មួយប៉ប្រិចភ្នែក​! ប្រល័យ​ជីវិត​បុរស​ម្នាក់​យ៉ាង​អាសូរ


ខេត្តពោធិ៍សាត់ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​ដោយ​រន្ទះបាញ់ ខណៈ​ជន​រង​គ្រោះ​កំពុង​ធ្វើ​លូ​បង្ហូរទឹក ស្រប​ពេល​មេឃ​កំពុង​ភ្លៀង​លាយឡំ​ដោយ​ខ្យល់ ផ្គរ រន្ទះ និង​ផ្លេកបន្ទោរ​ដ៏​គួរ​ឲ្យ​ខ្លាច​នោះ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ ត្រង់​ចំណុច​បឹង​ប្រ​ស្រី ស្ថិត​ក្នុងភូមិ​ប៉ោ​ឡោ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ វ៉ែន ណូ​ត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​កម្មករ​សំណង់​របស់​ក្រុមហ៊ុន​ឯកជន​មួយ រស់នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​ក្រុមការងារ​សំណង់​ម​ស្រី​ប្រុស​បួនដប់​នាក់ បាន​ធ្វើ​សំណង់​ប្រព័ន្ធ​លូ​បង្ហូរទឹក​អម​ផ្លូវ​កៅស៊ូ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ខណៈ​ពេល​កំពុងធ្វើការ​នោះ ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ តែ​មិន​ច្រើន​នោះ​ទេ ប៉ុន្តែ​មាន​ខ្យល់​បោកបក់​ខ្លាំង​លាយឡំ​ដោយ​ផ្គរ និង​ផ្លេកបន្ទោរ​គួរ​ឲ្យ​ព្រឺ​ខ្លាច​បំផុត​។ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​មាន​រន្ទះបាញ់​ត្រូវ​ចំ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ប្រាកដ​មែន បន្ទាប់​ពី​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ