ខេត្តកំពត ៖ យុវជនម្នាក់តូចចិត្តមានជំងឺសរសៃប្រសាទរ៉ាំរ៉ៃបានលោតទឹកសម្លាប់ខ្លួនពីលើស្ពានថ្មីព្រែកកំពង់បាយស្លាប់ដូចបំណង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ កុម្ភៈ ២០១៤ ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ កុ្រងកំពត។
ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះឡំ កុម្ភៈ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបូនយ៉យ ឃុំបូនយ៉យ ស្រុកឈូក។ តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះបានមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកំពតបាន១យប់ហើយ ហើយមុនពេលកើតហេតុជនរងគ្រោះបានចេញពីក្នុងមន្ទីរពេទ្យមកខាងក្រៅ ខណៈនោះសាច់ញាតិដែលនៅកំដបានរត់មកតាមពីក្រោយប្រកៀកគ្នាដែរ លុះមកដល់ចំណុចស្ពានថ្មីកំពង់បាយស្រាប់តែជនរងគ្រោះឡើងលើបង្កាន់ដៃស្ពានលោតសម្លាប់ខ្លួនលិចទៅក្នុងទឹកបាត់តែម្តង។
បន្ទាប់ពីឃើញជនរងគ្រោះលោតចូលទៅក្នុងទឹកបាត់ សាច់ញាតិជនរងគ្រោះក៏ស្រែកផ្អើលឆោឡោឡើងឱ្យគេជួយរាវរកជនរងគ្រោះ ទម្រាំតែគេរាវរកឃើញជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕
ចែករំលែកព័តមាននេះ