ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹង​ពីបឹងដ៏​ចម្លែក«វាល​រំពេរ»ទាំង​អស់គ្នា​..!

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​ប្រជាពលរដ្ឋ​នៅ​ក្បែ​របឹង​វាល​រំពេរ ​ចង់​ឃើញ​ការ​អភិវឌ្ឍន៍​បឹង​នេះ​ឱ្យទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​មួយ ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ ​ព្រោះ​ទឹក​បឹង​នេះ​មាន​ស្ថាន​ភាព​ចម្លែក​ណាស់ ដោយ​ខែប្រាំង​ទឹក​ឡើង​ ឯ​ខែវស្សា​នេះ​ទឹក​ស្រក​ខុស​ពី​​ធម្មតា​ទៅវិញ ។ បឹង​វាល​រំពេរ​នេះ…

ខេត្តស្ទឹងត្រែង ​៖ ​ប្រជាពលរដ្ឋ​នៅ​ក្បែ​របឹង​វាល​រំពេរ ​ចង់​ឃើញ​ការ​អភិវឌ្ឍន៍​បឹង​នេះ​ឱ្យទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​មួយ ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ ​ព្រោះ​ទឹក​បឹង​នេះ​មាន​ស្ថាន​ភាព​ចម្លែក​ណាស់ ដោយ​ខែប្រាំង​ទឹក​ឡើង​ ឯ​ខែវស្សា​នេះ​ទឹក​ស្រក​ខុស​ពី​​ធម្មតា​ទៅវិញ ។ បឹង​វាល​រំពេរ​នេះ ស្ថិត​​នៅ​ក្នុងភូមិ​កាតូត​ ឃុំ​កំ​ភុ​ន ​ស្រុក​សេ​សាន ​ជាប់នឹង​ផ្លូវជាតិ​លេខ​៧៨​ ។

ជាមួយជាមួយ​​ស្រី្ត ភ្លិ នឿ​ន រស់នៅ​ក្បែ​បឹង​នេះ​បាន​អះអាង​ថា​ មាន​ភាព​ខុស​ប្លែក​តាម​ចាស់ទុំ​និយាយត​ៗ​គ្នាថា មាន​តាំងពី​យូ​រលង់​ណាស់​មក​ហើយ ហើយបច្ចុប្បន្ន​ស្ថានភាព​ទឹក​បឹង​នេះ ​នៅ​តែ​មានកម្រិត​ចុះឡើង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ទៅ​មក ​ឆ្លង​កា​ត់​តាម​ផ្លូវជាតិ​លេខ​៧៨​នេះ ​ចាប់អារម្មណ៍​ព្រើត​តែ​ម្តង ​ដោយ​សារ​នៅ​ខែប្រាំង​ទឹកបឹង​នេះ​បាន​ឡើង​លិច​ផ្ទះសម្បែង​ និង​ផលដំណាំ​ខ្ទេចខ្ទី​រអស់​ ។ ចំណែក​ខែវស្សា​ភ្លៀង​ធ្លាក់​ជោក​ជាំ​​វិញ បែរជា​​បឹងនេះ​ស្រក​ទឹក​ទៅ​វិញ ​។

ស្រី្ត ងួ​ន ស៊ី​ន រស់នៅ​ក្បែ​នោះ​ដែរ​បាន​លើក​ឡើង​ថា​ ប្រជាពលរដ្ឋ​ពុំ​សូវ​ចាប់​អារ​ម្មណ៍​​ទេ ដោយសារ​តែ​ស្ថានភាព​កើត​មាន​រាល់​រដូវ​ទៅ​ហើយ តែ​វា​ប្លែក​សម្រាប់​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​ ដែលពួក​គាត់​បាន​ចាប់​អារម្ម​ណ៍​​​ឃើញ​ ហើយ​គាត់ក៏ចង់ឱ្យ​​ស្ថាប័ន​ពាក់ព័ន្ធ​ រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ ​ដើម្បី​ជា​ភាព​ទាក់ទាញ​។

ទាក់ទិន​រឿង​រ៉ាវខាងលើ​នេះ​ មន្ត្រី​ជំនាញ​មន្ទីរ​ធនធាន​ទឹក និងឧតុនិយម​ខេត្ត​បាន​អះអាង​ថា ​នេះ​ជា​អ​ភូត​ហេតុ​ចម្លែក​ (​ភ្លៀង​ច្រើន​អត់​ទឹក​) ចំណែក​ខែប្រាំង​អត់​ភ្លៀង​បែរ​ទឹកឡើង​ច្រើន​ទៅ​វិញ​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ