ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចម៉ូតូបានហើយ ជិះបង្អួត​ទៅរកទិញ​ថ្នាំញៀន ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​​ ត្រូវ​សមត្ថកិច្ចនគរ​បាលកា​រិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់​រាជ​ធានី​ភ្នំពេញ ចាប់​ឃាត់​ខ្លួនបាន ខណៈ​​រូបគេ​​​លួចម៉ូតូ​​បានហើយ ​ជិះ​ទៅរកទិញថ្នាំញៀន​ កាល​ពី​ថ្ងៃ​ទី២៥ កុម្ភៈ ២០១៤ ស្ថិត​នៅ​ចំណុច​ភូមិ​បឹង​ឈូក សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភពបានឱ្យ​ដឹងថា ​ជនសង្សយ័ឈ្មោះយ៉ុ​ង យុទ្ធ​ថៃ ហៅ​បារាំង អាយុ​២១​ឆ្នាំ មានទីលំ​នៅផ្ទះលេខ​២៣​ ផ្លូវលំ សង្កាត់ស្ទឹង​មានជយ័។ ការឃាត់ខ្លួនជនសង្សយ័ខាងលើនេះ ត្រូវបានមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញឱ្យដឹថា ជនសង្ស័យបាន​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូម៉ាកស្គូពីមួយគ្រឿង ពណ៌.ស ពា​ក់ស្លាកលេខភ្នំពេញ ២-BL​៦២០៧ ​នៅចំណុចជិតមុខហាងកាត់សក់​ឆន សុវណ្ណ​រាជ ក្នុង​សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

បន្ទាប់​ពី​លួច​បាន​ហើយ ​២​ម៉ោង​ក្រោយមក ​ក៏ជិះទៅរក​ទិញថ្នាំញៀន​នៅ​ក្នុង​ភូមិ​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌសែ​នសុខ ដើម្បីប្រើ​ប្រាស់ លុះមក​ដល់​មុខ​មន្ទីរពេទ្យ​ព្រះកុសុ​មៈ ត្រូវសមត្ថកិច្ច​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ដែល​កំពុង​​ល្បាត​តាមដងផ្លូវ ប្រទះឃើញ​ស្លាកលេខ​ម៉ូតូខាងលើ ក៏មានការ​សង្សយ័ និងបានធ្វើការ​ឃាត់ខ្លួន​សាក​សួរ ពេល​នោះ​ទើ​​បដឹង​ថា ជននោះ​ទើប​តែ​លួចគេមុននេះ២​ម៉ោង ។