ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពល​រដ្ឋ​ឃុំ​ត្នោត​ជិត៣០០​នាក់​លើក​គ្នា​តវ៉ា​បិទ​ផ្លូវ​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​​GL​ ​ធ្វើ​ផ្លូវ​ក្រាល​កៅ​ស៊ូតាម​ការ​សន្យា

11 ឆ្នាំ មុន

ខេត្ត​តា​កែវ​ ៖​ ប្រជា​ពលរដ្ឋ​ប្រមាណ​ជា​៣០០​នាក់​មក​ពី​ឃុំ​ត្នោត​​ ស្រុក​បាទី​ នៅ​ថ្ងៃ​ទី២៨ កុម្ភៈ​២០១៤ បាន​លើក​គ្នា​មក​តវ៉ា​បិទ​ផ្លូវទាម​ទារ​​ឱ្យ​ក្រុម​ហ៊ុន​GL (ក្រុម​ហ៊ុន​ដែល​បាន​ទទួល​សិទ្ធិ​រំលាយ​យក​ថ្ម​ភ្នំ​ចំប៉ាប់យក​ទៅ​លក់) ​ធ្វើ​ផ្លូវ​ក្រាល​កៅ​ស៊ូ​បញ្ចៀស​ដី​ហុយ​ចាប់​ពី​ភ្នំ​ចំប៉ាប់​រហូត​ដល់​ភូមិ​របស់​ពួក​គាត់​ និង​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​នេះ​អនុវត្ត​តាម​ការ​​សន្យា​របស់​ខ្លួន​។​

តំណាង​ប្រជា​ពលរដ្ឋ​ដែល​នាំ​គ្នា​មក​តវ៉ា​បិទ​ផ្លូវ​លំ​នេះ​បាន​និយាយ​ថា ​ថ្ងៃ​នេះពួក​គាត់​មក​ពី​ភូមិ​ចំនួន៣ គឺ​ភូមិ​រំចេក ភូមិ​ទំបន់​ ភូមិ​ពែ ឃុំ​ត្នោត​ប្រមាណ​ជិត​៣០០​នាក់​មក​តវ៉ា​បិទ​ផ្លូវ​មិន​ឱ្យ​រថ​យន្ត​ដឹក​ថ្ម​របស់​ក្រុម​ហ៊ុន​ GL ដំណើរ​ការ​បាន​ដោយ​សារ​ក្រុម​ហ៊ុន​នេះ​បាន​សន្យា​ជាមួយ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា ចាក់​ក្រាល​កៅ​ស៊ូ​ធ្វើ​ផ្លូវ​ចាប់ពី​ភ្នំ​ចំប៉ាប់​រហូត​ដល់​ភូមិ​របស់​ពួកគាត់​ចម្ងាយ​២.៥០០​ម៉ែត្រ​ តែ​រហូត​មក​ដល់​ពេល​នេះមិនឃើញ​អនុវត្តតាម​ការ​សន្យា​សោះ​ ។

ជាមួយ​គ្នា​នោះ​ដែរ​ពួក​គាត់​​ក៏​បាន​ចោទ​ប្រកាន់​អាជ្ញា​ធរ​ស្រុក​ថា​បាន​ឃុប​ឃិត​ជាមួយ​ក្រុម​ហ៊ុន​នេះ​ទើប​មិន​បាន​ខ្វល់​ខ្វាយ​ដល់​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​អម​សង​ខាង​ផ្លូវ​ក្នុង​ភូមិ​ដែល​រថ​យន្ត​ដឹក​ដី​ទៅ​មក​ហុយ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ និង​ការ​រស់​នៅ​របស់​ពួកគាត់​​​។