ស្តាប់​សារបង្ហោះ​ប្រពន្ធ​នាយ​ច​យ​…​​នាង​មាន​​​សេចក្តីសុខ​ខ្លាំង​ណាស់


រាជធានី​ភ្នំពេញ​ ៖ នាយ​ច​យបន្ទាប់​ពី​រៀប​ការ​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ កំពុង​តែ​ត្រៀមខ្លួន​ធ្វើ​ជា​ឪពុក​
គេ ដ្បិត​ភរិយា​របស់​នាយ​កំពុង​តែ​ពពោះ​កូនប្រុស ហើយ​ត្រៀម​នឹង​សម្រាល ​នា​ពេលឆាប់​ៗ​ខាង​មុខ​នេះ ។

ភរិយា​នាយ​ច​យ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​Kwan Dii Kwan Dii របស់​ខ្លួន ក្នុង​ក្ដី​អំណរ​ចំពោះ​ការ​មានកូន​ជា​លើក​ដំបូង​នេះ បាន​សរសេរ​រៀបរាប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​«Happy Anniversary 3 year ប្តី​សម្លាញ់ ខ្ញុំ​គិត​ថា ​ខ្ញុំ​ជា​មនុស្ស​ស្រី​ដែល​មានសំណាង​ខ្លាំង​បំផុ ត​ដែល​មាន​ស្វាមី​ចេះ​យល់ចិត្ត ស្រឡាញ់​ថ្នាក់ថ្នម មើលថែ មិន​ថា​ ពេល​មិន​ទាន់​ពពោះ​រហូត​ដល់​ខ្ញុំ​ពពោះ ​គាត់​រឹតតែ​យកចិត្តទុកដាក់ បារម្ភ មើលថែ​ខ្ញុំ​លើស​ដើម ។

តាំងពី​ខ្ញុំ​ពពោះ​មក ​គាត់​មាន​ពេលវេលា​ច្រើន​ជាង​មុន​ឲ្យ​ខ្ញុំ និង​កូន​។ រាល់ថ្ងៃ​គាត់​តែងតែ​និយាយ​ថា​ស្រឡាញ់​ខ្ញុំ ហើយ​ថើប​ខ្ញុំ និង​កូន​មុន​នឹង​គាត់​ចេញ​ទៅ​ក្រៅ ។ រាល់​ថ្ងៃនេះ​ខ្ញុំ​ចង់បាន​តែ​ក្តី​ស្រឡាញ់ និង​ចិត្ត​ស្មោះ​ពី​ប្តី មាន ឬ​ក្រ​ខ្ញុំ​មិន​ដែល​គិត​ទេ ព្រោះ​ពួក​យើង​អាច​ចាប់ដៃ​គ្នា​រក​សុ​ី​បាន​ ។

គាត់​ការពារ​ខ្ញុំ​គ្រប់ពេល គាត់​អាច​ធ្វើ​បាន​គ្រប់​បែប​យ៉ាង​ឲ្យ​តែ​ប្រពន្ធ​គាត់​ត្រូវការ និង​សប្បាយចិត្ត គាត់​ដឹង​ទុក្ខ​ធុរៈ​ប្រពន្ធ​គាត់​ជាង​ស្អី​ទៅ​ទៀត ។ និយាយ​ទៅ​រឿង​ប្តី​វា​មិន​ពិបាក​រក​ទេ តែ​ប្តី​ដែល​ធ្វើ​គ្រប់យ៉ាង​ដើម្បី​យើង ស្រឡាញ់​យើង ថ្នាក់ថ្នម​មើលថែ​យើង ទ្រាំ​លំបាក​ជាមួយ​យើង មិន​ក្បត់ចិត្ត​យើង ប្តី​បែប​នឹង​ទើប​ពិបាក​រក ។

សូម​ជួន​ពរ​ឲ្យ​គ្រួសារ​ដ៏​តូច​មួយ​នេះ​ជួប​តែ​សេចក្តីសុខ សំណាងល្អ ជួប​តែ​សុខភាព​ល្អ និង​មាន​សុភមង្គល​បែប​នេះ​រហូត ហើយ​សូម​ឲ្យ​ប្តី​ស្រឡាញ់​ប្រពន្ធ និង​កូន​បែប​នេះ​រហូត​ទៅ​។ ជា​ពិសេស​ឲ្យ​ប្តី​រក​លុយ​បាន ច្រើន​ៗ​ទុក​ទិញ​ទឹកដោះគោ​ឲ្យ​កូន ។

ប្តី​ជា​«​ម៉ា​យ​ហេ​រ៉ូ​»​របស់​ប្រពន្ធ »​។ ចាប់តាំងពី​មានកូន​មក​នាយ​ច​យ រមែង​ចេញ​ទៅ​សម្តែង​ច្រើន​ជាង​មុន ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​នាយ​ច​យ​ក៏​ទទួល​ថត​ភាពយន្ត​តាម​ផលិតកម្ម​នានា​ដែរ ។ នេះ​ប្រហែលជា​នាយ ប្រឹង​ប្រែង​​ដើម្បី​ជីវិត​ប្ដី​ប្រពន្ធ ថ្មីថ្មោង​របស់​នាយ ៕ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ