ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះ​ជា​តម្រូវការ​មូលដ្ឋាន​សំខាន់​ៗ​ដែល​អាជីវកម្ម​ជោគជ័យ​ប្រើប្រាស់

4 ឆ្នាំ មុន

ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប​អ្នក​គួរតែ​សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​ចង់​វិនិយោគ​លុយ និង​កម្លាំង​របស់ខ្ញុំ​លើ​អ្វី? តើ​ខ្ញុំ​នឹង​វាយ​លុយ​ទីផ្សារ​ណា? តើ​ទីផ្សារ​ណាមួយ​ដែល​ត្រូវការ​ជំនួយ​ពី​ខ្ញុំ? ចម្លើយ​សំណួរ​ទាំង​បី​ខាងលើ​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង ដល់​មនុស្ស​ដែល​ចូលរួម ហើយ​វា​ក៏​ជា​កត្តា​សំខាន់​ដែល​ជះ​ឥទ្ធិពល​លើ​ភាព​ជោគជ័យ​របស់​អ្នកផង​ដែរ ។ សហគ្រិន​ជា​ច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ដែល​ត្រឹមត្រូវ​ព្រោះ​ពួក​គេ​ភាគច្រើន​តែងតែ​ប្រញាប់​ក្នុង​ការ​អនុវត្ត​គំនិត​ដែល​មាន​ដោយ​មិន​គិត​ពី​មូលហេតុ​សំខាន់​នៅ​ពីក្រោយ​គំនិត​នោះ…

ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប​អ្នក​គួរតែ​សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​ចង់​វិនិយោគ​លុយ និង​កម្លាំង​របស់ខ្ញុំ​លើ​អ្វី? តើ​ខ្ញុំ​នឹង​វាយ​លុយ​ទីផ្សារ​ណា? តើ​ទីផ្សារ​ណាមួយ​ដែល​ត្រូវការ​ជំនួយ​ពី​ខ្ញុំ? ចម្លើយ​សំណួរ​ទាំង​បី​ខាងលើ​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង ដល់​មនុស្ស​ដែល​ចូលរួម ហើយ​វា​ក៏​ជា​កត្តា​សំខាន់​ដែល​ជះ​ឥទ្ធិពល​លើ​ភាព​ជោគជ័យ​របស់​អ្នកផង​ដែរ ។

សហគ្រិន​ជា​ច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ដែល​ត្រឹមត្រូវ​ព្រោះ​ពួក​គេ​ភាគច្រើន​តែងតែ​ប្រញាប់​ក្នុង​ការ​អនុវត្ត​គំនិត​ដែល​មាន​ដោយ​មិន​គិត​ពី​មូលហេតុ​សំខាន់​នៅ​ពីក្រោយ​គំនិត​នោះ ហើយ​ថា​តើ​អតិថិជន​មាន​តម្រូវការ​លើ​អ្វី​ដែល​អ្នក​ចង់​ដាក់​លើ​ទីផ្សារ​ទេ ។

លោក Alon Braun ដែល​ជា​សហគ្រិន​មួយ​រូប​បាន​ចែករំលែក​លើ Entrepreneur.com ថា តម្រូវការ​គឺជា​ចំណុច​សំខាន់ ហើយ​មនុស្ស​មាន​តម្រូវការ​មូលដ្ឋាន​សំខាន់​ៗ​ចំនួន ៧​ដូច​ជា ភាព​នឹងន ឬ​សុវត្ថិភាព ភាព​ចម្រុះ ឬ​ភាព​សប្បាយ ឋានៈ ឬ​សារៈសំខាន់ ក្តី​ស្រលាញ់ ឬ​មិត្តភាព ការ​បង្ហាញ​គំនិត​ខ្លួន ការ​អភិវឌ្ឍន៍​ខ្លួន ឬ​ចំណេះដឹង និង​ការ​ចូលរួម ។

តម្រូវការ​ខ្លះ​មាន​ឥទ្ធិពល​ច្រើន​ជាង​តម្រូវការ​ដទៃ​តាម​មនុស្ស​នីមួយ​ៗ ។ ប៉ុន្តែ​ជាដំបូង សហគ្រិន​ត្រូវ​តែ​យល់​ច្បាស់​ពី​តម្រូវការ​ផ្ទាល់ខ្លួន​ជា​មុន​សិន ព្រោះ​ការ​ធ្វើ​ដូចនេះ​ផ្តល់​ភាព​ច្បាស់លាស់ និង​ការ​ប្តេជ្ញា​ដល់​សហគ្រិន​ឲ្យ​ឈាន​ទៅ​រក​ភាព​ជោគជ័យ ។ បន្ទាប់​ពី​ដឹង​ហើយ សហគ្រិន​ត្រូវ​ធ្វើការ​សម្រេចចិត្ត​លើ​ទីផ្សារ​ដែល​ស្រប​ទៅ​នឹង​តម្រូវការ​របស់​អ្នក ។ ប្រសិនបើ​តម្រូវការ​របស់​អ្នក​គឺ​ភាព​សប្បាយ នោះ​អ្នក​ប្រហែលជា​គួរ​ផ្តោត​សំខាន់​លើ​យុវវ័យ​ជាដើម ។

បន្ទាប់​ពី​នោះ អ្នក​ត្រូវ​យល់​ដឹង​ពី​តម្លៃ និង​តម្រូវការ​របស់​អាជីវកម្ម​របស់​អ្នក​ដើម្បី​ទាក់ទាញ​មនុស្ស​ដែល​មានគំនិត​ដូច​អ្នក និង​ចែករំលែក​គោលដៅ និង​តម្រូវការ​ដូច​អ្នក​ជាដើម ។ ភាព​ច្បាស់លាស់​ដែល​អ្នក​ផ្តល់​ឲ្យ​អាជីវកម្ម​របស់​អ្នក​នឹង​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​សម្រេចចិត្ត​ផ្សេង​ៗ ។

លើស​ពី​នេះ​ទៅ​ទៀត លទ្ធផល​ដែល​ចេញពី​អាជីវកម្ម​របស់​អ្នក​ក៏​នឹង​មានគុណ​ភាព​ខ្ពស់​ដែរ​ព្រោះ​វា​ជា​អ្វី​ដែល​មនុស្ស​ក្នុង​អាជីវកម្ម​របស់​អ្នក​ខ្វល់ខ្វាយ និង​ឲ្យ​តម្លៃ ធ្វើ​ឲ្យ​អតិថិជន​ជឿជាក់​អ្នក​កាន់តែ​ថែម​ឡើងជា​ដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ