ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សំខាន់​ៗ​ផ្នែក​សន្តិសុខ​ដែល​អាច​ជួយ​ឱ្យ​អាជីវកម្ម​អ្នក​រីក​ចម្រើន

4 ឆ្នាំ មុន

បញ្ហា​សន្តិសុខ​ដែល​អាជីវកម្ម​ភាគច្រើន​ជួប​ប្រទះ​ក្នុង​សតវត្ស​ទី​២១​នេះ​បាន​ផ្លាស​ប្តូ​រហើយ ។ បច្ចុប្បន្ន​បញ្ហា​ដែល​តែងតែ​កើត​មាន​ឡើង គឺ​ទាក់ទិន​នឹង​ប្រព័ន្ធ​កុំព្យូទ័រ និង​ទិន្នន័យ​របស់​អតិថិជន​ជាដើម ប៉ុន្តែ​អាជីវកម្ម​ជា​ច្រើន​មិន​យល់​ដឹង​ពី​សារៈ​ប្រយោជន៍​នៃ​ការ​ការពារ​ខ្លួន ដើម្បី​ទប់ទល់​នឹង​បញ្ហា​ថ្មី​នេះ​ឡើយ ។ ក្រៅពី​បញ្ហា​ទាំងនេះ សុវត្ថិភាព​របស់​បុគ្គលិក​ផ្ទាល់​ក៏​គួរតែ​ទទួល​បានការ​យកចិត្តទុកដាក់​ដែរ…

បញ្ហា​សន្តិសុខ​ដែល​អាជីវកម្ម​ភាគច្រើន​ជួប​ប្រទះ​ក្នុង​សតវត្ស​ទី​២១​នេះ​បាន​ផ្លាស​ប្តូ​រហើយ ។ បច្ចុប្បន្ន​បញ្ហា​ដែល​តែងតែ​កើត​មាន​ឡើង គឺ​ទាក់ទិន​នឹង​ប្រព័ន្ធ​កុំព្យូទ័រ និង​ទិន្នន័យ​របស់​អតិថិជន​ជាដើម ប៉ុន្តែ​អាជីវកម្ម​ជា​ច្រើន​មិន​យល់​ដឹង​ពី​សារៈ​ប្រយោជន៍​នៃ​ការ​ការពារ​ខ្លួន ដើម្បី​ទប់ទល់​នឹង​បញ្ហា​ថ្មី​នេះ​ឡើយ ។

ក្រៅពី​បញ្ហា​ទាំងនេះ សុវត្ថិភាព​របស់​បុគ្គលិក​ផ្ទាល់​ក៏​គួរតែ​ទទួល​បានការ​យកចិត្តទុកដាក់​ដែរ ។ ដូច្នេះ​ដើម្បី​ការពារ​ទាំង​បុគ្គលិក និង​អតិថិជន​អាជីវកម្ម​គួរតែ​ធ្វើ​តាម​គន្លឹះ​ទាំង​៤​ខាងក្រោម ដើម្បី​ធានា​ដល់​សន្តិសុខ ៖ ១. ត​ឡើង​ឧបករណ៍​ចាំបាច់ ៖ គ្រាន់តែ​ចាក់សោរ​តែ​មួយ គឺ​មិន​គ្រប់គ្រាន់​ទេ ។ អាជីវកម្ម​គួរតែ​វិនិយោគ​លើ​ប្រព័ន្ធ​តាមដាន និង​ឲ្យ​ដំណឹង ដើម្បី​ការពារ​ការ​ខាតបង់ ប្រសិនបើ​មាន​ករណី​លួច ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​មាន​សមត្ថភាព​អាជីវកម្ម​គួរតែ​មាន​ក្រុម​ឆ្លើយ​តប ប្រសិនបើ​មាន​បញ្ហា​ផង​ដែរ ។ ឧទាហរណ៍​កាមេរ៉ា​សុវត្ថិភាព គឺជា​ឧបករណ៍​ចាំបាច់​មួយ​ដែល​អាជីវកម្ម​គួរតែ​វិនិយោគ​លើ​វា ។

២. ត្រួតពិនិត្យ​ការ​ចេញចូល ៖ អាជីវកម្ម​ដែល​មាន​អ្នក​ផ្គត់ផ្គង់​ចេញចូល​អគារ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​អ្នក​ផ្គត់ផ្គង់​ភាគច្រើន​មិន​ទទួលខុសត្រូវ​ឡើយ ប្រសិនបើ​បុគ្គលិក​របស់​ពួក​គេ​បង្ក​បញ្ហា​ដល់​អាជីវកម្ម​របស់​អ្នក ។ ដោយហេតុ​ដូចនេះ អ្នក​គួរតែ​ត្រួតពិនិត្យ​ការ​ចេញចូល​ឲ្យ​បាន​ច្បាស់លាស់ និង​មានការ​កត់ត្រា​ត្រឹមត្រូវ​ផង​ដែរ ។ ៣. វិនិយោគ​លើ​សន្តិសុខ​ទិន្នន័យ ៖ ប្រព័ន្ធ​ទិន្នន័យ​របស់​អាជីវកម្ម​របស់​អ្នក​ក៏​ជា​កត្តា​សំខាន់​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​ដែរ ជា​ពិសេស​ក្នុង​សម័យកាល Hacker នេះ ។ អាជីវកម្ម​គួរតែ​មានកម្ម​វិធី​ការពារ​មេរោគ​ដែល​បើកទ្វារ​ប្រព័ន្ធ​ដំណើរការ​ឲ្យ​ទៅ​ជន​ឆ្លៀតឱកាស និង​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ដំណើរការ​ក្នុង​អាជីវកម្ម​ជា​ប្រចាំ​តាម​សមត្ថភាព​ជាដើម ។

៤. កម្ទេច​ឯកសារ​មុន​ពេល​បោះចោល ៖ ឯកសារ​ជា​ទម្រង់​ក្រដាស់​គួរតែ​ឆ្លងកាត់​ម៉ាស៊ីន​កម្ទេច​មុន​ពេលធ្វើការ​បោះចោល ដើម្បី​ជៀសវាង​ការ​លេច​ចេញ​ព័ត៌មាន​ដែល​សាធារណជន​មិន​គួរ​ដឹង ។ លើស​ពី​នេះ​ទៅ​ទៀត ឯកសារ​លើ​កុំព្យូទ័រ​ក៏​គួរតែ​ឆ្លងកាត់​កម្មវិធី​ដែល​អាច​ធានា​ថា ឯកសារ​ទាំងនោះ​មិន​ត្រូវ​បាន​រក្សា​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ