ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ និង​មេកា​រ​ស្រី​វាយ​គ្នា​ក្នុង​បន្ទប់​ខារ៉ា​អូខេ​ស្កាយ​ផត​ផ្អើល​សមត្ថ​កិច្ច​ទាំង​យប់

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ជា​មេ​ការ​កាន់​បន្ទប់​ខារ៉ា​អូខេ​ស្កាយ​ផត​ម្នាក់​ ​បាន​ចោទប្រកាន់​​​ភ្ញៀវថា ​វាយ​នាងបណ្តាល​ឱ្យ​ដួល​ ខណៈ​ដែល​នាង​សរ​សៃ​ខ្ចី​ទើប​នឹង​សម្រាល​កូន​បាន​៣ខែ​ ហើយ​ទាម​ទារ​ឱ្យ​ភ្ញៀវ​សង​ជំងឺ​ចិត្ត​១.០០០​ដុល្លារ​។

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ជា​មេ​ការ​កាន់​បន្ទប់​ខារ៉ា​អូខេ​ស្កាយ​ផត​ម្នាក់​ ​បាន​ចោទប្រកាន់​​​ភ្ញៀវថា ​វាយ​នាងបណ្តាល​ឱ្យ​ដួល​ ខណៈ​ដែល​នាង​សរ​សៃ​ខ្ចី​ទើប​នឹង​សម្រាល​កូន​បាន​៣ខែ​ ហើយ​ទាម​ទារ​ឱ្យ​ភ្ញៀវ​សង​ជំងឺ​ចិត្ត​១.០០០​ដុល្លារ​។

ហេតុ​ការណ៍​នេះបង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​​១២ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៤ នៅ​ខារ៉ា​អូខេ និង​ផ្ទះ​សំណាក់​ស្កាយ​ផត ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ប្រភព​ព័ត៌​មាន​ពី​ភ្ញៀវ​ដែល​ចូល​ច្រៀង​ខារ៉ា​អូខេ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ខ្លួន​ និង​មិត្ត​ភក្តិ​ចំនួន​៤នាក់​បាន​នាំ​គ្នា​ចូល​ទៅ​ច្រៀង​ខារ៉ា​អូខេ​ ដោយ​មាន​ស្ត្រី​កំដ​ឆ្វេង​ស្តាំ និង​ស្ត្រី​មេ​ការ​ម្នាក់​ជា​អ្នក​កាន់​បន្ទប់​ចាំ​ចាក់​បទ​ចម្រៀង​បណ្តើរ​ ផឹក​ស៊ី​ជាមួយ​ភ្ញៀវ​បណ្តើរ​រហូត​ស្រវឹង​ទាំង​អស់​គ្នា​។ ខណៈ​ពេល​កំពុង​ស្រវឹង​បុរស​ជា​ភ្ញៀវ​បាន​ដណ្តើម​យក​តេឡេ​បញ្ជា​បទ​ចម្រៀង​យក​មក​ចុច​ត្រូវ​ស្ត្រី​មេការ​រូប​នោះ​ទាញ​ដណ្តើម​យក​វិញ​ ព្រោះ​ខ្លាច​ខូច​ត្រូវ​កាត់​ប្រាក់​ខែ​ធ្វើ​ឱ្យ​មានការ​ប្រទាញ​ប្រទង់​គ្នា​បណ្តាល​ឱ្យ​ស្ត្រី​ជា​មេការ​ពាក់​ស្បែក​ជើង​កែងចោត​រអិល​ដួល​ខ្លួន​ឯង​ហើយ​ចោទ​ថា ខ្លួន​​ជា​អ្នក​វាយ។

ចំណែក​ប្រភព​ព័ត៌​មាន​ពី​ស្ត្រី​មេការ​អះអាង​ថា ភ្ញៀវ​បាន​ដណ្តើម​យក​តេ​ឡេ​ចុច​បញ្ជា​បទ​ចម្រៀង​ពី​នាង​ នាង​មិន​ព្រម​ទើប​ភ្ញៀវ​រូប​នោះ​វាយ​នាង​ឱ្យ​ដួល​ទាំង​នាង​សរសៃ​ខ្ចី​ទើប​សម្រាល​កូន​បាន​៣ខែ​។

ចំពោះ​ករណី​នេះ​ត្រូវ​បាន​ឈ្មោះ​លី សីហា ជា​មេការ​ក្លឹប​ហៅ​ភាគី​ទាំង​២​មក​ធ្វើ​ការ​សម្រប​សម្រួល​គ្នា ដោយ​ភាគី​ខាង​ស្ត្រី​មេការ​ទាម​ទារ​សំណង​១.០០០​ដុល្លារ​ ព្រោះ​គេ​នៅ​សរសៃ​ខ្ចី ចំណែក​ភ្ញៀវ​ដែល​ចូល​ច្រៀង​ខារ៉ា​អូខេ​មាន​ប្រាក់​តែ​១០០​ដុល្លារ​ នាង​មិន​ព្រមយក​ មេការ​ក្លឹប​នោះក៏បាន​ឃាត់​ភ្ញៀវ​​​មិន​​ឱ្យ​ចេញ​ពី​ក្លឹប​រហូត​ជិត​២​ម៉ោង​ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​ចុះ​ទៅ​ជួយ​អន្តរា​គមន៍​ និង​ប្រាប់​មេ​ការ​ឱ្យ​នាំ​ភាគី​ទាំង​២​ទៅ​ដោះ​ស្រាយ​គ្នា​នៅ​ប៉ុស្តិ៍​នគរ​បាល​កាកាប​។ ខណៈ​ពេល​ភាគី​ទាំង២​យល់​ព្រម​ទៅ​ដោះស្រាយ​នៅ​ប៉ុស្តិ៍ ហើយ​បាន​ជិះ​ម៉ូតូចេញ​ទៅ​រៀងៗ​ខ្លួន​។ ពេលទៅ​ដល់​ប៉ុស្តិ៍នគរ​បាល​កាកាប​បែរជា​បាត់ក្រុម​ខាងភ្ញៀវ​គេច​ទៅ​ផ្ទះ​បាត់ នៅ​សល់​តែ​ស្រ្តី​​ជាមេ​ការមិន​ដឹង​ជាទៅ​ទាមទារ​សំណងពី​ខាង​ណា​ក៏ត្រឡប់​ទៅផ្ទះវិញ​ទាំង​អត់បានលុយមួយរៀល​ ៕