ឃុំខ្លួនយុវជនម្នាក់ពាក់ព័ន្ធប្រព្រឹត្តអំពើហិ.ង្សាលើអ្នកដទៃ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី២៧ កុម្ភៈ ២០១៤ ពីបទប្រើហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី២៧ កុម្ភៈ ២០១៤ ពីបទប្រើហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី២៧ កុម្ភៈ ២០១៤ ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
យុវជនដែលសាលាដំបូងសម្រេចឃុំខ្លួនឈ្មោះនួន សីហា ហៅអ៊ុក អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
គួរបញ្ជាក់ថា យុវជនរូបនេះត្រូវសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី២៥ កុម្ភៈ ២០១៤ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកស្រីចាំង ស៊ីណាតចៅក្រមស៊ើបសួរសាលាដំបូងរាជធានី។
តាមដីកាបង្គាប់ឱ្យចាប់ខ្លួននោះបញ្ជាក់ថា យុវជនឈ្មោះនួន សីហា បានប្រព្រឹត្តបទល្មើសហិង្សាបង្កឱ្យមានរបួសស្នាមដោយចេតនា កាលពីថ្ងៃទី២៨ កក្កដា ២០១២ កន្លងទៅ ដែលក្រោយមកជននេះបានគេចខ្លួនបាត់មួយរយៈ៕
ចែករំលែកព័តមាននេះ