ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅ​កែ​ឡឥ​ដ្ឋ​ប្រើ​ហិ.ង្សា​វាយ​លើ​កម្ម​ករ​រហូត​សន្លប់​ ហើយ​រត់​គេច​ខ្លួន​បាត់ ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ថៅ​កែឡ​ឥដ្ឋ​ម្នាក់​ឈ្មោះ ម៉េ​ន សុ​ធា ភេ​ទប្​រុស ​អាយុ ៤​៩​ឆ្នាំ ​រស់​នៅ​ភូមិ​ព្រៃ​ទទឹង ​ឃុំ​ជ្រៃ​វៀន ​ស្រុក​ព្រៃ​ឈរ​ បាន​ប្រើ​អំពើ​ហិ.ង្សា​វាយ​ទាត់​ធាក់​​លើកម្មករ​របស់​ខ្លួន​ម្នាក់​ឈ្មោះ ហេ​ង ​វិរៈ​ ហៅ​ល័ក្ខ ​ភេទ​ប្រុស ​អាយុ ​២៧​ឆ្នាំ ​បណ្តាល​ឲ្យ​រង​របួស​រហូត​សន្លប់​ ដែល​ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ​១១ ​និង​ ៤៥​នាទី​ ព្រឹក​ថ្ងៃ​ទី​២៧ ​កុម្ភៈ ​២០១៤ ​ស្ថិ​តនៅ​​ភូមិ​ទួល​តា​កោ ​ឃុំ​ជ្រៃ​វៀន ​ស្រុក​ព្រៃ​ឈរ ​ក្រោយ​កើត​ហេតុ​ថៅ​កែ​គ្មាន​ចិត្ត​មេត្តា​ធម៌​រូប​នោះ ​បាន​រត់​គេច​ខ្លួន​បាត់ ​ខណៈ​ដែល​កម្លាំង​សមត្ថ​កិច្ច​កំពុង​តាម​ប្រមាញ់​ចាប់​ខ្លួន​។

ខេត្ត​កំពង់​ចាម​ ៖ ថៅ​កែឡ​ឥដ្ឋ​ម្នាក់​ឈ្មោះ ម៉េ​ន សុ​ធា ភេ​ទប្​រុស ​អាយុ ៤​៩​ឆ្នាំ ​រស់​នៅ​ភូមិ​ព្រៃ​ទទឹង ​ឃុំ​ជ្រៃ​វៀន ​ស្រុក​ព្រៃ​ឈរ​ បាន​ប្រើ​អំពើ​ហិង្សា​វាយ​ទាត់​ធាក់​​លើកម្មករ​របស់​ខ្លួន​ម្នាក់​ឈ្មោះ ហេ​ង ​វិរៈ​ ហៅ​ល័ក្ខ ​ភេទ​ប្រុស ​អាយុ ​២៧​ឆ្នាំ ​បណ្តាល​ឲ្យ​រង​របួស​រហូត​សន្លប់​ ដែល​ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ​១១ ​និង​ ៤៥​នាទី​ ព្រឹក​ថ្ងៃ​ទី​២៧ ​កុម្ភៈ ​២០១៤ ​ស្ថិ​តនៅ​​ភូមិ​ទួល​តា​កោ ​ឃុំ​ជ្រៃ​វៀន ​ស្រុក​ព្រៃ​ឈរ ​ក្រោយ​កើត​ហេតុ​ថៅ​កែ​គ្មាន​ចិត្ត​មេត្តា​ធម៌​រូប​នោះ ​បាន​រត់​គេច​ខ្លួន​បាត់ ​ខណៈ​ដែល​កម្លាំង​សមត្ថ​កិច្ច​កំពុង​តាម​ប្រមាញ់​ចាប់​ខ្លួន​។

លោក​វរ​សេនីយ៍​ត្រី ​កែវ ​ស៊ាងហ៊ន់​ អធិការន​គរ​បាល​ស្រុក​ព្រៃ​ឈរ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កម្មករ​រង​គ្រោះ​ឈ្មោះ ​ល័ក្ខ​ បាន​មក​បម្រើកា​រងា​រ​ជា​អ្នក​បើក​បរ​តៃ​កុង​អាអេច​ ឲ្យ​ថៅកែ​ឡ​ឥដ្ឋ​ឈ្មោះ ​សុធា ​ហៅ​ណុយ ​ដែល​មាន​ទីតាំង​ស្ថិ​តនៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ ​នា​ពេល​កន្លង​​ទៅថ្មីៗ​នេះ ​ដែល​បើក​បរ​ទំនង​ជា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជា​ហេតុ​បណ្តាល​ឲ្យ​បែក​កញ្ចក់​គ្រឿង​ចក្រ​អា​អេច​នោះ។​

បន្ទាប់​មក​ ថៅ​កែឡ​ឥដ្ឋបា​ន​ហៅ​កម្ម​ករ​នេះ ​មក​សួរនាំ​ដោ​យ​បាន​សុំ​កាត់​ប្រាក់​ខែ​ក្នុង ​១ខែ ​ចំនួន ​១០​ដុល្លារ​ ជា​រៀង​រាល់​ខែ​រហូត​រួច​តម្លៃ​កញ្ចក់ដែ​លបា​ក់​នោះ។​ លុះម​ក​ដល់​ព្រឹក​ថ្ងៃទី​២៧​ កុម្ភៈ ​ពេល​ដែល​កម្មករ​ឈ្មោះ ​ល័ក្ខ​ ធ្វើ​ការបា​ន​ប្រហែល​ជា​ម៉ោង​ជាង​ ១​០ព្រឹក​ ក៏​បាន​រត់​ចេញ​ពី​កន្លែង​ឡឥ​ដ្ឋ ​ដើម្បី​ត្រលប់​មក​ផ្ទះ​វិញ ​ស្រប​ពេល​នោះ ​ថៅកែ​ដឹង​ថា ​បាត់​កម្ម​ករ​ ក៏​បាន​ជិះ​ម៉ូតូ​តាម​រក​ ​ក៏ប្រទះ​ឃើញ​តាម​ផ្លូវ​កំពុងតែ​ជិះ​​ម៉ូតូ ​១គ្រឿង ​ហើយ​បាន​ហៅឲ្យ​ឈប់ ​និង​បាន​ឲ្យ​ត្រលប់​មក​ធ្វើកា​រ​ជា​ធម្មតា​វិញ។ ​

លុះ​ជិះ​ម៉ូតូជិ​ត​ដល់​ឡ​ឥដ្ឋ ​ពេល​ដែល​ឃើញ​ផ្ទះ​អ្នក​ភូមិ​កំពុង​​តែធ្វើ​ពិធី​ភ្ជាប់​ពាក្យ​កូន​ក្រមុំ​កូន​កម្លោះ​នោះ ​កម្មករ​ឈ្មោះ ​ល័ក្ខ​ បា​នលោត​ចុះ​ពីលើ​ម៉ូតូរ​ត់​សំដៅ​ចូល​ទៅ​ក្នុង​ផ្ទះ​គេ ​ក៏​ត្រូវ​ថៅកែ​របស់​ខ្លួន​ទៅ​តាម​ដឹក​ដៃ​ចេញ​មក​ក្រៅ​វិញ ​ទើប​ថៅ​កែ​ប្រើ​ហិង្សា​វាយ​លើ​រាង​កាយ​កម្ម​ករ​នេះ​ រហូត​សន្លប់​ ហើយ​បា​នរត់​គេច​ខ្លួន​បាត់ ​ត្រូវ​ជាប់​ចោទ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេត​នា៕​