ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អ្វី​បានជា​អ្នកមាន​កាន់តែ​មាន?

4 ឆ្នាំ មុន

ក្នុង​ពិភពលោក​ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​ថ្នាក់​កណ្តាល​ដែល​ទៅ​ធ្វើការ​ឲ្យ​អ្នក​ដទៃ​ដើម្បី​ចិញ្ចឹមជីវិត​នេះ មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​ក្តី​សុបិន​ចង់​ចូលរួម​ក្រុម​មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក និង​ឈប់​ធ្វើការ រួច​ដើរ​ផ្សារ​ទិញ​ទំនិញ​ដោយ​មិន​ចាំបាច់​គិត​ច្រើន​ជាដើម ។ ប៉ុន្តែ​អ្នក​គួរ​ដឹង​ថា អ្នកមាន​ជា​ច្រើន​មិន​ធ្វើ​ដូច្នេះ​ទេ ហើយ​វា​ជា​មូលហេតុ​ដែល​ពួក​គេ​កាន់តែ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​បន្ថែម​ទៀត ។ ប្រាកដ​ណាស់…

ក្នុង​ពិភពលោក​ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​ថ្នាក់​កណ្តាល​ដែល​ទៅ​ធ្វើការ​ឲ្យ​អ្នក​ដទៃ​ដើម្បី​ចិញ្ចឹមជីវិត​នេះ មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​ក្តី​សុបិន​ចង់​ចូលរួម​ក្រុម​មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក និង​ឈប់​ធ្វើការ រួច​ដើរ​ផ្សារ​ទិញ​ទំនិញ​ដោយ​មិន​ចាំបាច់​គិត​ច្រើន​ជាដើម ។

ប៉ុន្តែ​អ្នក​គួរ​ដឹង​ថា អ្នកមាន​ជា​ច្រើន​មិន​ធ្វើ​ដូច្នេះ​ទេ ហើយ​វា​ជា​មូលហេតុ​ដែល​ពួក​គេ​កាន់តែ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​បន្ថែម​ទៀត ។ ប្រាកដ​ណាស់ អ្នកមាន​មួយ​ចំនួន​មិនមែន​ជា​មនុស្ស​ដែល​ឆ្លាត​វៃ​ជាង​អ្នក​ដទៃ​ទេ ប៉ុន្តែ​ពួក​គេ​មាន​គោលការណ៍​សំខាន់​ៗ​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​ពួក​គេ​បន្ត​ឈានមុខ​អ្នក​ដទៃ ។

ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ចូលរួម​ក្រុម​មនុស្ស​ខាងលើ អ្នក​អាច​សិក្សា​ពី​អ្វី​ដែល​អ្នកមាន​មួយ​ចំនួន​ធ្វើ​ដែល​ជួយ​ឲ្យ​ពួក​គេ​កាន់តែ​មាន​ដូច​ខាងក្រោម​នេះ​៖ ១. មានគំនិត​បង្កើន​ទ្រព្យ​៖ អ្នកមាន​ពិតជា​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ពេល​ដែល​គិត​ពី​អាជីវកម្ម និង​ស្វែងរក​វិធី​ផ្សេង​ៗ​ដើម្បី​រក​លុយ ។ អ្នក​ដែល​ជោគជ័យ​អាច​ឈានមុខ​អ្នក​ដទៃ​ព្រោះ​ពួក​គេ​មានគំនិត​បង្កើន​ទ្រព្យ​ដែល​ផ្លាស់​ប្តូរ​ការ​មើលទៅ​លុយ និង​ជួយ​ឲ្យ​ពួក​គេ​អាច​ផ្តោត​ស្មារតី​លើ​ការ​មើល​ឱកាស​ក្នុង​ការ​រក​លុយ ។
គំនិត​នេះ​ជួយ​អ្នកមាន និង​អ្នក​ដែល​ជោគជ័យ​ជា​ច្រើន​រូប​ឲ្យ​ជឿជាក់​ថា​ពួក​គេ​តែងតែមាន​គម្រោង​កាន់តែ​ធំ និង​ល្អ​ជាង​នេះ ហើយ​ឱកាស​រក​លុយ​មិន​ដែល​អស់​ទេ ។ ពួក​គេ​បើក​ទូលាយ​ក្នុង​ការ​ទទួលយក​គំនិត​ថ្មី ហើយ​ពួក​គេ​ជឿជាក់​ថា​ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​ជំរុញ​ដល់​ការ​ផ្លាស់​ប្តូរ និង​បង្កើត​ជា​លទ្ធផល​វិជ្ជមាន​ផ្សេង​ៗ ។

២. រាប់អាន​មនុស្ស​ជោគជ័យ​ដទៃ​៖ អ្នកមាន​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​នៅ​ជិត​មនុស្ស​ជោគជ័យ ។ ពួក​គេ​ចូល​ចិត្ត​ចំណាយ​ពេលវេលា​ក្នុង​ការ​ពង្រីក​បណ្តាញ​មនុស្ស​ដែល​ពួក​គេ​ស្គាល់​តាម​ស​ន្និ​សិ​ទ កម្មវិធី និង​កិច្ចប្រជុំ​នានា​ជាដើម ។ វា​គឺជា​ការ​ប្រើប្រាស់​ពេលវេលា​ដ៏​វៃឆ្លាត​ព្រោះ​វា​ជួយ​ឲ្យ​ពួក​គេ​ផ្តោត​ស្មារតី​លើ​ភាព​ជោគជ័យ និង​ជួយ​ឲ្យ​ពួក​គេ​ស្គាល់​មនុស្ស​ថ្មី​ៗ​ដែល​មានគំនិត​ប្លែក​ៗ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាដើម ។

៣. ធ្វើ​អ្វី​ដែល​ពួក​គេ​មិន​ដែល​ធ្វើ​ពី​មុន​៖ អ្នក​មានបាន​ក្លាយជា​មនុស្ស​ជោគជ័យ​ព្រោះ​ពួក​គេ​ដឹង​ថា​ភាព​ជោគជ័យ​កើត​មាន​ឡើង​ពេល​ដែល​មនុស្ស​ធ្វើ​អ្វី​ដែល​ពួក​គេ​មិន​ចង់​ធ្វើ​ពេល​ខ្លះ ។ ពួក​គេ​ដឹង​ថា​វិធី​មួយ​ដែល​ជួយ​ឲ្យ​ពួក​គេ​កាន់តែ​មាន​សមត្ថភាព​ជាង​មុន​គឺ​ការ​ជំរុញ​ខ្លួន​ឲ្យ​ខិតខំ​បន្ត ។ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នកមាន អ្នក​ត្រូវ​តែ​ចេះ​ជំរុញ​ដល់​គំនិត​ច្នៃប្រឌិត​របស់​ខ្លួន ។

ប្រាកដ​ណាស់ ទ្រព្យសម្បត្តិ និង​ភាព​ជោគជ័យ​មិនកើត​ចេញ​តែ​ពី​ការងារ​ការិយាល័យ​ដែល​ចូល​ធ្វើការ​ម៉ោង ៩ និង​ចេញ​ម៉ោង ៥ ទេ ។ វា​កើត​ចេញពី​ការ​ខិតខំ​របស់​អាជីវករ និង​អ្នកដឹកនាំ​ដែល​មានគំនិត​ថ្មី​ៗ និង​ដើរ​ចេញពី​ដែល​ខ្លួន​ធ្លាប់តែ​នៅ​ដើម្បី​សម្រេច​គោលដៅ​ខ្លួន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ