រាជធានីភ្នំពេញ ៖ គណៈកម្មការចម្រុះខណ្ឌដូនពេញ ដឹកនាំរួមដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌ ដែលមានការចូលរួមពីលោកវរសេនីយ៍ទោ ហ៊ុន សុធី អធិការនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ អភិបាលរងខណ្ឌ ចៅសង្កាត់ពាក់ព័ន្ធ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងនគរបាលប៉ុស្តិ៍ទូទាំងខណ្ឌ បានបើកយុទ្ធនាការចុះបង្ក្រាប និងណែនាំឱ្យបញ្ឈប់អាជីវកម្មជក់សុីសា កាលពីរសៀលថ្ងៃទី២៧ កុម្ភៈ ។
ដោយឡែក គណៈកម្មការចម្រុះដឹកនាំដោយលោក ឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញ និងលោកវរសេនីយ៍ទោ ហ៊ុន សុធី អធិការនគរបាលខណ្ឌ បានឆ្មក់ចូលទីតាំងក្លឹបកម្សាន្តមួយយីហោអាប៉ូកាលីម ផ្ទះលេខ៨១-៨៣ ផ្លូវលេខ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ឃាត់ខ្លួនបានមនុស្សចំនួន៩៦នាក់ ក្នុងនោះនារី២៩នាក់ ដែលចូលទៅកម្សាន្ត ប៉ុន្តែសមត្ថកិច្ចមិនបានរកឃើញឧបករណ៍ជក់សុីសាណាមួយទេ គឺមានតែថូស្រាបៀរប៉ុណ្ណោះ នៅពាសពេញលើតុ ។ មន្ត្រីសាលាខណ្ឌដូនពេញ ឱ្យដឹងថា នៅខណ្ឌដូនពេញ មានទីតាំងជក់សុីសាចំនួន២០កន្លែង សុទ្ធតែគ្មានច្បាប់ទាំងអស់ ក្នុងនោះមាន៖
១-សង្កាត់ស្រះចក មាន១កន្លែង គឺនៅក្នុងទីតាំងខារ៉ាអូខេយីហោស្ពានមាស ស្ថិតនៅខាងជើងជាប់គល់ស្ពានជ្រោយចង្វាប៉ែកខាងលិច ដែលគ្រប់គ្រងដោយម្ចាស់អាជីវកម្មឈ្មោះ អុឹង ដារ៉េ ភេទប្រុស កើតនៅឆ្នាំ១៩៧០ ។ ២-សង្កាត់វត្តភ្នំ មាន២កន្លែង ទី១-យីហោឌុបៃ សុីហ្សា មានទីតាំងផ្ទះលេខ១៣៣E0 ផ្លូវលេខ១០ ម្ចាស់អាជីវកម្មឈ្មោះ ឡុង សុងឡេង ភេទប្រុស កើតឆ្នាំ១៩៩០ និងទី២-យីហោ Prestige មានទីតាំងលេខ៦០E0 ផ្លូវលេខ១០៨ ម្ចាស់អាជីវកម្មឈ្មោះ យស ប៊ុនឡេង ភេទប្រុស កើតឆ្នាំ១៩៩០ ។ ៣-សង្កាត់ផ្សារកណ្តាលទី១ មានចំនួន៥ទីតាំង ។ ទី១-យីហោ Apocalypse មានទីតាំងលេខ៨១-៨៣E0 ផ្លូវលេខ១៣៦ ម្ចាស់អាជីវកម្មឈ្មោះ សុខ សម្បត្តិ ភេទប្រុស កើតឆ្នាំ១៩៧៨ ។ ទី២-យីហោ អាដាល់ មានទីតាំងនៅផ្លូវលេខ១១៨ ម្ចាស់ទីតាំងឈ្មោះ ស្រៀង សវុធ ភេទប្រុស កើតឆ្នាំ១៩៨៦ ។ ទី៣-យីហោ Hookah Bar&Lounge មានទីតាំងលេខ៣៨E0 ផ្លូវលេខ១១០ ម្ចាស់ទីតាំងឈ្មោះ តែ ណារិន ភេទស្រី កើតឆ្នាំ១៩៧៣ ។ ទី៤-យីហោ High Times Lounge មានទីតាំងលេខ២១E0 ផ្លូវលេខ១៤៨ ម្ចាស់ទីតាំងឈ្មោះ លឹម ឌីយ៉ាណា ភេទប្រុស កើតឆ្នាំ១៩៩០ ។ ទី៥ -យីហោ Haram មានទីតាំងលេខ១៥៧ ផ្លូវព្រះសុីសុវត្ថិ ម្ចាស់ទីតាំងឈ្មោះ Stephen Nyirady ភេទប្រុស កើតឆ្នាំ១៩៧១ ។
៤-សង្កាត់ចតុមុខ មានមួយកន្លែងយីហោហេបភី ស៊ីហ្សា មានទីតាំងលេខ១៦BE0 ផ្លូវលេខ២៤២ ម្ចាស់ឈ្មោះ បាន ចិត្រា ភេទប្រុស កើតឆ្នាំ១៩៩១ ។
៥-សង្កាត់បឹងរាំងមានចំនួន២កន្លែង ទី១-យីហោ ឡាវ៉ូ ឡញ មានទីតាំងផ្ទះលេខ១ ផ្លូវលេខ២១ ម្ចាស់ទីតាំងឈ្មោះ កៅ អាល់ឡិច ភេទប្រុស កើតឆ្នាំ១៩៧៩ ។ ទី២-យីហោ ស៊ីហ្សា ផាប់ ទីតាំងផ្ទះលេខ៨ ផ្លូវលេខ២០០ ម្ចាស់ទីតាំងឈ្មោះ មាឃ ប៊ុនថាត់ ភេទប្រុស កើតឆ្នាំ១៩៨០ ។ ៦-សង្កាត់ផ្សារថ្មីទី៣ មានចំនួន៧កន្លែង ទី១-យីហោ ផ្លេត មានទីតាំងលេខ៩០E0 ផ្លូវលេខ៦៣ ម្ចាស់ទីតាំងឈ្មោះ កង សុវណ្ណារ៉ា ភេទប្រុស កើតឆ្នាំ១៩៨៧ ។ ទី២-យីហោ D.2.D ទីតាំងផ្ទះលេខ៤២E0 ផ្លូវលេខ១៧២ ម្ចាស់ឈ្មោះ ស្រី ឡាឌី ភេទប្រុស កើតឆ្នាំ១៩៩៣ ។ ទី៣-យីហោ ៣៦០ មានទីតាំងលេខ១៧E0 ផ្លូវលេខ១៧៤ ម្ចាស់ឈ្មោះ លឹម ឆាយ កើតឆ្នាំ១៩៨៨ ។ ទី៤-យីហោ Arena Lounge មានទីតាំងលេខ១៧Eo ផ្លូវលេខ៥១ កែងផ្លូវលេខ១៧៨ ម្ចាស់ឈ្មោះ ងួន វណ្ណា ភេទប្រុស កើតឆ្នាំ១៩៨៨ ។ ទី៥ ទី៦ ទី៧ នៅតូបលេខ១៥៦, ១៥៧, ៥៤,៥៥, ៩០, ៩១, ១៦៩, និង១៧០ នៅក្នុងផ្សារសូរិយាម៉ល ។
៧-សង្កាត់ជ័យជំនះ មាន២ទីតាំង ។ ទី១-នៅផ្ទះលេខ១២៨Eo ផ្លូវលេខ១៩ យីហោបាឡាមែន និងទី២-នៅផ្ទះលេខ៨៩Eo ផ្លូវលេខ១៧២ យីហោ Crazy Coconut ។
យុទ្ធនាការចុះបង្ក្រាបទីតាំងជក់ស៊ីសាដែលមានការបែងចែក៧មុខព្រួញនេះ គឺគណៈកម្មការបានឱ្យម្ចាស់ទីតាំងទាំងនោះធ្វើកិច្ចសន្យាមិនត្រូវបើកការជក់ស៊ីសា និងបារីអេឡិចត្រូនិក (E-Cigarette) ចាប់ពីពេលនេះទៅ ទោះបីការត្រួតពិនិត្យមិនបានប្រទះក៏ដោយ ។ ក្នុងការទប់ស្កាត់រាល់ផលប៉ះពាល់អវិជ្ជមានទាំងនេះ សាលារាជធានីភ្នំពេញបានណែនាំដូចជា ៖
១-ត្រូវចាត់វិធានការជាបន្ទាន់ បញ្ឈប់លែងឱ្យមានការប្រើប្រាស់ និងធ្វើអាជីវកម្មផលិតផលស៊ីសា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) ក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូត និងរឹបអូសផលិតផលទាំងនោះមករក្សាទុក ។ ការដកហូត និងរឹបអូស មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្របច្បាប់ផ្សេងទៀតជាដាច់ខាត ។
២-ត្រូវបញ្ឈប់ និងឃាត់ទុកការធ្វើចរាចរណ៍ ការជួញដូរផលិតផលស៊ីសា និងបារីអេឡិចត្រូនិក (E-Cigarette) តាមគ្រប់រូបភាព និងត្រូវផ្សព្វផ្សាយដល់ស្រទាប់យុវវ័យ ហាមប្រើប្រាស់ ហើយធ្វើការណែនាំដល់អាជីវកម្មដ្ឋាន ហាមលក់ផលិតផលនេះ ត្រូវចាត់វិធានការរដ្ឋបាល បិទអាជីវកម្មទាំងស្រុង ។ ៣-ត្រូវធ្វើរបាយការណ៍ពីលទ្ធផល នៃការចុះអនុវត្តវិធានការនេះ មកសាលារាជធានីភ្នំពេញ ដើម្បីបូកសរុបរាយការណ៍ ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ លោកអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា ដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខសង្គម និងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានទាំងនេះ ក្នុងនាមអាជ្ញាធរខណ្ឌដូនពេញ ត្រូវចាត់វិធានការជាបន្ទាន់ បញ្ឈប់លែងឱ្យមានការប្រើប្រាស់ និងធ្វើអាជីវកម្មផលិតផលស៊ីសា និងបារីអេទ្បិចត្រូនិកក្នុងគ្រប់រូបភាព ដោយត្រូវដកហូតនឹងរឹបអូសផលិតផលទាំងនោះ មករក្សា ទុក ។ ការដកហូតនោះដែរ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្របច្បាប់ផ្សេងទៀតជាដាច់ខាត និងត្រូវបញ្ឈប់ និងឃាត់ទុកការធ្វើចរាចរណ៍ការជួញដូរផលិតផលស៊ីសា បារីអេទ្បិចត្រូនិក តាមគ្រប់រូបភាព ។
ត្រូវផ្សព្វផ្សាយដល់ស្រទាប់យុវជន ហាមប្រើប្រាស់ និងធ្វើការណែនាំដល់អាជីវកម្មដ្ឋានហាមលក់ផលិតផលនេះជាដាច់ខាត ។ ដោយទ្បែក យុវជននិងយុវនារីចំនួន៩៦នាក់ ដែលភាគច្រើនជាសិស្សសាលា ត្រូវបានចាត់បញ្ជូនពួកគេទៅកាន់សាលាខណ្ឌ ដើម្បីរង់ចាំគោលការណ៍ពីអភិបាលរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ