ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ទៀ បា.ញ់ ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បោកប្រាស់​ពី​ជន​មួន​ចំនួន​ធ្វើ​ល្មើសច្បាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ចាញ់បោក​ជនខិលខូច​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ខ្លួន​ល្មើសច្បាប់ ពាក់ព័ន្ធ​នឹង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ។ សម្តេច…

រាជធានី​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ចាញ់បោក​ជនខិលខូច​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ខ្លួន​ល្មើសច្បាប់ ពាក់ព័ន្ធ​នឹង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ។ សម្តេច ទៀ បាញ់ បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២២ សីហា​នេះ​ថា «​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បោកប្រាស់​របស់​ជនខិលខូច​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឱ្យ​បងប្អូន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើសច្បាប់​ផ្សេង​ៗ ជា​ពិសេស​ការ​ចូលរួម​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា ធនធានមនុស្ស​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​គ្មាន​សល់​នៅ​ក្នុង​របប​វាល​ពិឃាដ ហើយ​យើង​ស្ទើរតែ​មិន​អាច​រក​អ្នកចេះ​ដឹង​បាន​ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩ ។ នេះ គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ​ដែល​យើង​បាន​ជួប​ប្រទះ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ប្រទេស ព្រោះ​ធនធានមនុស្ស​ជា​កត្តាចាំបាច់​បំផុត​មិន​អាច​ខ្វះ​បាន ។ សម្តេច​បន្ត​ថា ដោយ​មើលឃើញ​ពី​ភាព​ចាំបាច់​នេះ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង ដើម្បី​កសាង​ធនធានមនុស្ស ។ ជា​លទ្ធផល​សាលារៀន​រាប់​ម៉ឺន​ខ្នង​ត្រូវ​បាន​ជួសជុល និង​កសាង​ឡើង គ្រឹះស្ថាន​អប់រំ​សម្រាប់​ថ្នាក់ឧត្តម​សិក្សា និង​ក្រោយ​ឧត្តម​សិក្សា​រាប់រយ​ត្រូវ​បាន​បង្កើត​ឡើង ដែល​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​បណ្តុះបណ្តាល​សិស្ស និស្សិត​របស់​យើង ។

មិនតែប៉ុណ្ណោះ​និស្សិត​របស់​យើង​រាប់​ពាន់​នាក់​បាន​ទទួល​ការ​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត​ពី​បរទេស​ថែម​ទៀត​ផង ។ សម្តេច​បន្ថែម​ថា ការ​រីក​ចម្រើន​ផ្នែក​ធនធានមនុស្ស​របស់​កម្ពុជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​បរទេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មក​វិនិយោគ​ក្នុង​ប្រទេស​នា​អំឡុង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ដែល​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ