ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់ភូមិគ្រឹះមួយកន្លែង​ត្រូវសមត្ថកិច្ចចុះដកហូតសម្ភារៈ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណង់​ភូមិ​គ្រឹះ​មួយ​កន្លែង​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​ទៅ​ដកហូត​យក​សម្ភារៈ​មួយ​ចំនួន​ដោយ​ចោទ​ថា សំណង់​នោះ​បាន​សាងសង់​ដោយ​អត់​ច្បាប់ និង​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ។ ការ​ចុះ​ដកហូត​ដកហូត​សម្ភារៈ​សំណង់​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​សំណង់​ភូមិ​គ្រឹះ​ដែល​ទើបតែ​សាងសង់​ថ្មី…

រាជធានី​ភ្នំពេញ ៖ សំណង់​ភូមិ​គ្រឹះ​មួយ​កន្លែង​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​ទៅ​ដកហូត​យក​សម្ភារៈ​មួយ​ចំនួន​ដោយ​ចោទ​ថា សំណង់​នោះ​បាន​សាងសង់​ដោយ​អត់​ច្បាប់ និង​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ។

ការ​ចុះ​ដកហូត​ដកហូត​សម្ភារៈ​សំណង់​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​សំណង់​ភូមិ​គ្រឹះ​ដែល​ទើបតែ​សាងសង់​ថ្មី ស្ថិត​នៅ​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

តាម​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​បានអោយ​ដឹង​ថា សំណង់​ភូមិ​គ្រឹះ​ខាងលើ​នេះ​បាន​សាងសង់​ឡើង ជា​ច្រើន​ខែ​មក​ហើយ ដោយ​អត់​ច្បាប់ ។ កន្លង​មក​អាជ្ញាធរ​ធ្លាប់​ចុះ​ផ្អាក​ការ​សាងសង់ ព្រមទាំង​ណែនាំ​អោយ​ម្ចាស់​ទៅ​សុំ​ច្បាប់​អនុញ្ញាត​អោយ​បាន​ត្រឹមត្រូវ​ដែរ តែ​ម្ចាស់​មិន​ស្តាប់​តាម​ការ​ណែនាំ​នៅ​តែ​បន្ត​សាងសង់​រហូត​ជិត​រួចរាល់​ដោយ​អត់​ច្បាប់ ទើប​អាជ្ញាធរ​ចុះ​ទៅ​ដកហូត​សម្ភារៈ​តែ​ម្តង​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា សម្ភារៈ​ដែល​សមត្ថកិច្ច​ដកហូត​រួម​មាន​ម៉ូ​ទ័​របុក​, ម៉ូ​ទ័​រ​កាត់​ប៉ែល​, ការ៉ូ​,​ទុយោ និង​ខ្សែភ្លើង ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ដកហូត​ប្រមូល​ដាក់​តាម​រថ​យន្ត​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ​ឬ​ស្សី​កែវ ព្រមទាំង​ណែនាំ​អោយ​ម្ចាស់ និង​មេការ​សំណង់​បញ្ឈប់​ការ​សាង​សង់​​បន្ត​ទៀត​។

ទោះបីជា​យ៉ាងណា មហាជន​មានការ​ឆ្ងល់​ថា សំណង់​ភូមិ​គ្រឹះ​មួយ​ទាំងមូល​បាន​ដំណើរការ​​ប្រមាណ​៨០​ភាគរយ​ជិត​រួចរាល់​ទៅ​ហើយ ទើប​អាជ្ញាធរ​ចុះ​ចាប់​ដកហូត​សម្ភារៈ និង​ចោទ​ថា​អត់​ច្បាប់ ។ គេ​សង្ស័យ​ថា មានការ​ឃុ​ប​ជិត​គ្នា​ជាមួយ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​មួយ​ចំនួន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ