ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អាច​បាត់​ឱកាស​រក​ប្រាក់​១​លាន​ដុល្លារ ព្រោះតែ​ចំណាយ​លើ​កាហ្វេ

4 ឆ្នាំ មុន

តើ​ទម្លាប់​ផឹក​កាហ្វេ​របស់​អ្នក កំពុង​តែ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​អ្នក​ដែរ ឬទេ ? អ្នកស្រី Suze Orman ដែល​ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​ជា​អ្នកនិពន្ធ​សៀវភៅ Women…

តើ​ទម្លាប់​ផឹក​កាហ្វេ​របស់​អ្នក កំពុង​តែ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​អ្នក​ដែរ ឬទេ ? អ្នកស្រី Suze Orman ដែល​ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​ជា​អ្នកនិពន្ធ​សៀវភៅ Women and Money មិន​គិត​ដូច្នេះ​ទេ ។ អ្នកស្រី​បាន​ប្រាប់​ក្នុង​បទ​សម្ភាស​មួយ​ជាមួយនឹង CNBC Make It ថា អ្នកស្រី​មិន​ចំណាយ​លុយ​លើ​កាហ្វេ​ទេ ទោះជា​អ្នកស្រី​មាន​សមត្ថភាព​ក្នុង​ការ​ទិញ​វា​ពិតមែន​ក្តី ព្រោះ​វា​ជា​ការ​ខ្ជះខ្ជាយ​លុយ ។

អ្នកស្រី​បាន​អះអាង​ថា ការ​ទិញ​កាហ្វេ គឺជា​ចំណង់​មិនមែន​ជា​តម្រូវការ​ទេ ហើយ​លុយ​គួរតែ​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​វិនិយោគ​វិញ ។ ឧទាហរណ៍ ប្រសិនបើ​អ្នក​ចំណាយ​១០០ ដុល្លារ​ក្នុង​មួយ​ខែ​លើ​ថ្លៃ​កាហ្វេ​នោះ​វា​ប្រៀប​បានជា​ការ​ដក​លុយ​១០០​ដុល្លារ​ចេញពី​ការ​វិនិយោគ​របស់​អ្នក​ដែល​អាច​រក​ប្រាក់​ចំណូល​បានជា​ច្រើន ។

អ្នកស្រី​បាន​ប្រាប់​ថា វា​ប្រៀប​ដូច​ជា​ការ​បន្ទោ​របង់​ចេញ​លុយ​ដែល​អ្នក​គួរតែ​យក​ទៅ​វិនិយោគ ។ អ្នកស្រី​ចោទ​ជា​សំណួរ​ថា ចាំបាច់​ចំណាយ​ថវិកា​លើ​កាហ្វេ​ក្រៅ​ផ្ទះ​ធ្វើ​អ្វី ប្រសិនបើ​អ្នក​អាច​ឆុង​វា​ផឹក​នៅផ្ទះ​បាន​ដោយ​ខ្លួនឯង? ប្រាកដ​ណាស់ អ្នកស្រី​មិនមែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​គាំទ្រ​គំនិត​នេះ​ទេ ។ លោក Kevin O’Leary ដែល​ជាតា​រា​នៅ​កម្មវិធី Shark Tank ក៏​គាំទ្រ​ការ​មិន​ខ្ជះខ្ជាយ​លុយ​ដែ របើ​ទោះជា​វា​ត្រឹមតែ​២០​សេន​ក៏​ដោយ ។

លោក​បាន​និយាយ​ថា មាន​របស់​ឥតប្រយោជន៍​ជា​ច្រើន ដែល​អ្នក​មិន​ត្រូវការ​ហើយ​អ្វី​ដែល​លោក​បាន​រៀនសូត្រ​នោះ គឺ​រាល់ពេល​ដែល​លោក​លើក​ទំនិញ​មួយ​ក្នុង​ដៃ​លោក​តែងតែ​សួរ​ខ្លួនឯង​ថា តើ​លោក​ពិតជា​ត្រូវការ​វា ឬទេ ? ព្រោះ ប្រសិនបើ​លោក​មិន​ចំណាយ​លុយ​លើ​វា​ទេ​នោះ លុយ​ទាំងនោះ​នឹង​ត្រូវ​បាន​វិនិយោគ និង​អាច​រក​លុយ​បន្ថែម​ជា​រៀង​រាល់​ខែ និង​ឆ្នាំ ។

ប្រាកដ​ណាស់ វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​បដិសេធ​នឹង​ការ​ចាយវាយ​ទាំងស្រុង ដូច្នេះ​កត្តា​ដែល​អ្នក​ត្រូវ​ចង​ចាំ​គឺ​ការ​កាត់​បន្ថយ​ការ​ចាយវាយ​ពិតជា​អាច​ជួយ​ឲ្យ​អ្នករក​ប្រាក់​ចំណូល​បាន​ពិតមែន​ទេ? តើ​អ្នក​ពិតជា​យក​លុយ​ទៅ​វិនិយោគ ដើម្បី​បង្កើត​ប្រាក់​ចំណូល​បន្ថែម​ឬទេ? ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ