ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ក្រី​ក្រទុរគត និង​ផ្ទុកមេរោគ​អេដស៍​១៥​គ្រួសារនៅ​ខណ្ឌ​មាន​ជ័យ​ទទួល​អំណោយ​កាក​បា​ទ​ក្រហម​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ លោក​គួច ចំរើន​ អភិ​បាល​ខណ្ឌ​មាន​ជ័យ និង​មន្ត្រី​ក្រោម​ឱវាទ​នា​ព្រឹក ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៤ បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧប​ភោគ បរិភោគ​របស់​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​មាន​ជ័យ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​១៥​គ្រួសារ​រស់​នៅ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​មាន​ជ័យ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​រស់​នៅ​បាន​មួយ​គ្រា​ដែរ។

អំណោយ​ដែល​ត្រូវ​បាន​នាំ​មក​ចែក​ជូន​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ខាង​លើ​នេះ​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​​មី ចាន​ដែក​ ទឹក​ត្រី ទឹក​ស៊ីអ៊ីវ​ ទឹក​បរិសុទ្ធ​​ ភួយ មុង ខ្នើយ​ កំសៀវ​ទឹក ចាន​ស្រាក់ ឆ្នាំង​ដាំ​បាយ​​ ឆ្នាំង​ខ្ទះ​ ធុង​ទឹកកក​ បំពង់​ទឹក​ក្តៅ​ កញ្វ្រែងជ័រ​ធំ​តូច​ វែក​បាយ វែក​សម្ល វែកឆា ថាស ជ្រុញ ចង្អើរ​អាំង​ត្រី​ កន្ថោរ​ តែ​ ទឹក​ដោះ​គោ​ ស្ករ​ស និង​ថវិកា​១០ម៉ឺន​រៀល។