ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ បន្ទាប់​ពី​កាច់​.ក​ម៉ូតូ​មន្ត្រី​ប៉ូលិស​​ក្រាំ​​ង​ពង្រ​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ម្នាក់ ត្រូវ​ប៉ូលិស​ដេញ​តាម​ចាប់ខ្លួនបាន​​ បន្ទាប់​ពី​ជន​នេះ ធ្វើសកម្ម​ភាព​កាច់.ក​ម៉ូតូ​​មួយ​​គ្រឿង ម៉ាក​​ឌ្រីមសេ​​១២៥​​ ពណ៌​ខ្មៅ​ ស៊េរី​២០១០​​ ​​របស់​មន្ត្រី​ប៉ូលិស​​ក្រាំង​ពង្រ​ម្នាក់​​ បាន​សម្រេច​​ហើយ​ព្យាយាម​​រត់​គេច​​ខ្លួន​​ ។

ហេតុការ​ណ៍​នេះកើត​ឡើង កាល​ពី​វេលា​ម៉ោង​​៨និង​៥០​នាទី​ព្រឹក​ថ្ងៃទី​​២៧ កុម្ភៈ ២០១៤ នៅ​ចំណុច​សាលា​​បឋមសិក្សា​ព្រៃ​កី ភូមិ​ទួល​កី​​ សង្កាត់​ភ្លើង​ឆេះ​​រទេះ ខណ្ឌ​ពោធិ៍សែន​ជ័យ ខណៈ​​មន្ត្រី​​ខាង​លើ​​ទុក​ម៉ូតូ​​នៅ​ខាង​មុខ​ផ្សារ​​ក្រាំង​​ពង្រ​​ ចូល​​ទៅ​កោស​ដូង​​ ។​​

បើតាមសេចក្តីរាយការណ៍​បានឱ្យ​ដឹងថា ជន​​សង្ស័យ​​​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ ​ស៊ុំ ពៅ ភេទ​ប្រុស អាយុ​​៣៤​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​​ព្រែក​​​កុយ ឃុំ​ព្រែក​កុយ​​ ស្រុក​កង​មាស ខេត្ត​កំពង់ចាម ចំណែក​ម្ចាស់​ម៉ូតូ​​ឈ្មោះ អ៊ូ សុខុម ភេទស្រី ជា​មន្ត្រី​ប៉ូលិស​​នៅ​សង្កាត់​ក្រាំង​ពង្រ​ ស្នាក់​នៅ​សង្កាត់​ប្រទះ​ឡាង ខណ្ឌ​ដង្កោ ៕​