ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាងហ្វាង​គេហទំព័រ​៤​នាក់​​ ក្លាយជាអ្នក​ទោស ​​ព្រោះប្រាក់10ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ចាងហ្វាង​គេហទំព័រ​ដែល​គេ​មិនសូវ​ស្គាល់​មិន​ធ្លាប់​ឮ​សំឡេង​៤​នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ សីហា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តពោធិ៍សាត់​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ចំនួន​១០​ដុល្លារ​អា​មេ​រិ​ក ពី​ថៅកែ​កា​រ៉ា​ស់​សាំង ដោយ​ប្រើ​រូបភាព​ជា​មន្ត្រី​នគរ​បាល​ជាតិ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ចាងហ្វាង​គេហទំព័រ​ដែល​គេ​មិនសូវ​ស្គាល់​មិន​ធ្លាប់​ឮ​សំឡេង​៤​នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ សីហា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តពោធិ៍សាត់​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ចំនួន​១០​ដុល្លារ​អា​មេ​រិ​ក ពី​ថៅកែ​កា​រ៉ា​ស់​សាំង ដោយ​ប្រើ​រូបភាព​ជា​មន្ត្រី​នគរ​បាល​ជាតិ ។

ចាងហ្វាង​គេហទំព័រ​៤​នាក់​នោះ
១-​ឈ្មោះ រ៉ូ រ​ដ្ឋា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់​ដំបង ជា​ចាងហ្វាង គេហទំព័រ NTC ។ ២-​ឈ្មោះ ឯម សុ​វិ​សេដ្ឋ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទី​នៅ​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា​ចាងហ្វាង​គេហទំព័រ​CPM ។ ៣-​ឈ្មោះ ឯម សុ​វិសាល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា​ចាងហ្វាង​គេហទំព័រ​TNC ​ និង​៤-​ឈ្មោះ ថុ​ង គឹ​ម​ងួ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​វត្ត​រំដួល សង្កាត់​សំរោង​ភ្នំ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា ចាងហ្វាង​គេហទំព័រ PCN ។

សេចក្តីរាយការណ៍​បន្ត​ថា ដើមបណ្តឹង​ឲ្យ​មានការ​ឃាត់ខ្លួន​ចាងហ្វាង​គេហទំព័រ​៤​នាក់​នោះ​មានឈ្មោះ យ៉ា​ន់ រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ជា​ថៅកែ​ស្ថានីយប្រេងឥន្ធនៈ ។ ដើមចម​បណ្តាល​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​ថ្ងៃ​ទី​១៩ សីហា នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ឃុំ​ខាងលើ មាន​មនុស្ស​៤​នាក់​ជិះ​រថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​ផ្សែង​បារី ពាក់​ស្លាក​លេខ​ប​.​ប​.២ B.០២៤៨ បាន​ចុះ​ពីលើ​រថយន្ត​ទៅ​សួរ​ម្ចាស់​ស្ថានីយ​ប្រេង​ថា កា​រ៉ា​ស់​នេះ​មានច្បាប់​ឬទេ ?

ពួក​គេ​បាន​អះអាង​ថា មក​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។ សួរ​ចុះ​សួរ​ឡើង ស្រាប់តែ​និយាយ​សម្រួល​ទារ​លុយ​ម្ចាស់​កា​រ៉ា​ស់​ចំនួន​៣០០​ដុល្លារ​អា​មេ​រិ​ក ។ ពេល​នោះ​ប្រពន្ធ​ថៅកែ​ស្ថានីយ​ឈ្មោះ យ៉ា​ន់ រ៉ា​ឌី ពុំ​បាន​ឲ្យ​តាម​ការ​ទាមទារ​ទេ តែ​បាន​ឲ្យ​១០​ដុល្លារ​យក​ទៅ​ផឹក​កាហ្វេ​សិន​ទៅ ហើយ​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា ខុស​ត្រូវ​អី​ចាំ​ប្តី​គាត់​មក​សិន ព្រោះ​គាត់​ជាប់រវល់​លក់ដូរ ។ បន្ទាប់​មក​ចាងហ្វាង​គេហទំព័រ​៤​នាក់​នោះ​ក៏​ទទួល​លុយ​១០​ដុល្លារ ហើយ​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​ចេញ​តែ​ម្តង​ទៅ ។

ជន​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ទៀត​ថា ក្រោយ​ពេល​ជនសង្ស័យ​ចេញ​រថយន្ត​ទៅ​ផុត គាត់​បាន​ទៅ​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន ពី​ករណី​ជន​១​ក្រុម​ជិះ​រថយន្ត​ទៅ​ឆបោក​ប្រាក់​ពី​ភរិយា​គាត់ ។ លុះ​ល្ងាច​ថ្ងៃ​ដដែល​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៤​នាក់​ទៅ​សាកសួរ រហូត​មានការ​បំភ្លឺ​ថា ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​មែន ទើប​ពួក​គេ​ត្រូវ​បាន​ឃាត់ខ្លួន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ