រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារទេសចរណ៏ឆ្នាំ២០១៣ និង លើកទិសដៅការងារឆ្នាំ២០១៤ ។
ពិធីនេះនឹងបា្ររព្ឋធ្វើនៅរសៀលថ្ងៃទី២៨ កុម្ភៈ ២០១៤ នៅសាលមហោស្រពនៃមជ្ឈមណ្ឌលកោះពេជ្រក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់សមាជិកសមាជិកាព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៏ អង្គការជាតិ-អន្តរជាតិ តំណាងក្រុមហ៊ុនទេសចរណ៏ តំណាងមន្រ្តីទេសចណ៏រាជធានី-ខេត្ត និង មន្រ្តីជំនាញពាក់ព័ន្ឋជាច្រើនរូបទៀត ។
សូមបញ្ជាក់ដែរថា បើតាមរបាយការណ៏របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៏ លោក ថោង ខុន ដែលបានលើកឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបសភាពការណ៏អនុវត្តន៏ការងារទេសចរណ៏ឆ្នាំ២០១២-២០១៣ និង ទិសដៅអនុវត្តន៏បន្ត ” ទេសចរណ៏កម្ពុជា ឆ្ពោះទៅសមាហរណកម្មអាស៊ានឆ្នាំ២០១៥ និង អបអរសាទរទិវាជាតិទីក្រុងស្អាត ” នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី២៦កុម្ភៈ ២០១៤ បានបង្ហាញឲ្យដឹងថា ក្នុងឆ្នាំ២០១៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៤.២០១.១៦៥នាក់ ក្នុងកំណើន១៧,៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០១២ ហើយភ្ញៀវទេសចរទំាងនោះមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ៧៦% មកពីអឺរ៉ុប ១៦% និងមកពីអាមេរិក ៨% ។
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៏បានបន្តថា ក្នុងចំណោមទីផ្សារសំខាន់ទំាង១០របស់កម្ពុជាមាន៖ វៀតណាម ចិន កូរ៉េ ថៃ ឡាវ ជប៉ុន អាមេរិក អូស្រ្តាលី រុស្ស៊ី បារំាង ជាមួយនឹងកំណើនទេសចរក្នុងស្រុកប្រមាណ៧លាននាក់ (កើន៣%) ដោយបាននំាមកនូវចំណូលប្រមាណ២៥៤៧លានដុល្លារ បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ ( ស្មើនឹង១៥,៥%នៃGDP ) និងបង្កើតការងារដោយផ្ទាល់ប្រមាណ៦២ម៉ឺននាក់ និងដោយប្រយោលរាប់ម៉ឺននាក់ទៀត ។
បើតាមលោក ថោង ខុន ក្នុងឆ្នាំ២០១៤នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៧,៥៨លាននាក់ ជាមួយនឹងចំណូលជិត៥០០០លានដុល្លារ និង បង្កើតការងារប្រមាណ៨៥លាននាក់ ៕
ក្នុងសន្និបាតបូកសរុបសភាពការណ៍អនុវត្តន៍ការងារទេសចរណ៍ ឆ្នាំ២០១២-២០១៣ និងទិសដៅអនុវត្តបន្ត “ទេសចរណ៍កម្ពុជា ឆ្ពោះទៅសមាហរណកម្មអាស៊ានឆ្នាំ២០១៥” និងអបអរសាទរទិវាជាតិទីក្រុងស្អាត នៅបុរីកោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងឆ្នាំ២០១៣ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៤.២១០.១៦៥នាក់ ក្នុងកំណើន ១៧,៥% (បើប្រៀបធៀបនឹងឆ្នាំ២០១២) ក្នុងនោះ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ៧៦% មកពីអឺរ៉ុប ១៦% មកពីអាមេរិច។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមទីផ្សារសំខាន់ទាំង១០របស់កម្ពុជា មានវៀតណាម, ចិន, កូរ៉េ, ឡាវ, ថៃ, ជប៉ុន, អាមេរិក, អូស្ត្រាលី, រុស្សី, បារាំង ជាមួយនឹងកំណើនទេសចរក្នុងស្រុកប្រមាណ ៧ លាននាក់ (ដែលមានកំណើនប្រមាណ ៣%) ដោយបាននាំមកនូវចំណូលប្រមាណ ២.៥៤៧ លានដុល្លារ បញ្ចូលក្នុងសេដ្ឋកិច្ចកម្ពុជា (ស្មើនឹង ១៥,៥% នៃ GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ និងដោយប្រយោលរាប់ម៉ឺននាក់ទៀត។
លោករដ្ឋមន្ត្រី ក៏បានបន្តថា តាមការព្យាករណ៍ឆ្នាំ២០១៤នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤,៧ លាននាក់ ហើយនៅឆ្នាំ២០១៥ ប្រមាណ ៥ លាននាក់ ហើយនៅឆ្នាំ២០២០ កម្ពុជា នឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៧,៥-៨ លាននាក់ ជាមួយនឹងចំណូលជាតិសរុបប្រមាណ ៥ ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណ ៨៥ លាន នាក់៕M/L – See more at: http://www.cen.com.kh/localnews/show_detail/20?token=NjNjYTYyMG#sthash.qV0nIkrT.dpuf
ចែករំលែកព័តមាននេះ