ទាំងអស់គ្នា ពិសេសហាម​ដាច់ខាតការ​បូមពង្រីង​បឹង​ អូរ​ ព្រែក​ដើម្បី​ចាប់ត្រី ។ ការប្រើប្រដាប់​ឆក់ អួនក្រឡាញឹក ការដុត ឬកាប់ព្រៃលិចទឹក ដែលជាជម្រក​ត្រីពងកូន និងសត្វរស់​នៅ ការធ្វើនេ​សាទ​ក្នុង​រដូវ​បិទនេសាទ និងការនេសាទក្នុងឡូត៍​អភិរក្ស​ជាដើម ដែលទង្វើទាំងអស់នេះ វាធ្វើឱ្យ​ហិនហោចពូជត្រី និងជីវចម្រុះ​គ្រប់​ប្រភេទ។