ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ព្រំ​ប្រទល់​កម្ពុជា-ឡាវ សម្រេច​បាន​៨១%ហើយ សល់​តែ​១៩%ទៀត ភាគី​ទាំង​២​ចង់​ជំរុញ​ឱ្យ​បញ្ចប់​នា​​ពេល​​ឆាប់ៗ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បញ្ហា​ព្រំដែន​​កម្ពុជា និង​ប្រទេសឡាវ បាន​ធ្វើការរួមគ្នា​សម្រេច​បាន​៨១% នៅសល់​១៩%​ទៀត​​ដែល​កំពុង​តែ​បន្តការ​ងារ​ជាមួយគ្នា​​ឱ្យ​​បានចប់​សព្វគ្រប់ នៅពេលឆាប់ៗ​នៅពេល​ខាងមុន​នេះ ។

រាជធានីភ្នំពេញ ៖ បញ្ហា​ព្រំដែន​​កម្ពុជា និង​ប្រទេសឡាវ បាន​ធ្វើការរួមគ្នា​សម្រេច​បាន​៨១% នៅសល់​១៩%​ទៀត​​ដែល​កំពុង​តែ​បន្តការ​ងារ​ជាមួយគ្នា​​ឱ្យ​​បានចប់​សព្វគ្រប់ នៅពេលឆាប់ៗ​នៅពេល​ខាងមុន​នេះ ។

បើតាម​ការលើកឡើង​របស់​អ្នកនំាពាក្យទីស្តីការ​គណៈ​រដ្ឋមន្ត្រីប្រាប់អ្នក​សារព័ត៌មាន​ បន្ទាប់ពី​ចប់​ជំនួប​ទ្វេ​ភាគី​រវាង​លោក ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួល​បន្ទុកទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី ជាមួយ​លោក Bounkeat sangsomsak អនុ​រដ្ឋមន្ត្រីក្រសួង​ការ​បរ​ទេស និងជាប្រធាន​គណៈប្រតិភូ​កិច្ចការព្រំដែន​នៃសាធារណរដ្ឋ​ប្រជាធិប​តេយ្យ ចូលជួបពិ​ភាក្សា​ការងារ​ពីបញ្ហា​ព្រំដែន កាលពីព្រឹក​ថ្ងៃ​ទី២៨ កុម្ភៈ ២០១៤ នៅទីស្តីការគណៈ​រដ្ឋមន្ត្រី​​ ។

ក្នុងកិច្ចជំនួ​បនោះ លោកឧប​នាយក​រដ្ឋមន្ត្រី​សុខ អាន មាន​ការពេញចិត្ត​ចំពោះ​ការ​ធ្វើកិច្ចសហ​ប្រតិបត្តិការ​រវាង​កម្ពុជា-ឡាវ ដែល​ភាគី​កម្ពុជា ដឹកនំា​ដោយលោក​ទេសរ​ដ្ឋ​មន្ត្រី វ៉ា គឹម​ហុង ប្រធានគណៈ​កម្មាធិ​ការ​កិច្ចព្រំដែន​កម្ពុជា ដែលបាន​ជួបជុំគ្នាចំនួន៦លើក​មក
ហើ​យ ទំាងលើកនេះ នៅទីស្តីការគណៈ​រដ្ឋមន្ត្រី។

ការប្រជុំគ្នា​រយៈពេលពីរថ្ងៃនេះ (ថ្ងៃទី២៦-២៧ ​កុម្ភៈ) បានយល់ព្រមឯកភាព​ដូចអ្វីដែលបានប្រជុំគ្នា កាលពីលើកទី៥ ។ លោក​ឧបនាយករដ្ឋ​មន្ត្រីសុខ អាន ​បាន​លើកឡើងថា ក្រោយពីទស្សន​កិច្ចរបស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់សាធា​រណៈ​ប្រជាមានិត​ឡាវកន្លងមក​នេះ បានរួមចំណែកក្នុងការ​ធ្វើទំនាក់ទំនងកាន់​តែខ្លាំងឡើងរវាង​ប្រទេស​ទំាងពីរ ។ ការងារ​ព្រំដែន​រវាង​កម្ពុជា-ឡាវ បានទទួលជោគជ័យ​យ៉ាងល្អប្រសើរ គឺបាន៨១% និងនៅសល់តែ១៩%តែប៉ុណ្ណោះ  តែភាគីទំាងពីរ​សង្ឃឹមថា​ នឹង​បញ្ចប់​នៅ​ពេលខាងមុននេះ។