ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសសាល​ក្រម​ករណី​ផ្ទុះ​ហិ.ង្សា​​នៅ​ស្ពាន​អាកាស​​ក្បាល​​ថ្នល់​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ សាលា​ដំ​បូង​រាជធានី​ភ្នំ​ពេញ កាល​ពី​វេលា​ម៉ោង​​៨​ព្រឹក​ថ្ងៃទី​​២៨ កុម្ភៈ ២០១៤ សម្រេច​​ប្រកាស​សាល​ក្រម​​លើ​ជន​ត្រូវ​ចោទ​ចំនួន​០៦​នាក់ ពាក់​ព័ន្ធ​​បទ​ល្មើស​​០២​ករណី​​ ហិ.ង្សា​​ដោយចេតនា​​មាន​ស្ថាន​​ទម្ងន់ទោស​​ និង​ធ្វើ​ឱ្យ​​ខូច​ខាត​​ទ្រព្យ​សម្បត្តិ​​សាធារ​ណៈដោយ​ចេតនា​​ ប្រព្រឹត្ត​​នៅ​ថ្ងៃទី​​១៥ កញ្ញា ២០១៣ នៅ​ចំណុច​ស្ពាន​អាកាសក្បាល​​ថ្នល់​​ ។

រាជធានី​ភ្នំ​ពេញ ៖ សាលា​ដំ​បូង​រាជធានី​ភ្នំ​ពេញ កាល​ពី​វេលា​ម៉ោង​​៨​ព្រឹក​ថ្ងៃទី​​២៨ កុម្ភៈ ២០១៤ សម្រេច​​ប្រកាស​សាល​ក្រម​​លើ​ជន​ត្រូវ​ចោទ​ចំនួន​០៦​នាក់ ពាក់​ព័ន្ធ​​បទ​ល្មើស​​០២​ករណី​​ ហិង្សា​​ដោយចេតនា​​មាន​ស្ថាន​​ទម្ងន់ទោស​​ និង​ធ្វើ​ឱ្យ​​ខូច​ខាត​​ទ្រព្យ​សម្បត្តិ​​សាធារ​ណៈដោយ​ចេតនា​​ ប្រព្រឹត្ត​​នៅ​ថ្ងៃទី​​១៥ កញ្ញា ២០១៣ នៅ​ចំណុច​ស្ពាន​អាកាសក្បាល​​ថ្នល់​​ ។

ជន​ត្រូវ​ចោទ​​ទី​​១-​ឈ្មោះ ង្វៀង​​ ធី​ដឹក​​ ភេទ​ប្រុស អាយុ​​២០​ឆ្នាំ ជា​ជន​ជាតិវៀតណាម​​ ផ្តន្ទាទោស​​កំណត់​៣ឆ្នាំ តែ​អនុវត្ត​​ក្នុង​ពន្ធនាគារ​​០១​​ឆ្នាំ សល់​ប៉ុន្មាន​ព្យួរ​​ ,ទី​២​-ឈ្មោះ វ៉ាន​ គ្រឿង ភេទ​ប្រុស អាយុ​​៤០​ឆ្នាំ ផ្តន្ទាទោស​​កំណត់​៣ឆ្នាំ តែ​អនុវត្ត​​ក្នុង​ពន្ធនាគារ​​ នៃ​​រយៈ​ពេល​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន សល់​ប៉ុន្មាន​ព្យួរ​​ និង​​ទី​​៣​​-ឈ្មោះ ឡាញ់ សាមឿន ភេទប្រុស អាយុ​​២៨​ឆ្នាំ ផ្តន្ទាទោស​​កំណត់​៣ឆ្នាំ តែ​អនុវត្ត​​ក្នុង​ពន្ធនាគារ​​ នៃ​រយៈ​ពេល​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន សល់​ប៉ុន្មាន​ព្យួរ​​ ។ ចំណែក​​៣​​នាក់​ទៀត​​មិន​ទាន់​ស្គាល់​ឈ្មោះ លើ​កលែង​ការ​​ចោទ​ប្រកាន់​ទាំង​ស្រុង​ ។

សាលក្រម​នេះ ប្រកាស​ឡើង​ដោយ​លោក​​ចៅក្រម​ សេង​ នាង តំណាង​អយ្យការ​​លោក ហោ លីណា ៕​​